ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម

10:02 | 19/11/2026 ឌឿងង្វៀន

យុគសម័យ - នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅខេត្ត Udon Thani (ប្រទេសថៃ) អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Khon Kaen លោក Dinh Hoang Linh បានជួបពិភាក្សាការងារជាមួយអភិបាលខេត្ត Udon Thani លោក Chaiwat Chuenkosum ដើម្បីផ្លាស់ប្តូរយោបល់ស្តីពីផែនការកែលម្អផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងការបង្កើនការតភ្ជាប់ទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។

ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផលប្រយោជន៍របស់សហគមន៍ វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
ពិធីបុណ្យនេះគឺជាឱកាសនៃការផ្លាស់ប្តូរ និងផ្សព្វផ្សាយនូវលក្ខណៈពិសេសៗនៅក្នុងវប្បធម៌ និងម្ហូបអាហាររបស់វៀតណាម និងថៃ ដែលរួមចំណែករឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ពិធីបុណ្យនេះគឺជាឱកាសនៃការផ្លាស់ប្តូរ និងផ្សព្វផ្សាយនូវលក្ខណៈពិសេសៗនៅក្នុងវប្បធម៌ និងម្ហូបអាហាររបស់វៀតណាម និងថៃ ដែលរួមចំណែករឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

នៅក្នុងជំនួបពិភាក្សាការងារ អគ្គកុងស៊ុល លោក Dinh Hoang Linh បានអបអរសាទរចំពោះលោក Chaiwat Chuenkosum ដែលត្រូវបានតែងតាំងជាអភិបាលខេត្ត Udon Thani ព្រមទាំងបានសម្តែងនូវជំនឿជាក់ថា មូលដ្ឋាននេះនឹងបន្តសម្រេចបានសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ចំណែកឯអភិបាលខេត្ត លោក Chaiwat Chuenkosum បានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ថៃ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

ដោយសង្កត់ធ្ងន់ថា តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅខេត្ត Udon Thani គឺជាទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ អគ្គកុងស៊ុល លោក Dinh Hoang Linh បានស្វាគមន៍ចំពោះផែនការពង្រីក និងកែលម្អផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះរបស់អាជ្ញាធរខេត្ត។

សកម្មភាពនេះមានអត្ថន័យជាក់ស្តែងឆ្ពោះទៅរកការរំលឹកខួបលើកទី ១០០ នៃដំណើររបស់លោកប្រធាន Ho Chi Minh មកកាន់ប្រទេសថៃ (១៩២៨-២០២៨) ព្រមទាំងរួមចំណែកបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការមកទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្រ។

លោកអគ្គកុងស៊ុលបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត Udon Thani ចំពោះសហគមន៍ជនជាតិវៀតណាមនៅក្នុងមូលដ្ឋាន ព្រមទាំងបានស្នើឱ្យខេត្តបន្តបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើនការផ្សារភ្ជាប់សហគមន៍ និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍមូលដ្ឋាន។

ស្តីពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា លោកអគ្គកុងស៊ុលបានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យខេត្ត Udon Thani បំពេញបែបបទចាំបាច់នានាឱ្យបានឆាប់រហ័ស ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត Thai Nguyen (ប្រទេសវៀតណាម)។

ក្នុងឱកាសនេះ អគ្គកុងស៊ុល លោក Dinh Hoang Linh បានគោរពអញ្ជើញអភិបាលខេត្ត លោក Chaiwat Chuenkosum និងលោកជំទាវ ចូលរួមក្នុងទិវាវប្បធម៌វៀតណាម ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២១ ខែវិច្ឆិកា នៅវិថីវៀតណាម ក្នុងខេត្ត Udon Thani។

បន្ទាប់ពីជំនួបពិភាក្សាការងារ អគ្គកុងស៊ុល លោក Dinh Hoang Linh និងអភិបាលខេត្ត Udon Thani បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពវប្បធម៌ និងម្ហូបអាហារឆ្នាំ ២០២៦ ជាមួយគ្នា។

ថ្លែងក្នុងពិធីបើក លោកស្រី Sayada Benjakul អនុប្រធានទទួលបន្ទុកកិច្ចការបរទេសនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet Thailand បានលើកឡើងថា ភាពទាក់ទាញរបស់ខេត្ត Udon Thani គឺកើតចេញពីតំបន់ទេសចរណ៍ដ៏វិសេសវិសាល ម្ហូបអាហារដ៏ពិសេស និងភាពរួសរាយរាក់ទាក់ រាក់ទទួលភ្ញៀវរបស់ប្រជាជនក្នុងតំបន់។

លោកស្រីបានសម្តែងនូវក្តីសង្ឃឹមថា មហោស្រពនេះនឹងបង្កើតឱកាសសហប្រតិបត្តិការបន្ថែមទៀតរវាងក្រុមហ៊ុន Vietjet Thailand ជាមួយអាជ្ញាធរខេត្ត និងដៃគូនានា ដែលតាមរយៈនោះនឹងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អគ្គកុងស៊ុល លោក Dinh Hoang Linh បានសង្កត់ធ្ងន់ថា ម្ហូបអាហារគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ទឹកចិត្តរាក់ទទួលភ្ញៀវ និងស្មារតីមិត្តភាព សាមគ្គីភាពរវាងសហគមន៍នានា។

យោងតាមលោកអគ្គកុងស៊ុល មហោស្រពនេះគឺជាឱកាសសម្រាប់ប្រជាជនវៀតណាម និងថៃ ទទួលបានបទពិសោធន៍អំពីភាពចម្រុះ លក្ខណៈស្រដៀងគ្នា និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងវប្បធម៌ម្ហូបអាហារនៃប្រទេសទាំងពីរ។

ការរៀបចំព្រឹត្តិការណ៍នេះនៅខេត្ត Udon Thani កាន់តែមានអត្ថន័យថែមទៀត ខណៈដែលទីនេះគឺជាមូលដ្ឋានដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នាជាយូរអង្វែងរវាងសហគមន៍ជនជាតិវៀតណាម និងប្រជាជនថៃ។

លោកអគ្គកុងស៊ុលបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំមហោស្រពរបស់ក្រុមហ៊ុន Vietjet Thailand ជាពិសេសគឺការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ជនជាតិវៀតណាមនៅក្នុងមូលដ្ឋាន។

សកម្មភាពនេះបានរួមចំណែកធ្វើឱ្យសេចក្តីសម្រេចចិត្តលេខ 23-NQ/TW និងសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិវៀតណាមនៅបរទេស និងការអភិវឌ្ឍវប្បធម៌វៀតណាម ក្លាយជាសកម្មភាពជាក់ស្តែង។

ក្រៅពីសកម្មភាពផ្លាស់ប្តូរវប្បធម៌ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Khon Kaen បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រក្រុមហ៊ុន Vietjet Thailand ក្នុងការសិក្សាបើកជើងហោះហើរត្រង់ពីខេត្ត Udon Thani ទៅកាន់ទីក្រុងធំៗរបស់វៀតណាម ដូចជា រដ្ឋធានីហាណូយ ទីក្រុង Ho Chi Minh និងទីក្រុង Da Nang។

ការបង្កើនការតភ្ជាប់ផ្លូវអាកាស រួមជាមួយនឹងសកម្មភាពសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ត្រូវបានរំពឹងថានឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ កាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងបង្កើតឱកាសផ្លាស់ប្តូរ និងសហប្រតិបត្តិការបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ៕

ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦ ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
យុគសម័យ - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៧,៦៨ លាននាក់ សម្រេចបាន ៧០,៧% នៃគោលដៅប្រចាំឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទទួលភ្ញៀវចំនួន ២៥ លាននាក់ វិស័យទេសចរណ៍បានផ្តោតលើការផ្លាស់ប្តូរថ្មីសកម្មភាពជំរុញទេសចរណ៍ ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ និងការលើកកម្ពស់កម្រិតចំណាយរបស់ភ្ញៀវទេសចរ។
ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦ ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦
យុគសម័យ - ក្នុងបណ្តាខែចុងឆ្នាំ ២០២៦ Ha Noi ផ្តោតលើការទាញយកប្រៀបខ្លាំងនៃវប្បធម៌ បេតិកភណ្ឌ ភូមិរបរ និងអេកូទេសចរណ៍ ដើម្បីកសាងផលិតផលថ្មីៗ ព្រមជាមួយគ្នានោះកែលម្អគុណភាពសេវាកម្ម ជំរុញការផ្សារភ្ជាប់ជាមួយបណ្តាសហគ្រាសទេសចរណ៍ និងអនុវត្តបច្ចេកវិទ្យាឌីជីថល សំដៅឆ្ពោះទៅកាន់គោលដៅកំណើនទេសចរណ៍ក្នុងកម្រិតពីរខ្ទង់។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh
ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសភាជាមួយឡាវ និងកម្ពុជា
វៀតណាម - កម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្នាំ ២០២៧
ខេត្ត Gia Lai សម្របសម្រួលជាមួយកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន

អានច្រើនបំផុត

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍សហគមន៍តាមបណ្តោយទន្លេ Bac Vong
ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ
ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព