វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ

08:31 | 16/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ៖ វៀតណាមនឹងរួមចំណែកក្នុងការប្រែក្លាយអាស៊ានទៅជាប្លុកដ៏រឹងមាំមួយ
ភារធារី Pham Binh Dam ជួបសម្តែងការគួរសមជាមួយនិងឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក Francisco Kalbuadi Lay។
ភារធារី Pham Binh Dam ជួបសម្តែងការគួរសមជាមួយនិងឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក Francisco Kalbuadi Lay។

នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាមក្នុងបណ្តាឆ្នាំកន្លងមកនេះ ទន្ទឹមនឹងនោះថ្លែងអំណរគុណចំពោះការគាំទ្រដ៏មុតមាំនិងមុនក្រោយដូចគ្នារបស់វៀតណាមចំពោះដំណើរការសមាហរណកម្មតំបន់និងអន្តរជាតិរបស់ទីម័រឡេស្ត ជាពិសេសគឺការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន។ យោងតាមឧបនាយករដ្ឋមន្ត្រី បទពិសោធន៍នៃការអភិវឌ្ឍនិងសមាហរណកម្មរបស់វៀតណាមគឺជាប្រភពឯកសារយោងដ៏មានប្រយោជន៍ចំពោះទីម័រឡេស្តនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីសក្តានុពលបើកទូលាយកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យកសិកម្ម ការធានាសន្តិសុខស្បៀង ការអភិវឌ្ឍប្រភពធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល ទេសចរណ៍ ការតភ្ជាប់ព្រមទាំងការទាក់ទាញការវិនិយោគ។

ភារធារី Pham Binh Dam បានអះអាងថាវៀតណាមត្រៀមលក្ខណៈជាស្រេចដើម្បីចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ទន្ទឹមនឹងនោះបង្កើនការតភ្ជាប់រវាងបណ្តាស្ថាប័ន មូលដ្ឋាននិងសហគ្រាសនៃប្រទេសទាំងពីរនៅលើមូលដ្ឋានស្របគ្នាជាមួយនិងតម្រូវការនិងរាល់អាទិភាពអភិវឌ្ឍន៍របស់ទីម័រឡេស្ត។ ភារធារីក៏បានចាត់ទុកថាប្រទេសទាំងពីរមានលក្ខណៈងាយស្រួលជាច្រើនដើម្បីកសាងបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយចំពោះមុខគឺអាចជំរុញការផ្លាស់ប្តូរអ្នកជំនាញ ការស្ទង់មតិតម្រូវការ ការបណ្តុះបណ្តាលកម្មាភិបាលព្រមទាំងបង្កើនការតភ្ជាប់សហគមន៍សហគ្រាស។

ផ្លាស់ប្តូរមតិអំពីការដែលទីម័រឡេស្តត្រៀមលក្ខណៈកាន់តួនាទីជាប្រធានអាស៊ាន នាឆ្នាំ ២០២៩ ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានសម្តែងនូវបំណងប្រាថ្នាចង់សិក្សារៀនសូត្របទពិសោធន៍របស់វៀតណាមនៅក្នុងការងារចាត់តាំងបណ្តាព្រឹត្តិការណ៍ពហុភាគី ការបណ្តុះបណ្តាលកម្មាភិបាល ពិធីការ ភស្តុភារ ព័ត៌មាននិងការសម្របសម្រួលអន្តរវិស័យ។

ឆ្លើយតបវិញ ភារធារី Pham Binh Dam បានអះអាងថាវៀតណាមត្រៀមលក្ខណៈជាស្រេចដើម្បីផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៍សមស្របនានា រួមចំណែកជួយឧបត្ថម្ភទីម័រឡេស្តក្នុងការលើកកម្ពស់សមត្ថភាពចូលរួមនិងរួមចំណែកប្រកបដោយប្រសិទ្ធភាពជាងមុនចូលទៅក្នុងបណ្តាសកម្មភាពរបស់អាស៊ាន។

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានសង្កត់ធ្ងន់ថារដ្ឋាភិបាលទីម័រឡេស្តតែងតែផ្តល់តម្លៃខ្ពស់ចំពោះវត្តមានរបស់បណ្តាសហគ្រាសវៀតណាមជានិច្ច ព្រមទាំងត្រៀមលក្ខណៈជាស្រេចដើម្បីពិនិត្យមើលនិងជួយឧបត្ថម្ភដោះស្រាយរាល់ការលំបាកទាំងឡាយដែលកើតឡើងនៅក្នុងដំណើរការវិនិយោគនិងធ្វើអាជីវកម្មនៅឯប្រទេសនេះ។

បញ្ចប់ជំនួប ភាគីទាំងពីរបានឯកភាពគ្នាជាឯកច្ឆន្ទបន្តសម្របសម្រួលជាមួយនិងបណ្តាស្ថាប័នមានសមត្ថកិច្ចដើម្បីកំណត់នូវបណ្តាវិស័យ គម្រោងនិងសកម្មភាពសហប្រតិបត្តិការជាក់ស្តែងមួយចំនួន បង្កើតជាខឿនគ្រឹះជំរុញទំនាក់ទំនងវៀតណាម - ទីម័រឡេស្តឱ្យអភិវឌ្ឍកាន់តែមានសារធាតុពិតប្រាកដនិងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន លើកទី២៩ នៅថ្ងៃទី២ សីហា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអនុម័តលើគោល ការណ៍ណែនាំ សម្រាប់ការចូលរួមជាសមាជិក របស់ប្រទេសទីម័រឡេស្តេ ក្នុងសកម្មភាពនានា របស់អាស៊ាន ។

កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជានិងទីម័រឡេស្តេ ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី