Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

08:29 | 25/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២២ ខែកក្កដា នៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាដេញដោលបើកទូលាយថ្នាក់ខ្ពស់ ក្រោមប្រធានបទ "ការគ្រប់គ្រងធនធានធម្មជាតិ៖ គ្រឹះស្ថាននៃសន្តិភាព សន្តិសុខ និងភាពរុងរឿង" ក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ប្រទេសធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែកក្កដា ឆ្នាំ ២០២៦)។

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
លោក Nguyen Hai Luu រដ្ឋមន្ត្រីទីប្រឹក្សា បានថ្លែងមតិនៅក្នុងកិច្ចពិភាក្សាដេញដោលនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Nguyen Hai Luu រដ្ឋមន្ត្រីទីប្រឹក្សា បានថ្លែងមតិនៅក្នុងកិច្ចពិភាក្សាដេញដោលនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Nguyen Hai Luu រដ្ឋមន្ត្រីទីប្រឹក្សា អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានតំណាងឱ្យប្រទេសវៀតណាមចូលរួមនិងថ្លែងមតិនៅក្នុងកិច្ចពិភាក្សាដេញដោល។

តាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងញូវយ៉ក អ្នកចូលរួមនិងថ្លែងមតិរួមមានអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres ព្រមទាំងតំណាងថ្នាក់ខ្ពស់មកពី ៦៥ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់និងអន្តរជាតិ។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំ អគ្គលេខាធិការ Guterres បានព្រមានថាប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពទេនោះ អំពើធ្វើអាជីវកម្មធនធានដោយខុសច្បាប់នឹងបន្តធ្វើឱ្យកើនឡើងនូវភាពអយុត្តិធម៌ ភាពមិនស្ថិរភាព និងអំពើហិង្សា។ លោក Guterres បានអំពាវនាវឱ្យបញ្ចប់ស្ថានភាពនេះ និងធានាភាពយុត្តិធម៌នៅក្នុងខ្សែច្រវាក់តម្លៃធនធានទាំងមូល ក្នុងនោះបណ្តាប្រទេសនិងសហគមន៍ត្រូវតែជាប្រធានបទដែលទទួលបានផលប្រយោជន៍មុនគេនិងច្រើនជាងគេពីធនធានរបស់ខ្លួន។

តំណាងនៃបណ្តាប្រទេស និងអង្គការអន្តរជាតិបានចែករំលែកនូវក្តីកង្វល់ដូចគ្នា ព្រមទាំងគូសបញ្ជាក់ពីតួនាទីនៃការគ្រប់គ្រងធនធានតាមរបៀបប្រកបដោយការទទួលខុសត្រូវ ភាពពិតប្រាកដ ភាពបរិយាបន្ន និងភាពនិរន្តរភាព។

នៅក្នុងការថ្លែងមតិ លោក Nguyen Hai Luu រដ្ឋមន្ត្រីទីប្រឹក្សា បានគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងធនធានធម្មជាតិជាមួយសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសកល ជាពិសេសគឺនៅក្នុងបរិបទនៃការផ្លាស់ប្តូរថាមពលនិងការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីទីប្រឹក្សាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិមានវិធីសាស្ត្រចូលទៅជិតគ្រប់ជ្រុងជ្រោយ រយៈពេលវែង សមស្របតាមប្រទេសនីមួយៗ ដោយបញ្ជូលការគ្រប់គ្រងធនធានទៅក្នុងបណ្តាកិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព និងការកសាងឡើងវិញក្រោយជម្លោះ ធានាសិទ្ធិផលប្រយោជន៍នៃបណ្តាប្រទេសនិងសហគមន៍ម្ចាស់កម្មសិទ្ធិឱ្យទទួលបានផលប្រយោជន៍ស្របច្បាប់យ៉ាងពេញលេញពីប្រភពធនធានរបស់ខ្លួន។

ចែករំលែកបទពិសោធន៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Nguyen Hai Luu រដ្ឋមន្ត្រីទីប្រឹក្សា បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីកសាងបណ្តាវិធាននិងស្តង់ដាររួមប្រកបដោយសុខដុមនីយកម្ម ភាពពិតប្រាកដ គោរពពេញលេញនូវអធិបតេយ្យភាព តួនាទីជាម្ចាស់កម្មសិទ្ធិនៃបណ្តាប្រទេសចំពោះធនធានរបស់ខ្លួន ចៀសវាងការធ្វើនយោបាយរូបនីយកម្មនិងការធ្វើអាវុធរូបនីយកម្មលើបណ្តាខ្សែច្រវាក់ផ្គត់ផ្គង់ រុញច្រានការគាំទ្របច្ចេកទេសនិងការផ្ទេរប្រគល់បច្ចេកវិទ្យាជូនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងការកែច្នៃនិងការប្រើប្រាស់រ៉ែប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រីទីប្រឹក្សាក៏បានអះអាងថា ប្រទេសវៀតណាមតែងតែប្តេជ្ញាចិត្តគ្រប់គ្រងធនធានប្រកបដោយការទទួលខុសត្រូវ មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូ ដើម្បីឱ្យធនធានក្លាយជាគ្រឹះស្ថានពិតប្រាកដសម្រាប់សន្តិភាព ភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
យុគសម័យ - ក្នុងដំណើរអង្កេតស្រាវជ្រាវការងារត្រៀមរៀបចំឆ្នាំ APEC ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានស្នើឱ្យមូលដ្ឋានជំរុញឱ្យបានឆាប់រហ័សនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, មជ្ឈមណ្ឌលសារព័ត៌មាន និងបណ្តាលក្ខខណ្ឌបំពេញភារកិច្ច ធានាបម្រើប្រកបដោយប្រសិទ្ធភាពដល់អ្នកយកព័ត៌មានទាំងក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់។
តំណាងវៀតណាមទទួលរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល តំណាងវៀតណាមទទួលរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល
យុគសម័យ - នាថ្ងៃទី ៥ ខែកក្កដា នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពអន្តរជាតិលើកទី ១៨ នៅទីក្រុង Osaka (ជប៉ុន) លោកស្រី Le Thuong ប្រធានសមាគមជនជាតិវៀតណាមប្រចាំនៅតំបន់ Kansai ត្រូវបានអង្គការជំរុញមិត្តភាពអន្តរជាតិ (IHA) ប្រគល់រង្វាន់ “សហគមន៍សម្រាប់ពលរដ្ឋសកល” សំដៅកត់សម្គាល់នូវរាល់ការរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌និងការតភ្ជាប់សហគមន៍។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច