យុគសម័យ - រសៀលថ្ងៃទី ២១ ខែកក្កដា នៅឯទីស្នាក់ការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu បានទទួលជួបគណៈប្រតិភូគណបក្សប្រជាធិបតេយ្យសេរីជប៉ុន LDP ដឹកនាំដោយស្តីទីអគ្គលេខាធិការ លោក Hagiuda Koichi ដែលកំពុងអញ្ជើញមកទស្សនាកិច្ចនិងធ្វើការនៅឯវៀតណាមចាប់ពីថ្ងៃទី ២០-២៣ ខែកក្កដា ឆ្នាំ ២០២៦។។
| ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន |
![]() |
| សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu នៅឯជំនួបទទួលជួបស្តីទីអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន លោក Hagiuda Koichi។ |
នៅឯជំនួបទទួលជួប សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu បានអបអរសាទរបណ្តាសមិទ្ធផលដែលគណបក្ស LDP សម្រេចបាននាពេលកន្លងមក ព្រមទាំងជ័យជម្នះរបស់គណបក្សនៅក្នុងការបោះឆ្នោតសភាជាន់ទាបដើមឆ្នាំ ២០២៦។ សមមិត្តបានអរគុណចំពោះការគាំទ្ររបស់គណបក្ស LDP ចំពោះវៀតណាមនិងទំនាក់ទំនងវៀតណាម - ជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជាការដែលថ្នាក់ដឹកនាំគណបក្ស LDP បានផ្ញើសារលិខិតអបអរសាទរភាពជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់គណបក្សកុម្មុយនីស្តវៀតណាម។
សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ក៏បានចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាមនាពេលកន្លងមក បណ្តាការខិតខំប្រឹងប្រែងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី XIV របស់គណបក្ស ព្រមទាំងលទ្ធផលនៃកិច្ចការរៀបចំ រៀបចំឡើងវិញឱ្យមានរបៀបរៀបរយនូវក្បាលម៉ាស៊ីននយោបាយបន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្ត។
ដោយអះអាងថា វៀតណាមប្រកបដោយភាពស៊ីសង្វាក់គ្នាចាត់ទុកជប៉ុនគឺជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗជួរមុខនិងយូរអង្វែង សមមិត្ត Tran Cam Tu បានឱ្យដឹងថា វៀតណាមគាំទ្រជប៉ុនអភិវឌ្ឍន៍ បន្តរួមចំណែកជាវិជ្ជមានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការព្រមទាំងការអភិវឌ្ឍន៍នៅឯតំបន់និងនៅលើពិភពលោក។
ដោយសម្តែងនូវភាពពេញចិត្តចំពោះបណ្តាជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - ជប៉ុននាពេលកន្លងមក សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានវាយតម្លៃដំណើរទស្សនាកិច្ចមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae នាក្នុងខែ ៥ កន្លងទៅនេះ បានបើកចេញនូវកាលានុវត្តភាពសហប្រតិបត្តិការថ្មីៗជាច្រើនរវាងប្រទេសទាំងពីរនៅក្នុងបណ្តាវិស័យសេដ្ឋកិច្ច ថាមពល វិទ្យាសាស្ត្រ - បច្ចេកវិទ្យាព្រមទាំងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
សមមិត្ត Tran Cam Tu បានស្នើឱ្យភាគីទាំងពីរប្រកបដោយការបន្តបង្កើន ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងព្រមទាំងការផ្លាស់ប្តូររវាងគណបក្សកាន់អំណាចទាំងពីរ ដោយចាត់ទុកនេះជាគ្រឹះស្ថានយ៉ាងសំខាន់រួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ជប៉ុន។ ភាគីទាំងពីរត្រូវបង្កើតយន្តការផ្លាស់ប្តូរប្រចាំឆ្នាំរវាងគណបក្សទាំងពីរនិងបណ្តាគណៈជំនាញ ដោយឆ្លងតាមនោះបង្កើតប៉ុស្តិ៍ផ្លាស់ប្តូរ សម្របសម្រួលជម្រុញកិច្ចសហប្រតិបត្តិការនៅលើប៉ុស្តិ៍គណបក្សនិងទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរនៅក្នុងបណ្តាវិស័យដូចជាការគ្រប់គ្រងផ្ទៃក្នុង ការបំពាក់ឱ្យបានល្អឥតខ្ចោះនូវលិខិតបទដ្ឋានគតិយុត្ត ទម្រង់ព្រមទាំងការរៀបចំក្បាលម៉ាស៊ីនគ្រប់គ្រងនៅក្នុងគណបក្ស។
សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានក៏បានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ជម្រុញការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង សមាជិកសភានៅតាមមូលដ្ឋានព្រមទាំងសមាជិកសភាក្រុមប្រឹក្សាប្រជាជន ជម្រុញការបង្កើតបន្ថែមនូវបណ្តាសម្ព័ន្ធសមាជិកសហភាពមិត្តភាពវៀតណាម - ជប៉ុននៅឯបណ្តាមូលដ្ឋានរបស់ជប៉ុន។ ទន្ទឹមនឹងនោះ បានស្នើឱ្យគណបក្ស LDP យកចិត្តទុកដាក់ បង្កើតបរិយាកាសធ្វើការ រស់នៅប្រកបដោយសមភាពព្រមទាំងងាយស្រួលសម្រាប់សហគមន៍ជិត ៧០០.០០០ នាក់ជាជនជាតិវៀតណាមកំពុងរស់នៅក្នុងនិងសិក្សានៅឯជប៉ុន។
នៅឯជំនួបទទួលជួប ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន នៅក្នុងនោះមានទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តវៀតណាមនិងគណបក្ស LDP។
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធចាត់តាំងអនុវត្តបណ្តាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅក្នុងដំណើរទស្សនាកិច្ចមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រី Takaichi Sanae នាក្នុងខែ ៥ កន្លងទៅនេះ បង្កើនការផ្សារភ្ជាប់សេដ្ឋកិច្ចនិងធានាសន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជម្រុញបណ្តាគម្រោងសហប្រតិបត្តិការជាក់ស្តែងនៅក្នុងបណ្តាវិស័យថ្មីៗដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ឧបករណ៍ពាក់កណ្តាលចម្លងព្រមទាំងប្រាជ្ញាសិប្បនិម្មិត AI។
ភាគីទាំងពីរ៏បានឯកភាពគ្នាជម្រុញការចុះហត្ថលេខាឱ្យបានឆាប់នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សកុម្មុយនីស្តវៀតណាមនិងគណបក្ស LDP ទន្ទឹមនឹងនោះចាត់តាំងអនុវត្តឱ្យបានឆាប់នូវយន្តការផ្លាស់ប្តូរទៀងទាត់រវាងគណបក្សកាន់អំណាចទាំងពីរ។
អំពីភាគីជប៉ុន ស្តីទីអគ្គលេខាធិការគណបក្ស LDP លោក Hagiuda Koichi បានអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី XIV របស់គណបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងគណៈដឹកនាំថ្មីបន្ទាប់ពីមហាសន្និបាត សម្តែងនូវការកោតសរសើរចំពោះបណ្តាសមិទ្ធផលដែលវៀតណាមសម្រេចបាននៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ព្រមទាំងការកែទម្រង់រដ្ឋបាលនាពេលកន្លងមក។
លោក Hagiuda Koichi បានអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលថ្នាក់ដឹកនាំវៀតណាមបានផ្តល់ជូនគណៈប្រតិភូនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងដំណើរទស្សនាកិច្ចកន្លងទៅ អះអាងថាគណបក្ស LDP រដ្ឋាភិបាលជប៉ុនព្រមទាំងបណ្តាគណបក្សនៅឯជប៉ុនសុទ្ធតែគាំទ្រ យកចិត្តទុកដាក់ព្រមទាំងមានបំណងប្រាថ្នាបន្តជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន។
ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ព័ន្ធសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុនចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ លោក Hagiuda Koichi បានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូររវាងសមាជិកសភានៅតាមមូលដ្ឋាននៃប្រទេសទាំងពីរ ដោយឆ្លងតាមនោះរួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុននាពេលខាងមុខ។
អរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមូលដ្ឋានវៀតណាម - ជប៉ុនលើកទី ២ ដែលគ្រោងនឹងចាត់តាំងឡើងនៅក្នុងខែ ៩ ឆ្នាំ ២០២៦ ស្តីទីអគ្គលេខាធិការ លោក Hagiuda Koichi បានអះអាងថា ភាគីជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មដើម្បីចាត់តាំងកិច្ចប្រជុំកំពូលឱ្យទទួលបានជោគជ័យ។
ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍វៀតណាមនៅឯជប៉ុន លោក Hagiuda Koichi បានអះអាងថា រដ្ឋាភិបាលជប៉ុននឹងបង្កើតលក្ខខណ្ឌព្រមទាំងបរិយាកាសប្រកបដោយភាពងាយស្រួលដើម្បីឱ្យសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងនិងសិក្សានៅឯជប៉ុន៕
យុគសម័យ - នាថ្ងៃទី ៧ មិថុនា នៅទីលានកីឡា Kibagata ទីក្រុង Komatsu ខេត្ត Ishikawa ប្រទេសជប៉ុន បានប្រព្រឹត្តទៅការប្រកួតកីឡាបាល់ទាត់ចលនារបស់សហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការងារនៅក្នុងតំបន់ភាគខាងលិច និងភាគពាយព្យនៃកោះ Honshu។ |
យុគសម័យ - នៅក្នុងបណ្តាជំនួបធ្វើការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល និងបណ្តាអង្គការរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ មិថុនា នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ឧបនាយករដ្ឋមន្ត្រី លោក Le Tien Chau បានស្នើឱ្យភាគីជប៉ុនបន្តសម្របសម្រួលធ្វើឱ្យសាមញ្ញនូវនីតិវិធីចូលស្រុក និងឈានទៅរកការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋវៀតណាម ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ពាក់កណ្តាលចម្លង ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន