វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

10:31 | 24/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ នៅរដ្ឋធានី Ha Noi តំណាងក្រសួងអប់រំ និងបណ្តុះបណ្តាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ បានទទួលស្វាគមន៍គណៈប្រតិភូសិស្សានុសិស្សវៀតណាមវិលត្រឡប់មកមាតុភូមិវិញ ប្រកបដោយជោគជ័យត្រចះត្រចង់ ពីការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ (IMO) ឆ្នាំ ២០២៦ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងស៊ាងហៃ (ចិន) ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ៥ ទូទាំងពិភពលោក។

សិស្សវៀតណាមទាំង៥នាក់សុទ្ធតែទទួលបានមេដាយក្នុងការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិ ឆ្នាំ២០២៣ វៀតណាមទទួលបានមេដាយចំនួន ៦ គ្រឿង និងប័ណ្ណសរសើរក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០២៤
ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល អបអរសាទរក្រុមជម្រើសជាតិ។
ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល អបអរសាទរក្រុមជម្រើសជាតិ។

នៅក្នុងការប្រឡងឆ្នាំនេះ សិស្សានុសិស្សទាំង ៦ រូបនៃក្រុមជម្រើសជាតិវៀតណាមសុទ្ធតែដណ្តើមបានមេដាយ រួមមានមេដាយមាស ២ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ១។ ក្នុងនោះ មេដាយមាសទាំងពីរត្រូវបានឈ្នះដោយប្អូន Nguyen Dinh Tung (វិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ នៃសាកលវិទ្យាល័យជាតិ Ha Noi) និងប្អូន Nguyen Le Nhat Nam (វិទ្យាល័យគរុកោសល្យ នៃសាកលវិទ្យាល័យគរុកោសល្យ Ha Noi)។

មេដាយប្រាក់ទាំងបីជារបស់ប្អូន Pham Dang Nguyen (វិទ្យាល័យ Hanoi - Amsterdam), ប្អូន Tran Dai Thanh Danh (វិទ្យាល័យអំណោយផល នៃសាកលវិទ្យាល័យជាតិទីក្រុង Ho Chi Minh) និងប្អូន Nguyen Hoang Phuong (វិទ្យាល័យ Phan Boi Chau ខេត្ត Nghe An)។ រីឯមេដាយសំរឹទ្ធបានទៅលើប្អូន Ha Manh Hung (វិទ្យាល័យ Hanoi - Amsterdam)។ សមិទ្ធផលដ៏ឆ្នើមនេះបានបន្តអះអាងពីសមត្ថភាព និងជំហររឹងមាំរបស់បញ្ញវន្តវ័យក្មេងវៀតណាមនៅលើឆាកអន្តរជាតិ៕

វិទ្យាស្ថានពេទ្យយោធារៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ វិទ្យាស្ថានពេទ្យយោធារៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ
យុគសម័យ - យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ការប្រឡងអូឡាំពិកភាសាវៀតណាមត្រូវបានរៀបចំក្នុងបំណងជួយសិក្ខាកាមឡាវ និងកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការស្ដាប់ និយាយ អាន និងសរសេរភាសាវៀតណាម។ ការប្រឡងក៏ជួយសិក្ខាកាមឡាវនិងកម្ពុជាស្វែងយល់ថែមទៀតអំពីមនុស្ស វប្បធម៌ ទំនៀមទម្លាប់របស់វៀតណាម ឡាវ និងកម្ពុជា អប់រំឲ្យជំនាន់ក្រោយអំពីទំនាក់ទំនងរវាងប្រទេសទាំង ៣ នៅឥណ្ឌូចិន។
សិស្សវៀតណាមឈ្នះមេដាយ ៧ គ្រឿង ក្នុងការប្រឡងអូឡាំពិកអន្តរជាតិស្តីពីតារាវិទ្យា និងតារាសាស្ត្រ សិស្សវៀតណាមឈ្នះមេដាយ ៧ គ្រឿង ក្នុងការប្រឡងអូឡាំពិកអន្តរជាតិស្តីពីតារាវិទ្យា និងតារាសាស្ត្រ
នាថ្ងៃទី ២២ ខែសីហា មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហាណូយបានជូនដំណឹងថា ក្រុមសិស្សទីក្រុងហាណូយចូលរួមការប្រឡងអូឡាំពិកអន្តរជាតិស្តីពីតារាវិទ្យា​ និងតារាសាស្ត្រ (IOAA) លើកទី១៥ ទទួលបានរង្វាន់ចំនួន ៧ គ្រឿង ក្នុងនោះ មេដាយប្រាក់ ១ គ្រឿង មេដាយសំរឹទ្ធ ៥ គ្រឿង និងរង្វាន់លើកទឹកចិត្ត ១ គ្រឿង។ សមាជិកទាំងអស់ក្នុងក្រុមគឺជាសិស្សមកពីសាលាមធ្យមសិក្សាទុតិយភូមិជំនាញ Hanoi-Amsterdam។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត

រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ
វៀតណាមស្វែងរកកម្លាំងចលករថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល