ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន

15:03 | 23/07/2026 ឌឹកអាញ់

យុគសម័យ - រសៀលថ្ងៃទី ២១ ខែកក្កដា គណៈប្រតិភូនាំមុខដោយលោក Kohdayar Marri ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំនៅប្រទេសវៀតណាម បានអញ្ជើញមកទស្សនកិច្ចនិងធ្វើការជាមួយទីក្រុង Can Tho ដើម្បីផ្លាស់ប្តូរយោបល់អំពីសក្ដានុពលនៃការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរនាពេលខាងមុខ។

ទេសចរណ៍នឹងនាំមកនូវការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងប៉ាគីស្ថាន នាំទំនាក់ទំនងវៀតណាម-ប៉ាគីស្ថាន អភិវឌ្ឍអោយបានសមស្របនឹងសក្តានុពល
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន

នៅក្នុងជំនួបធ្វើការ លោកឯកអគ្គរដ្ឋទូត Kohdayar Marri បានឱ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅនាពេលខាងមុខ គឺការគាំទ្រដល់សហគ្រាសប៉ាគីស្ថានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសវៀតណាម តាមរយៈប្រការនេះជម្រុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតរំពឹងទុកថា សហគ្រាសប៉ាគីស្ថាននិងសហគ្រាសក្រុងកន្ធរនឹងបង្កើនការភ្ជាប់ទំនាក់ទំនង ការផ្លាស់ប្តូរយោបល់ ការជម្រុញកិច្ចសហប្រតិបត្តិការ និងការរុញច្រានការនាំចេញនាំចូលបណ្តាមុខទំនិញដែលមានប្រៀបខ្លាំងរបស់ភាគីទាំងពីរ។

នៅក្នុងវិស័យទេសចរណ៍ លោកឯកអគ្គរដ្ឋទូត Kohdayar Marri ប្រាថ្នាចង់ឱ្យក្រុងកន្ធរជួយសម្រួលដើម្បីឱ្យភ្ញៀវទេសចរប៉ាគីស្ថានអាចស្នើសុំទិដ្ឋាការបានងាយស្រួល បង្កើតលក្ខណៈអំណោយផលបង្កើនចំនួនភ្ញៀវទេសចររវាងភាគីទាំងពីរ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងការផ្លាស់ប្តូរវប្បធម៌។ លោកឯកអគ្គរដ្ឋទូតក៏រំពឹងទុកក្នុងការបង្កើនការផ្លាស់ប្តូរសាស្ត្រាចារ្យនិងនិស្សិតបរទេស រវាងបណ្តាសាកលវិទ្យាល័យនៃក្រុងកន្ធរនិងបណ្តាសាកលវិទ្យាល័យនៅប៉ាគីស្ថានផងដែរ។

ថ្លែងការណ៍ផ្លាស់ប្តូរជាមួយគណៈប្រតិភូ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកន្ធរ Truong Canh Tuyen បានឱ្យដឹងថា ប្រទេសវៀតណាមនិងប្រទេសប៉ាគីស្ថានបានបង្កើតទំនាក់ទំនងឌីផ្លូម៉ាតចាប់តាំងពីឆ្នាំ ១៩៧២។ ឆ្លងកាត់រយៈពេលជាង ៥០ ឆ្នាំ មិត្តភាពជាប្រពៃណីត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរច្រើនជំនាន់ខិតខំពូនជ្រុំ បង្កើតជាគ្រឹះស្ថានយ៉ាងរឹងមាំដើម្បីឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាបន្តទៀត។

ទីក្រុងកន្ធរប្រាថ្នាចង់រួមចំណែកយ៉ាងសកម្មនៅក្នុងការជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ប៉ាគីស្ថាន តាមរយៈការបង្កើនការភ្ជាប់ទំនាក់ទំនងរវាងបណ្តាមូលដ្ឋាន សហគ្រាស និងការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យដែលស្របទៅតាមប្រៀបខ្លាំងរបស់ភាគីនីមួយៗ។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកន្ធរគាំទ្រការបង្កើនសកម្មភាពពាណិជ្ជកម្មរវាងសហគ្រាសក្នុងទីក្រុងនិងបណ្តាដៃគូប៉ាគីស្ថាន ព្រមទាំងការជម្រុញកិច្ចសហប្រតិបត្តិនៅក្នុងវិស័យអប់រំផងដែរ។ នាពេលបច្ចុប្បន្ន នៅក្នុងទីក្រុងមានសហគ្រាសកែច្នៃកសិផលប្រមាណ ៧០ អង្គភាព ដែលអនុវត្តតាមបទដ្ឋាន Halal បង្កើតបានជាគ្រឹះស្ថានយ៉ាងមានអំណោយផលដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសប៉ាគីស្ថាន។

ក្រុងកន្ធររំពឹងទុកថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូត Kohdayar Marri សហគ្រាសក្នុងទីក្រុងនិងបណ្តាដៃគូប៉ាគីស្ថាននឹងមានឱកាសបន្ថែមទៀតក្នុងការផ្លាស់ប្តូរនិងស្វែងយល់ពីគ្នាទៅវិញទៅមក ហើយឈានទៅរកការបង្កើតនូវកម្មវិធីកិច្ចសហប្រតិបត្តិការជាក់ស្តែងជាជំហានៗ ដែលរួមចំណែកដល់ការជម្រុញពាណិជ្ជកម្មកសិផល ជលផល និងបណ្តាផលិតផល Halal រវាងក្រុងកន្ធរនិងប្រទេសប៉ាគីស្ថាន។

ក្រៅពីនេះ ទីក្រុងប្រាថ្នាចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូប៉ាគីស្ថាននៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការអភិវឌ្ឍប្រភពធនធានមនុស្ស ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យដែលមានសក្ដានុពលជាច្រើនទៀត ដូចជា បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថលនិងកសិកម្មបច្ចេកវិទ្យាខ្ពស់។

បើតាមគណៈកម្មាធិការប្រជាជនទីក្រុងកន្ធរ នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ទីក្រុងបានបន្តទាក់ទាញគម្រោងវិនិយោគក្នុងស្រុកចំនួន ២០ គម្រោង ដោយមានដើមទុនចុះបញ្ជីសរុបជាង ៣៨.៦០០ បីលានដុង។ នាពេលបច្ចុប្បន្ន ក្រុងកន្ធរមានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ១២៣ គម្រោងដែលមានប្រសិទ្ធភាព ដោយមានដើមទុនចុះបញ្ជីសរុបជិត ៧,១ ប៊ីលានដុល្លារអាមេរិក។

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។

ឌឹកអាញ់

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី