វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧

14:35 | 18/11/2026 វ៉ាន់ណាំ

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) នាយឧត្តមសេនីយ៍ Phan Van Giang ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧ ដោយផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលគ្រប់គ្រងព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការរៀបចំសកម្មភាពនានានៅក្នុង «ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២៧»។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា ថ្នាក់ដឹកនាំវៀតណាម បារាំង និងកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Metfone
នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា។
នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា។

ជំនួបសវនាការនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលរួមចំណែកបង្កើនការតភ្ជាប់រវាងប្រទេសនិយាយភាសាបារាំងនៅអាស៊ី ជាមួយនឹងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។

នាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនវៀតណាម វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា រួមជាមួយនឹងការអញ្ជើញចូលរួមក្នុងជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី និងលំហាត់សមយុទ្ធរួមគ្នាស្តីពីការការពារស៊ីវិលរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា កាលពីខែតុលា ឆ្នាំ ២០២៦។

ចំពោះភាគីកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រកម្ពុជាក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនធនធានមនុស្ស ក៏ដូចជាការទទួលពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កម្ពុជានឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការការពារ និងការលើកកម្ពស់តម្លៃនៃស្តូបមិត្តភាពវៀតណាម - កម្ពុជា នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងសំណង់នានាដែលមានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះកងទ័ពនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបន្តសម្របសម្រួលគ្នាក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាមកន្លងមក។

នៅក្នុងជំនួបសវនាការ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាដឹកនាំស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាកសាងផែនការ និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការនានា ដោយឈរលើមូលដ្ឋាននៃផែនការសហប្រតិបត្តិការឆ្នាំ ២០២៧ ដែលត្រូវបានចុះហត្ថលេខារួចមកហើយ។

ក្នុងនោះ ភាគីទាំងពីរផ្តល់អាទិភាពដល់សកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងបង្កើតចំណុចលេចធ្លោនៅក្នុង «ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២៧» ដោយឆ្ពោះទៅរកការរំលឹកខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរក៏បានស្នើឱ្យស្ថាប័ន និងអង្គភាពកងទ័ពនៃប្រទេសទាំងពីរបង្កើនការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ក្នុងកិច្ចសហប្រតិបត្តិការ ការគ្រប់គ្រងព្រំដែន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសកម្មភាពបំពេញបែបបទគយនៅតាមច្រកទ្វារព្រំដែន។

ខ្លឹមសារសហប្រតិបត្តិការទាំងនេះមានគោលដៅឆ្ពោះទៅរកការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុងការធ្វើដំណើរឆ្លងកាត់ និងការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ព្រំដែន។

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ ដែលត្រូវបានរៀបចំឡើងកាលពីខែតុលាកន្លងទៅ បានបង្កើតឱកាសបន្ថែមទៀតក្នុងការតភ្ជាប់ធុរកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ក្រសួងការពារប្រទេសវៀតណាមបានស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដែលនឹងអញ្ជើញចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ដែលគ្រោងនឹងរៀបចំឡើងនៅខែធ្នូ នៅរដ្ឋធានីហាណូយ ព្រមទាំងស្វាគមន៍ធុរកិច្ចការពារជាតិកម្ពុជាដែលចូលរួមដាក់តាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍នេះផងដែរ។

ជំនួបសវនាការនេះបានរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម - កម្ពុជា ព្រមទាំងកំណត់នូវខ្លឹមសារសម្របសម្រួលជាក់លាក់នៅក្នុងឆ្នាំ ២០២៧ ដោយផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយនឹងការថែរក្សាតម្លៃប្រវត្តិសាស្ត្រ ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងការបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ៕

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅខេត្ត An Giang សន្និសីទ «តភ្ជាប់ពាណិជ្ជកម្ម វៀតណាម - កម្ពុជា ឆ្នាំ ២០២៦» និងសកម្មភាពជំរុញពាណិជ្ជកម្មនានានឹងត្រូវបានរៀបចំឡើង សំដៅជួយគាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូ ពង្រីកទីផ្សារ ជំរុញពាណិជ្ជកម្មតាមព្រំដែន ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុគសម័យ - កាលពីថ្ងៃទី ៩ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ho Chi Minh បានរៀបចំពិធីជួបជុំរំលឹកខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ - ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦)។ សកម្មភាពនេះបានរួមចំណែកពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង វៀតណាម និងកម្ពុជា។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧
កម្ពុជាប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនយោធភូមិភាគទី ៧
ថ្នាក់ដឹកនាំវៀតណាម បារាំង និងកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Metfone
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា

អានច្រើនបំផុត

វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត