វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

14:41 | 24/07/2026 ឌឹកអាញ់

យុគសម័យ - នៅឯជំនួបជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Vuong Nghi នាថ្ងៃទី ២២ ខែកក្កដា នៅឯ Manila (ហ្វីលីពីន) រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានស្នើឱ្យចិនបន្តពង្រីកទីផ្សារសម្រាប់ទំនិញ ជាពិសេសគឺកសិផលវៀតណាម ទន្ទឹមនឹងនោះបង្កើតលក្ខខណ្ឌដើម្បីឱ្យវៀតណាមធ្វើជាប្រទេសប្រធានបទនៃសកម្មភាព « ចែករំលែកទីផ្សារធំ នាំចេញទៅកាន់ចិន »។

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung (ខាងឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Vuong Nghi។
រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung (ខាងឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Vuong Nghi។

ជំនួបជួបប្រជុំបានប្រព្រឹត្តទៅនៅក្នុងឱកាសរដ្ឋមន្ត្រីទាំងពីររូបចូលរួមសន្និបាតរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ ព្រមទាំងបណ្តាសន្និបាតពាក់ព័ន្ធនៅឯ Manila។

យោងតាមច្រកព័ត៌មានអេឡិចត្រូនិកក្រសួងការបរទេស នៅក្នុងបរិយាកាសមិត្តភាព ស្មោះត្រង់និងបើកចំហ រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវក្តីរីករាយចំពោះទំហុះអភិវឌ្ឍន៍វិជ្ជមាន ជាក់ស្តែងនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិននាពេលកន្លងមក។ រដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា ដំណើរទស្សនាកិច្ចនៅឯប្រទេសចិនរបស់អគ្គលេខាធិការ ប្រធានរដ្ឋ លោក To Lam នាខែមេសា ឆ្នាំ២០២៦ ព្រមទាំងជំនួបសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបន្ថែមនូវកម្លាំងចលករយ៉ាងសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ដោយរួមចំណែកពង្រឹងជំនឿទុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន។

សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការការងារបរទេសមជ្ឈិម រដ្ឋមន្ត្រីការបរទេសចិន លោក Vuong Nghi បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលបានផ្ញើសារសួរសុខទុក្ខចំពោះបណ្តាការខូចខាតដោយសារទឹកជំនន់នៅឯប្រទេសចិន ដោយអះអាងថាចិនតែងតែយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះទំនាក់ទំនងជាមួយនិងវៀតណាម គាំទ្រវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវបណ្តាគោលដៅអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។

រដ្ឋមន្ត្រី លោក Vuong Nghi បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសសង្គមនិយមជិតខាងទាំងពីរ ទន្ទឹមនឹងនោះគឺជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមនិងចិនត្រូវតែបន្តបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបរិបទស្ថានភាពអន្តរជាតិមានការវិវត្តន៍យ៉ាងសមុគ្រស្មាញ ដែលដាក់ចេញនូវបណ្តាការលំបាក បញ្ហាប្រឈមជាច្រើនសម្រាប់បរិស្ថានសន្តិសុខនិងអភិវឌ្ឍន៍ រួមគ្នាកពារផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ព្រមទាំងរួមចំណែកយ៉ាងវិជ្ជមានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅឯតំបន់និងនៅលើពិភពលោក។

ដោយវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការគាំទ្ររបស់ប្រទេសចិន ចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិនៃប្រទេសវៀតណាម លោក Le Hoai Trung សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រី បានអះអាងថា ប្រទេសវៀតណាមប្រកាន់ជំហរស្ទើរតែឥតប្រែប្រួលក្នុងការចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាតម្រូវការផ្លូវការ ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងមាគ៌ាការទូត។ លោករដ្ឋមន្ត្រីបានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងការចែករំលែកបទពិសោធន៍ ក្នុងនោះមានបទពិសោធន៍ដ៏សមស្របនានារបស់ប្រទេសចិន អំពីការផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការជម្រុញការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរទៅរកភាពបៃតង។

លោករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នានៅតែបន្តដាក់ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវបណ្តាការយល់ឃើញរួមយ៉ាងសំខាន់ របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងប្រទេសទាំងពីរ។ បញ្ចេញសមត្ថភាពតួនាទីតម្រង់ទិសដៅយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ ជម្រុញការកសាងសហគមន៍វាសនារួមវៀតណាម - ចិន ដែលមានអត្ថន័យយុទ្ធសាស្ត្រកាន់តែមានលក្ខណៈជាក់ស្តែងនិងស៊ីជម្រៅ ទៅតាមទិសដៅ “៦ លើស”។ ភាគីទាំងពីរបានឯកភាពគ្នានៅតែបន្តរៀបចំឱ្យបានល្អនូវបណ្តាដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យទាក់ទងជាន់ខ្ពស់ បង្កើនទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។ បញ្ចេញសមត្ថភាពប្រកបដោយប្រសិទ្ធភាពនៃបណ្តាយន្តការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងនោះមានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសន្ទនាយុទ្ធសាស្ត្រ “៣+៣” អំពីការទូត ការពារជាតិ និងនគរបាល។

លោករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពគ្នាក្នុងការបង្កើនការភ្ជាប់ទំនាក់ទំនងយុទ្ធសាស្ត្រអភិវឌ្ឍន៍ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ ការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន។ ជម្រុញកិច្ចសហប្រតិបត្តិការទៅតាមទិសដៅមានសមតុល្យ និរន្តរភាព បរិយាបន្ន និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោក Le Hoai Trung រដ្ឋមន្ត្រី បានស្នើឱ្យប្រទេសចិនបន្តពង្រីកទីផ្សារសម្រាប់មុខទំនិញនានា ជាពិសេសគឺកសិផលវៀតណាម បង្កើតលក្ខណៈអំណោយផលសម្រាប់សកម្មភាពរបស់សហគ្រាសនៃប្រទេសទាំងពីរ និងបង្កើតលក្ខខណ្ឌដើម្បីឱ្យប្រទេសវៀតណាមធ្វើជាប្រទេសប្រធានបទនៃសកម្មភាព “ចែករំលែកទីផ្សារធំ៖ ការនាំចេញទៅកាន់ប្រទេសចិន”។

នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Vuong Nghi បានពាំនាំនូវការអញ្ជើញថ្នាក់ដឹកនាំវៀតណាម ចូលរួមកិច្ចប្រជុំកំពូល APEC ២០២៦ នៅប្រទេសចិន។ លោក Le Hoai Trung រដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅនិងសម្តែងនូវក្តីជឿជាក់ថា ប្រទេសចិននឹងរៀបចំឆ្នាំ APEC ២០២៦ ទទួលបានជោគជ័យ ព្រមទាំងសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកនៅទីក្រុងស៊ាងហៃ ប្រទេសចិន។ លោករដ្ឋមន្ត្រីទាំងពីររូបក៏បានចែករំលែកនូវសារៈសំខាន់នៃការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីបញ្ញាសិប្បនិម្មិតទៅតាមទិសដៅបរិយាបន្ន ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមចំណែកបង្រួមគម្លាតអភិវឌ្ឍន៍និងបង្កើតលក្ខខណ្ឌដើម្បីឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍអាចចូលប្រើប្រាស់និងទទួលផលប្រយោជន៍ពីសមិទ្ធផលនៃវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។

លោករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នានៅតែបន្តសហការយ៉ាងជិតស្និទ្ធនៅឯបណ្តាយន្តការពហុភាគីសកល តំបន់និងអនុតំបន់។ បង្កើនការពិគ្រោះយោបល់ ការគាំទ្រគ្នាទៅវិញទៅមក និងការសហការគ្នានៅក្នុងបណ្តាខ្លឹមសារដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា តាមរយៈប្រការនេះរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានចាត់តាំងសន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីយុទ្ធនាការនេះនឹងមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើបណ្តាភូមិសាស្ត្រព្រំដែន និងតំបន់គន្លឹះស្តីពីគ្រឿងញៀននៃប្រទេសទាំងបួន។
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
យុគសម័យ - នាថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ លោកស្រី Bui Thị Minh Hoai សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកតួនាទីជាស្ពានចម្លងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការដាក់ឱ្យអនុវត្តបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ចិន និងធ្វើឱ្យជាក់ស្តែងកម្មនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ