លើកកម្ពស់កម្លាំងវប្បធម៌វៀតណាមនៅលើឆាកអន្តរជាតិ

14:56 | 30/10/2026 សុវណ្ណា

យុគសម័យ - ចាប់ពីការទូតវប្បធម៌ រហូតដល់ការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត វៀតណាមកំពុងជំរុញការបំប្លែងបណ្តាតម្លៃបេតិកភណ្ឌឱ្យទៅជាប្រភពធនធានសម្រាប់ការអភិវឌ្ឍ រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណជាតិ លើកកម្ពស់អំណាចទន់ និងអះអាងពីឋានៈជាតិនៅលើឆាកអន្តរជាតិ។

នាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឱ្យកាន់តែកៀកជិតនឹងតម្រូវការជាក់ស្តែង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពពីសមុទ្រ
ការប្រគុំតន្ត្រីមិត្តភាពពិសេស ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវភរិយា។
ការប្រគុំតន្ត្រីមិត្តភាពពិសេស ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវភរិយា។

ការទូតវប្បធម៌លើកកម្ពស់ឋានៈជាតិ

វប្បធម៌កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដើម្បីលើកកម្ពស់ប្រភពធនធាននេះ វៀតណាមកំពុងយកចិត្តទុកដាក់លើការផ្លាស់ប្តូរផ្នត់គំនិតពីការថែរក្សាបេតិកភណ្ឌ ទៅជាការទាញយកផលប្រយោជន៍ និងការផ្សព្វផ្សាយតម្លៃវប្បធម៌ តាមរយៈសកម្មភាពកិច្ចការបរទេស ឧស្សាហកម្មច្នៃប្រឌិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Thu Phuong វិទ្យាស្ថានប្រធាននៃវិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍វៀតណាម ការកាន់កាប់សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប មិនទាន់មានន័យស្មើនឹងអំណាចទន់នៃវប្បធម៌នោះឡើយ។ តម្លៃទាំងនោះនឹងក្លាយជាកម្លាំងបាន លុះត្រាតែត្រូវបានបំប្លែងប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញនានា ដូចជាការទូតវប្បធម៌ ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត និងការផ្សព្វផ្សាយជាយុទ្ធសាស្ត្រនៅលើថ្នាលឌីជីថល។

ទិសដៅនេះផ្សារភ្ជាប់នឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ដែលក្នុងនោះបានសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ជាជាងគ្រាន់តែផ្តោតលើការអភិរក្ស សកម្មភាពវប្បធម៌ត្រូវតម្រង់ទិសដៅឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត និងការលើកកម្ពស់តម្លៃនៅក្នុងការអនុវត្តជាក់ស្តែង។ នៅក្នុងវិស័យកិច្ចការបរទេស បច្ចុប្បន្នការទូតវប្បធម៌ត្រូវបានកំណត់ថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃខឿនការទូតទំនើបរបស់វៀតណាម។

បណ្ឌិត Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឱ្យដឹងថា វប្បធម៌កិច្ចការបរទេសកាន់តែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់របស់បក្ស និងរដ្ឋ។

នៅក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានធ្វើជាអធិបតីរៀបចំកម្មវិធីសិល្បៈកម្រិតកំពូលចំនួន ៧ ដើម្បីបម្រើដល់ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ទៅកាន់បណ្តាដៃគូយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ឥណ្ឌូណេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក រុស្ស៊ី...។ តាមរយៈកម្មវិធីទាំងនេះ រូបភាពនៃប្រទេសវៀតណាមប្រកបដោយសន្តិភាព មិត្តភាព និងភាពប្រណីត ត្រូវបានឧទ្ទេសនាមជូនដល់មិត្តភក្តិអន្តរជាតិ។

ទន្ទឹមនឹងសកម្មភាពការទូតជាន់ខ្ពស់ ជំនួបប្រាស្រ័យ និងការចុះសួរសុខទុក្ខសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានរួមចំណែកដាស់ស្មារតីមោទនភាពជាតិ និងលើកកម្ពស់ប្រភពធនធានរបស់អាណិកជនផងដែរ។

ថ្លែងប្រាប់សារព័ត៌មាន សាស្ត្រាចារ្យ បណ្ឌិត Nguyen Dai Trang អនុប្រធានសមាគមមិត្តភាពកាណាដា - វៀតណាម បានសង្កត់ធ្ងន់ថា៖ «ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ មិនត្រឹមតែជាកម្លាំងចិត្តប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយអាណិកជនម្នាក់ៗឱ្យទៅជាឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតវប្បធម៌ ដែលផ្សព្វផ្សាយអត្តសញ្ញាណវៀតណាមនៅក្នុងប្រទេសសាមីផងដែរ»។

ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការដាក់ឱ្យដំណើរការទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (២០២៧ - ២០៣៦) តាមគំនិតផ្តួចផ្តើមរបស់វៀតណាម។ ការអនុម័តសេចក្តីសម្រេចចិត្តនេះ បានបញ្ជាក់ពីតួនាទីរបស់វប្បធម៌ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកត់ត្រានូវការរួមចំណែករបស់វៀតណាមក្នុងវិស័យការទូតពហុភាគី វប្បធម៌កិច្ចការបរទេស និងការផ្សព្វផ្សាយទិសដៅអភិវឌ្ឍន៍វប្បធម៌របស់ប្រទេសជាតិ។

នាំយកអត្តសញ្ញាណជាតិឱ្យខិតកាន់តែកៀកនឹងពិភពលោក

មិនត្រឹមតែនាំយកតម្លៃវប្បធម៌ទៅក្រៅប្រទេសប៉ុណ្ណោះទេ វៀតណាមថែមទាំងជំរុញការផ្លាស់ប្តូរអន្តរជាតិតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្នាតធំនៅក្នុងប្រទេសផ្ទាល់ផងដែរ។ វិធីសាស្ត្រនេះបានរួមចំណែកធ្វើឱ្យវៀតណាមក្លាយជាចំណុចជួបជុំ និងផ្លាស់ប្តូររវាងខឿនវប្បធម៌នានា តាមរយៈនោះ បង្កើនការតភ្ជាប់ និងផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ។

ព្រឹត្តិការណ៍នានា ដូចជា មហោស្រពវប្បធម៌ពិភពលោកនៅ Ha Noi, Festival Hue... បានទាក់ទាញការចូលរួមពីបណ្តាប្រទេសរាប់សិប ដោយបង្កើតបានជាលំហសម្រាប់ឧទ្ទេសនាម ផ្លាស់ប្តូរ និងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិ។

ទន្ទឹមនឹងបណ្តាកម្មវិធីផ្លាស់ប្តូរអន្តរជាតិ សកម្មភាពច្នៃប្រឌិតសិល្បៈកំពុងបើកចេញនូវទិសដៅថ្មីៗក្នុងការឈានទៅរកសាធារណជនបរទេស។ សិល្បករវៀតណាមជាច្រើនរូបបានម្ចាស់ការទាញយកវត្ថុធាតុវប្បធម៌ប្រពៃណី រួមផ្សំជាមួយវិធីសាស្ត្រសម្តែងបែបទំនើប ដើម្បីបង្កើតឡើងនូវផលិតផលដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន។

នៅក្នុងវិស័យតន្ត្រី បណ្តាវីដេអូចម្រៀង (MV) របស់ Hoang Thuy Linh, Phuong My Chi, Hoa Minzy... បានបង្ហាញឱ្យឃើញនូវសមត្ថភាពរួមបញ្ចូលគ្នារវាងកត្តាជាតិ និងនិន្នាការសហសម័យ។ ការបញ្ចូលអត្តសញ្ញាណវប្បធម៌ទៅក្នុងផលិតផលកម្សាន្ត បានជួយឱ្យបណ្តាសិល្បករបង្កើតបាននូវចំណាប់អារម្មណ៍ពិសេសនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងវិស័យសិល្បៈទស្សនីយភាព ស្នាដៃនានាដូចជា A O Show, Lang toi, Teh Dar, Ballet Kieu... បានឈានចូលទៅកាន់ស្តង់ដារសិល្បៈអន្តរជាតិជាបណ្តើរៗ រួមចំណែកឧទ្ទេសនាមវប្បធម៌វៀតណាមដល់ទស្សនិកជនបរទេស និងជំរុញសកម្មភាពនាំចេញវប្បធម៌។

សាស្ត្រាចារ្យ បណ្ឌិត Tu Thi Loan ប្រធានសមាគមអភិវឌ្ឍន៍វប្បធម៌សហគមន៍វៀតណាម បានវាយតម្លៃថា ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសគឺបណ្តាថ្នាលឌីជីថលឆ្លងព្រំដែន កំពុងធ្វើឱ្យផ្លាស់ប្តូរវិធីសាស្ត្រច្នៃប្រឌិត ការចូលដំណើរការ និងការផ្សព្វផ្សាយនូវតម្លៃវប្បធម៌ទាំងឡាយ។

ក្នុងបរិបទនោះ វៀតណាមបានប្រើប្រាស់វប្បធម៌ប្រកបដោយប្រសិទ្ធភាពដូចជា «ភាសាសន្ទនា» មួយជាមួយមិត្តភក្តិអន្តរជាតិ។ តាមរយៈតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងប្រពៃណីជាតិ វប្បធម៌បានរួមចំណែកពង្រឹងការយល់ដឹង កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ និងកំណត់ទីតាំងរូបភាពរបស់វៀតណាមនៅក្នុងសហគមន៍ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រុមអ្នកជំនាញ ការអភិវឌ្ឍអំណាចទន់នៃវប្បធម៌ទាមទារឱ្យមានយុទ្ធសាស្ត្រយូរអង្វែង និងការតស៊ូព្យាយាមក្នុងការអនុវត្ត។ បទពិសោធន៍របស់កូរ៉េខាងត្បូងបានបង្ហាញថា ប្រទេសនេះបានឆ្លងកាត់រយៈពេលជិតបីទសវត្សរ៍ តាំងពីរដ្ឋបានកំណត់ថាវប្បធម៌ជាវិស័យសេដ្ឋកិច្ចស្នូលនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ មក ដើម្បីជំរុញឱ្យតន្ត្រី K-pop និងវិស័យភាពយន្តបង្កើតបាននូវឥទ្ធិពលផ្សព្វផ្សាយពាសពេញសកលលោក។

ចំពោះវៀតណាម តម្រូវការដែលត្រូវបានកំណត់គឺការអនុវត្តដំណោះស្រាយព្រមៗគ្នា សំដៅបំប្លែងសក្តានុពលវប្បធម៌ឱ្យទៅជាប្រភពធនធានសម្រាប់ការអភិវឌ្ឍ។ ក្នុងនោះមានការកែលម្អរបៀងច្បាប់សម្រាប់ឧស្សាហកម្មវប្បធម៌ ជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ដែលកំពុងត្រូវបានដាក់ជូនរដ្ឋសភាដើម្បីសុំយោបល់ ការលើកកម្ពស់ប្រសិទ្ធភាពនៃការទូតវប្បធម៌ និងការពង្រឹងការផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមទៅកាន់អន្តរជាតិ។

ដោយសង្កត់ធ្ងន់លើលក្ខណៈទូលំទូលាយនៃភារកិច្ចនេះ សាស្ត្រាចារ្យ បណ្ឌិត Tu Thi Loan បានវាយតម្លៃថា៖ «ការកសាង ពង្រឹង និងលើកកម្ពស់អំណាចទន់នៃវប្បធម៌វៀតណាម មិនអាចគ្រាន់តែជាភារកិច្ចរបស់វិស័យវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាយុទ្ធសាស្ត្រជារួមរបស់ប្រទេសជាតិទាំងមូល ដើម្បីអះអាងពីភាពអង់អាច ប្រាជ្ញាឈ្លាសវៃ និងកិត្យានុភាពនៃជនជាតិវៀតណាមក្នុងយុគសម័យថ្មី។ នៅពេលដែលវប្បធម៌ក្លាយជាកម្លាំងជាតិ វៀតណាមនឹងមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ព្រមទាំងអះអាងពីឋានៈ និងឥទ្ធិពលវិជ្ជមាននៅក្នុងតំបន់ និងនៅលើពិភពលោក»៕

ភរិយាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយារបស់ប្រធានាធិបតីប៉ាណាម៉ា ស្វែងយល់អំពីវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម ភរិយាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយារបស់ប្រធានាធិបតីប៉ាណាម៉ា ស្វែងយល់អំពីវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម
យុគសម័យ - នារសៀលថ្ងៃទី ៦ ខែតុលា លោកជំទាវ Ngo Phuong Ly ភរិយាអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ Maricel Cohen de Mulino ភរិយាប្រធានាធិបតីប៉ាណាម៉ា បានរួមគ្នាស្វែងយល់អំពីសម្លៀកបំពាក់ប្រពៃណី មុខរបរសិប្បកម្មប្រពៃណី និងលក្ខណៈពិសេសខាងវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិនៃប្រទេសវៀតណាម នៅឯ Ho Van ស្ថិតក្នុងមណ្ឌលរមណីយដ្ឋានជាតិពិសេស Van Mieu - Quoc Tu Giam។
ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម
យុគសម័យ - ខេត្ត Tay Ninh កំណត់ថា ការធ្វើឱ្យប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ក្លាយជាសកម្មភាព និងបទដ្ឋានឥរិយាបថជាក់ស្តែង គឺជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍវប្បធម៌ និងការកសាងមនុស្សក្នុងយុគសម័យថ្មី។ ដំណើរការនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអប់រំ បរិស្ថានឌីជីថល ទេសចរណ៍ សេដ្ឋកិច្ច និងការទូតវប្បធម៌។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខមួយលើចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមចំពោះមុខតម្រូវការលើកកម្ពស់តម្លៃនាំចេញ
គយវៀតណាម - កម្ពុជា ពង្រឹងកិច្ចសហការគ្រប់គ្រងព្រំដែន
វៀតណាមឈានមុខគេលើទីផ្សារភ្ញៀវអន្តរជាតិមកកាន់កម្ពុជា
លើកកម្ពស់កម្លាំងវប្បធម៌វៀតណាមនៅលើឆាកអន្តរជាតិ

អានច្រើនបំផុត

ម្ហូបអាហារវៀតណាមផ្សព្វផ្សាយវប្បធម៌ បង្កើនការផ្លាស់ប្តូរសហគមន៍នៅទីក្រុង  Hwaseong
មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅ Osaka
ហ្វឺវៀតណាមតភ្ជាប់វប្បធម៌វៀតណាម - ជប៉ុន នៅ Tokyo
ពិធីបុណ្យផ្កាត្រីកោណមាត្រឆ្នាំ ២០២៦ លើកតម្កើងពណ៌សម្បុរនៃតំបន់ខ្ពង់រាបថ្ម
លើកកម្ពស់កម្លាំងវប្បធម៌វៀតណាមនៅលើឆាកអន្តរជាតិ