វៀតណាម - កម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្នាំ ២០២៧

09:20 | 19/11/2026 ឌឿងង្វៀន

យុគសម័យ - នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Luong Tam Quang និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តម ស សុខា បានជួបពិភាក្សាការងារ និងឯកភាពគ្នាបង្កើនការសម្របសម្រួលក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសគឺការឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសគ្រឿងញៀន។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៧។

វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា ខេត្ត Gia Lai សម្របសម្រួលជាមួយកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន
គណៈប្រតិភូចូលរួមក្នុងកិច្ចពិភាក្សាការងារ។
គណៈប្រតិភូចូលរួមក្នុងកិច្ចពិភាក្សាការងារ។

កិច្ចពិភាក្សាការងារនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល អមដំណើរអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅប្រទេសកម្ពុជា។

ចូលរួមក្នុងកិច្ចពិភាក្សាការងារនេះរួមមាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu រួមជាមួយតំណាងថ្នាក់ដឹកនាំអង្គភាពមានសមត្ថកិច្ចនានានៃក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការធានាសន្តិសុខជាតិ បន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នានានៅក្នុងទំនាក់ទំនងរវាងក្រសួងទាំងពីរនៅក្នុងឆ្នាំ ២០២៦។

កងកម្លាំងមានសមត្ថកិច្ចវៀតណាម និងកម្ពុជា បានរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការងារធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសនីមួយៗ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ជាពិសេស កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន កាន់តែត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានសម្របសម្រួលគ្នាទាន់ពេលវេលាក្នុងការផ្ទៀងផ្ទាត់ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងនោះផ្តោតការយកចិត្តទុកដាក់លើបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសគ្រឿងញៀន។

ក្រៅពីនេះ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានបង្កើនការសម្របសម្រួលក្នុងការតាមចាប់ខ្លួនមុខសញ្ញាដែលត្រូវបានស្វែងរកចាប់ខ្លួន ដោះស្រាយសំណើផ្ទៀងផ្ទាត់ជាច្រើន និងគាំទ្រការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់បទល្មើសពីនគរបាលនៃអង្គភាព និងមូលដ្ឋាននានា។

ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសម្របសម្រួលដែលមានស្រាប់ ជាពិសេសគឺក្រុមការងាររួមស្តីពីការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការសម្របសម្រួលធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សកម្មភាពនានានៃការរំលឹកខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា នៅក្នុងឆ្នាំ ២០២៧។

ចំពោះមូលដ្ឋាននានាដែលមានព្រំដែនជាប់គ្នា នគរបាលនៃប្រទេសទាំងពីរនឹងពិនិត្យឡើងវិញ បំពេញបន្ថែម ឬចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាឱ្យស្របតាមតម្រូវការជាក់ស្តែង និងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។

ក្រៅពីកិច្ចសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើស វៀតណាម និងកម្ពុជា នឹងសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្មសន្តិសុខ ទូរគមនាគមន៍ ព្រមទាំងបង្កើនការតភ្ជាប់រវាងអង្គភាព និងធុរកិច្ចនៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សាការងារ នាយឧត្តមសេនីយ៍ Luong Tam Quang និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តម ស សុខា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៧។

ការចុះហត្ថលេខាទាន់ពេលវេលាលើផែនការសហប្រតិបត្តិការនេះ បានបង្កលក្ខណៈងាយស្រួលដល់អង្គភាពមានសមត្ថកិច្ច និងនគរបាលមូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងការម្ចាស់ការកសាងកម្មវិធី និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា ដែលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនរវាងវៀតណាម និងកម្ពុជា៕

កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
យុគសម័យ - ថ្ងៃទី ១ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ My Quy Tay ខេត្ត Tay Ninh បានផ្តល់អាហារូបករណ៍ចំនួនពីរចំណែកដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅកម្ពុជា។ សកម្មភាពនេះស្ថិតក្នុងកម្មវិធី «លើកកម្ពស់ជំហានប្អូនទៅកាន់សាលារៀន» ដោយរួមចំណែកគាំទ្រវិស័យអប់រំ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០ កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
យុគសម័យ - កម្ពុជាបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ សំដៅការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ បណ្តុះស្មារតីស្នេហាជាតិតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើឯកសារកម្មផ្អែកលើភស្តុតាង និងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh
ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសភាជាមួយឡាវ និងកម្ពុជា
វៀតណាម - កម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្នាំ ២០២៧
ខេត្ត Gia Lai សម្របសម្រួលជាមួយកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន

អានច្រើនបំផុត

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត