ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

11:02 | 24/07/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ២២ ខែកក្កដា នៅឯហាណូយ ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Shadi Abu Zarqa។ នៅក្នុងបរិយាកាសស្និទ្ធស្នាលនិងទុកចិត្ត ភាគីទាំងពីរបានអះអាងពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីន ព្រមទាំងផ្លាស់ប្តូរនូវបណ្តាទិសដៅក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍ អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son (ខាងស្តាំ) ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Shadi Abu Zarqa។

ប្រធាន លោក Phan Anh Son បានវាយតម្លៃខ្ពស់ចំពោះការដែលឯកអគ្គរដ្ឋទូត លោក Shadi Abu Zarqa បានចំណាយពេលមកទស្សនាកិច្ចនិងធ្វើការជាមួយនិងសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមភ្លាមៗនៅក្នុងបណ្តាសប្តាហ៍ដំបូងនៃអាណត្តិបេសកកម្មនៅឯវៀតណាម ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទីនៃការទូតប្រជាជននៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

យោងតាមប្រធាន លោក Phan Anh Son សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមតែងតែចាត់ទុកការលើកស្ទួយទំនាក់ទំនងមិត្តភាពជាមួយនិងប្រជាជនប៉ាឡេស្ទីនគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានានៅក្នុងការងារការទូតប្រជាជន។ នាពេលកន្លងមក សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមចាត់តាំងបណ្តាសកម្មភាពផ្លាស់ប្តូរ ដោយរួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

ប្រធាន លោក Phan Anh Son ជឿជាក់ថា ឯកអគ្គរដ្ឋទូត លោក Shadi Abu Zarqa នឹងមានគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើនក្នុងគោលបំណងធ្វើឱ្យកាន់តែសម្បូរបែបនូវបណ្តាសកម្មភាពផ្លាស់ប្តូរប្រជាជន រួមចំណែកបង្កើនចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងប៉ាឡេស្ទីន។

ដោយលើកឡើងអំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រធាន លោក Phan Anh Son បានស្នើឱ្យបង្កើនការភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសឆ្លងតាមការជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគ្រឹះស្ថានអប់រំនិងស្រាវជ្រាវ បណ្តាកម្មវិធីផ្លាស់ប្តូរសម្រាប់សាស្ត្រាចារ្យ និស្សិតព្រមទាំងអ្នកស្រាវជ្រាវភាសាអារ៉ាប់។

ឯកអគ្គរដ្ឋទូត លោក Shadi Abu Zarqa បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងប៉ាឡេស្ទីន ទន្ទឹមនឹងនោះសម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់វៀតណាមចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងដ៏ប្រកបដោយយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន។

ឯកអគ្គរដ្ឋទូត លោក Shadi Abu Zarqa បានអះអាងថា ស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមចាត់តាំងអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន។ នាពេលខាងមុខ ស្ថានទូតនឹងសម្របសម្រួលចាត់តាំងបណ្តាកម្មវិធីផ្លាស់ប្តូរ ការផ្តល់អាហារូបករណ៍ព្រមទាំងបណ្តាគណៈប្រតិភូមកទស្សនាកិច្ច ផ្លាស់ប្តូរនៅឯប៉ាឡេស្ទីន។ ទន្ទឹមនឹងនោះ ស្ថានទូតនឹងបង្កើនការចែករំលែកព័ត៌មានអំពីប្រទេសជាតិនិងប្រជាជនប៉ាឡេស្ទីន ជួយឱ្យសាធារណជនវៀតណាម ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងកាន់តែច្បាស់អំពីប៉ាឡេស្ទីន។

នៅឯជំនួបទទួលជួប ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅសម្របសម្រួលរៀបចំជើងការបណ្តាសកម្មភាពក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន (ថ្ងៃទី ២៩ ខែវិច្ឆិកា) ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ប៉ាឡេស្ទីន (ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩៨៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៨)៕

ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន
ភាគីទាំងពីរមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។
ពង្រឹងការយោគយល់គ្នា និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងប៉ាឡេស្ទីន ពង្រឹងការយោគយល់គ្នា និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងប៉ាឡេស្ទីន
យុគសម័យ - នាព្រឹកថ្ងៃទី៧ ខែតុលា នៅទីក្រុងហាណូយ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub តំណាងអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្ស Fatah ជា ប្រធានគណៈប្រតិភូក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា
នាំទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា ឱ្យមានការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព