យុគសម័យ - យោងតាមទិន្នន័យដែលបានប្រកាសដោយអង្គការទេសចរណ៍កូរ៉េខាងត្បូង (KTO) នៅក្នុងខែកក្កដា ឆ្នាំ ២០២៦ ប្រទេសវៀតណាមបានបន្តឈរនៅលំដាប់ថ្នាក់លេខពីរ ក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ក្រៅប្រទេសដែលត្រូវបានភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេ ដោយស្ថិតនៅបន្ទាប់ពីប្រទេសជប៉ុនប៉ុណ្ណោះ។
| ទីក្រុង Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip |
![]() |
| ភ្ញៀវទេសចរកូរ៉េខាងត្បូងធ្វើដំណើរទេសចរណ៍នៅប្រទេសវៀតណាម។ |
តួលេខស្ថិតិបានបង្ហាញថា នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ចំនួនប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលចេញទៅទេសចរណ៍នៅបរទេសបានកើនឡើងឡើងវិញរហូតដល់ ២,៣៤ លាននាក់ បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេល ៤ ខែជាប់ៗគ្នា ដែលនេះជាសញ្ញាបញ្ជាក់ពីការងើបឡើងវិញនៃតម្រូវការធ្វើដំណើរអន្តរជាតិ។ ក្នុងនោះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរកូរ៉េខាងត្បូងប្រមាណ ២៧៨.០០០ នាក់ ដោយឈរនៅពីមុខគោលដៅទេសចរណ៍សំខាន់ៗដទៃទៀត ដូចជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់។
កំណើនគួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីភាពទាក់ទាញឥតឈប់ឈរនៃវិស័យទេសចរណ៍វៀតណាម ចំពោះប្រជាជនកូរ៉េខាងត្បូង ដោយសារតែផលិតផលទេសចរណ៍សម្បូរបែប ការតភ្ជាប់ជើងហោះហើរយ៉ាងងាយស្រួល ម្ហូបអាហារប្រពៃណីឈ្ងុយឆ្ងាញ់ និងការចំណាយសមរម្យ ព្រមទាំងសន្តិសុខនិងសុវត្ថិភាពខ្ពស់៕
ការប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម យុគសម័យ - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម សំដៅកត់សម្គាល់នូវការរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងជារបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី។ |
កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម យុគសម័យ - នាដើមខែកក្កដា នៅលើទស្សនាវដ្តី Biba Magazine (បារាំង) បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា៖ វៀតណាមមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរបារាំងដោយសារតែទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែខឿនម្ហូបអាហារដ៏សម្បូរបែប និងល្អប្រណីតផងដែរ។ ទស្សនាវដ្តីបានណែនាំនូវមុខម្ហូប និងបទពិសោធន៍ម្ហូបអាហារជាច្រើនដែលត្រូវបានចាត់ទុកថា មិនអាចរំលងបានឡើយនៅពេលមកដល់ដែនដីរាងអក្សរ S នេះ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន