យុគសម័យ - នារសៀលថ្ងៃទី ៦ ខែតុលា លោកជំទាវ Ngo Phuong Ly ភរិយាអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ Maricel Cohen de Mulino ភរិយាប្រធានាធិបតីប៉ាណាម៉ា បានរួមគ្នាស្វែងយល់អំពីសម្លៀកបំពាក់ប្រពៃណី មុខរបរសិប្បកម្មប្រពៃណី និងលក្ខណៈពិសេសខាងវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិនៃប្រទេសវៀតណាម នៅឯ Ho Van ស្ថិតក្នុងមណ្ឌលរមណីយដ្ឋានជាតិពិសេស Van Mieu - Quoc Tu Giam។
| វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់ ការថែរក្សាមុខរបរតម្បាញសារុងសូត្របុរាណជាង ១០០ ឆ្នាំ របស់ជនជាតិ Cham នៅខេត្ត An Giang |
សកម្មភាពនេះប្រព្រឹត្តទៅនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក Jose Raul Mulino និងលោកជំទាវ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦។
នៅក្នុងកម្មវិធី លោកជំទាវទាំងពីររូបបានស្តាប់ការឧទ្ទេសនាមអំពីភាពសម្បូរបែបខាងវប្បធម៌នៃបណ្តាជនជាតិនៃប្រទេសវៀតណាម ស្វែងយល់អំពីសម្លៀកបំពាក់ប្រពៃណី រួមជាមួយបច្ចេកទេសតម្បាញ ប៉ាក់ និងការបង្កើតក្បូរក្បាច់ដែលត្រូវបានថែរក្សាទុកឆ្លងកាត់ច្រើនជំនាន់។
វត្ថុធាតុដើម ពណ៌សម្បុរ និងក្បូរក្បាច់រចនានៅលើសម្លៀកបំពាក់ មិនត្រឹមតែបង្ហាញពីទស្សនៈសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាទុកនូវរឿងរ៉ាវអំពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណរបស់សហគមន៍នីមួយៗផងដែរ។
![]() |
| ភរិយារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយារបស់ប្រធានាធិបតីប៉ាណាម៉ា ស្វែងយល់អំពីវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម។ |
ក្នុងបរិយាកាសស្និទ្ធស្នាល លោកជំទាវទាំងពីររូបបានជួបសំណេះសំណាលជាមួយបណ្តាសិប្បករ ស្វែងយល់អំពីដំណាក់កាលមួយចំនួននៃការបង្កើតផលិតផលសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ Ta Oi ជនជាតិ Dao Do ជនជាតិ Mong Xanh... ទស្សនាបច្ចេកទេសជ្រលក់ក្រណាត់ដោយដើមទ្រុំ ការបង្កើតក្បូរក្បាច់ដោយក្រមួនឃ្មុំ និងស្តាប់ការឧទ្ទេសនាមអំពីអត្ថន័យនៃក្បូរក្បាច់ទាំងឡាយ។
ភរិយា Ngo Phuong Ly បានសម្តែងនូវក្តីមោទនភាព នៅពេលឧទ្ទេសនាមជូនភរិយា Maricel Cohen de Mulino អំពីក្បូរក្បាច់រចនា វត្ថុធាតុដើមតម្បាញ និងវិធីសាស្ត្រជ្រលក់ពណ៌ទាំងស្រុងពីធម្មជាតិរបស់បងប្អូនបណ្តាជនជាតិ។
យោងតាមភរិយា Ngo Phuong Ly នៅក្នុងជីវភាពសម័យទំនើប បញ្ហាប្រឈមចំពោះវប្បធម៌ប្រពៃណីមិនត្រឹមតែស្ថិតនៅលើការអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើការធ្វើដូចម្តេចដើម្បីឱ្យបេតិកភណ្ឌបន្តមានវត្តមាននៅក្នុងជីវភាពរស់នៅ បង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជន ជាពិសេសគឺស្ត្រី និងក្រុមជនងាយរងគ្រោះ។
ការអភិរក្សបេតិកភណ្ឌ អាស្រ័យហេតុនេះមិនត្រឹមតែជាការរក្សាទុកវត្ថុតាង ឬបច្ចេកទេសនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវបង្កើតលក្ខខណ្ឌដើម្បីឱ្យបណ្តាតម្លៃប្រពៃណីបន្តត្រូវបានអនុវត្ត បង្កើតថ្មី និងសម្របខ្លួនទៅនឹងជីវភាពសម័យទំនើប។
ការជួយគាំទ្រដល់ក្រុមផលិតសិប្បកម្មប្រពៃណី ជាពិសេសគឺស្ត្រីជនជាតិភាគតិច ជនក្រីក្រ និងជនមានពិការភាពនៅតំបន់ដាច់ស្រយាល ទាំងរួមចំណែកបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូល ទាំងជួយថែរក្សានូវបច្ចេកទេសដែលមានហានិភ័យនៃការបាត់បង់ ដូចជាការតម្បាញសារុងសូត្របុរាណ ការធ្វើកុលាលភាជន៍ ការត្បាញ និងការឆ្លាក់ឈើ។
ទន្ទឹមនឹងនោះ គឺការជួយគាំទ្រការរចនាផលិតផលឱ្យស្របតាមទីផ្សារទំនើប ការបណ្តុះបណ្តាលជំនាញគ្រប់គ្រង ការតភ្ជាប់ផលិតផលទៅកាន់ពិភពលោក និងការបង្កើតកម្លាំងចលករដើម្បីឱ្យយុវជនជំនាន់ក្រោយបន្តសិក្សារៀនសូត្រ ផ្សារភ្ជាប់ជាមួយមុខរបរប្រពៃណី។
![]() |
| ភរិយា Ngo Phuong Ly និងភរិយា Maricel Cohen de Mulino បានចូលរួមកម្មវិធីស្វែងយល់បទពិសោធន៍វប្បធម៌បណ្តាជនជាតិភាគតិចវៀតណាម នៅឯរមណីយដ្ឋានជាតិពិសេស Van Mieu - Quoc Tu Giam។ |
ចេញពីរឿងរ៉ាវអំពីសម្លៀកបំពាក់ប្រពៃណីនៃបណ្តាជនជាតិនៃប្រទេសវៀតណាម ភរិយា Maricel Cohen de Mulino បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលកត់សម្គាល់ឃើញក្បូរក្បាច់រចនាដ៏ស៊ាំធ្លាប់របស់ប៉ាណាម៉ាបានលេចឡើងនៅក្នុងផលិតផលវប្បធម៌នៅវៀតណាម។
លោកជំទាវបានចែករំលែកអំពីវប្បធម៌នៃបណ្តាសហគមន៍ជនជាតិដើមប៉ាណាម៉ា ដែលក្នុងនោះសិល្បៈ Mola របស់ជនជាតិ Guna មានលក្ខណៈប្រហាក់ប្រហែលគ្នាយ៉ាងច្រើននៅក្នុងការប្រើប្រាស់ពណ៌ ក្បូរក្បាច់រចនា និងបច្ចេកទេសបង្ហាញក្បាច់ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong ជនជាតិ Dao និងជនជាតិ Thai នៅវៀតណាម។
លោកជំទាវទាំងពីររូបក៏បានពិសាតែជាមួយគ្នា ទស្សនាការដើរបង្ហាញម៉ូដអាវផាយ និងផ្លាស់ប្តូរយោបល់អំពីតួនាទីរបស់ស្ត្រីនៅក្នុងជីវភាពសម័យទំនើប ព្រមទាំងអត្ថន័យនៃវប្បធម៌ចំពោះការផ្សារភ្ជាប់សហគមន៍ និងការលើកកម្ពស់ការយល់ដឹងរវាងបណ្តាជនជាតិ។
តាមរយៈការផ្លាស់ប្តូរយោបល់ ភាគីទាំងពីរបានចែករំលែកដូចគ្នាថា ប្រទេសនីមួយៗសុទ្ធតែមានឃ្លាំងបេតិកភណ្ឌដោយឡែករៀងៗខ្លួន ហើយការផ្លាស់ប្តូររវាងខឿនវប្បធម៌នានាអាចរួមចំណែកពង្រីកលំហសន្ទនា បំផុសប្រភពគំនិតច្នៃប្រឌិត និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក។
នៅចុងបញ្ចប់នៃកម្មវិធី លោកជំទាវ Maricel Cohen de Mulino បានថ្លែងអំណរគុណចំពោះភរិយា Ngo Phuong Ly សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងសម្តែងនូវចំណាប់អារម្មណ៍ចំពោះភាពសម្បូរបែបនៃវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបណ្តាតម្លៃប្រពៃណីបន្តមានវត្តមាននៅក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ន។
ភរិយា Ngo Phuong Ly បានសម្តែងនូវបំណងប្រាថ្នាឱ្យវៀតណាម និងប៉ាណាម៉ា មានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រជាជនកាន់តែច្រើនថែមទៀតក្នុងពេលខាងមុខ តាមរយៈនោះពង្រឹងការយល់ដឹង និងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ៕
យុគសម័យ - ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែតុលា ពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុង Ha Noi លើកទីពីរ នឹងត្រូវបានរៀបចំឡើងនៅរាជធានីបុរាណ Thang Long ដោយមានការចូលរួមពីបណ្តាប្រទេស អង្គការអន្តរជាតិ និងសហគ្រាសចំនួន ៥០។ |
យុគសម័យ - នៅថ្ងៃទី ២០ ខែកញ្ញា មហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ ឆ្នាំ ២០២៦ បានបើកឡើងនៅសាលប្រកួតកីឡាពហុបំណងខេត្ត Ca Mau ដោយទាក់ទាញកីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមប្រកួតប្រជែងលើ ១៩ វិញ្ញាសា ក្រោមប្រធានបទ «មានសុខភាពល្អដើម្បីរួមចំណែក - សាមគ្គីភាពដើម្បីការអភិវឌ្ឍ»។ |


មតិពីមិត្តអ្នកអាន