យុគសម័យ - ILO ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍យ៉ាងរហ័សស្តីពីការរងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19) លើទីផ្សារការងាររបស់វៀតណាម ព្រមទាំងវាយតម្លៃថានេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធានាថាការប្រតិកម្មផ្នែកគោលនយោបាយនិងសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយមានលក្ខណៈបរិយាប័ននិងឈរលើការពិគ្រោះយោបល់ត្រីភាគីរួមមានរដ្ឋាភិបាល និយោជកនិងនោយោជិក៕
វៀតណាមបង្កើតគ្រឹះមូលដ្ឋាននៃកំណើនគ្រប់ជ្រុងជ្រោយថែមទៀតដែលមិនទុកឱ្យនរណាម្នាក់នៅពីក្រោយ (រូបថត៖ vnanet)
នាថ្ងៃទី ២១ ខែមេសា អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍យ៉ាងរហ័សស្តីពីការរងផលប៉ះពាល់នៃជំងឺរាតត្បាតសកល កូវីដ១៩លើទីផ្សារការងាររបស់វៀតណាម ដែលក្នុងនោះមានការវិភាគអំពីការរងផលប៉ះពាល់តាមវិស័យសេដ្ឋកិច្ច និងប៉ាន់ស្មានអំពីទំហំការងារដែលត្រូវបានរងផលប៉ះពាល់ផងដែរ។
អង្គការ ILO បានប៉ាន់ស្មានថានៅដំណាច់ត្រីមាសទី ២ ឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ១៩ អាចជះឥទ្ធិពលដល់ជីវភាពរបស់នៅរបស់ពលករចាប់ពី ៤,៦ ទៅ ១០,៣ លាននាក់។ ក្នុងនោះ ពលករក្នុងតំបន់សេដ្ឋកិច្ចក្រៅផ្លូវការនឹងរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរផងដែរ។ របាយការណ៍នេះក៏បានបង្ហាញថាវៀតណាមបានដោះស្រាយវិបត្តិសុខាភិបាល ដែលពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩យ៉ាងម៉ឹងម៉ាត់ ខ្លាំងក្លា ហើយសំខាន់បំផុតគឺវៀតណាមបានផ្តោតទៅលើគោលដៅការពារប្រជាជនទាំងមូលដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយនោះឡើយ។
នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធានាថាការប្រតិកម្មផ្នែកគោលនយោបាយនិងសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយមានលក្ខណៈបរិយាប័ននិងឈរលើការពិគ្រោះយោបល់ត្រីភាគីរួមមានរដ្ឋាភិបាល និយោជកនិង នោយោជិក។ ពេលវេលាដ៏លំបាកនេះនឹងបង្កើតឱកាសសម្រាប់ប្រទេសវៀតណាមក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់មាគ៌ានៃការរីកលូតលាស់កាន់តែទូលំទូលាយដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ នៅពេលដែលការងារស្តារឡើងវិញសេដ្ឋកិច្ចត្រូវបានចាប់ផ្តើមផងដែរ៕
(ប្រែសម្រួលដោយហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន