សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

07:12 | 03/12/2019 ((ប្រភពនិងរូបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី))

បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោក ជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គ រដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែង អំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវបានលើក ឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជា ពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរលោក ជំទាវCarmen Morenoសូមទទួលបាននូវសុខ ភាពល្អ និងជោគជ័យក្នុងបេកសកកម្មថ្មីនេះ ៕

((ប្រភពនិងរូបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី))

((ប្រភពនិងរូបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង