តំណាងវៀតណាមទទួលពានរង្វាន់នៅប្រទេសជប៉ុន

13:36 | 08/07/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ៥ ខែកក្កដា នៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពអន្តរជាតិលើកទី ១៨ លោកស្រី Le Thuong ប្រធានសមាគមជនជាតិវៀតណាមប្រចាំតំបន់ Kansai ត្រូវបានអង្គការជំរុញមិត្តភាពអន្តរជាតិ (IHA) ប្រគល់ «ពានរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល» (Global Citizen Community Award)។

ធានាសិទ្ធិរបស់ពលរដ្ឋវៀតណាមនៅបរទេស - តួនាទីរបស់កងកម្លាំងនគរបាលប្រជាជន សាកលវិទ្យាល័យគរុកោសល្យដាណាង (Da Nang) ទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួត «ខ្ញុំជាពលរដ្ឋសកល»
នៅក្នុងពិធីប្រគល់រង្វាន់នេះ អង្គការជំរុញមិត្តភាពអន្តរជាតិ (IHA) បានឱ្យដឹងថា លោកស្រី Le Thuong គឺជាជនបរទេសតែម្នាក់គត់ដែលត្រូវបានប្រគល់រង្វាន់ “សហគមន៍សម្រាប់ពលរដ្ឋសកល” (Global Citizen Community Award) នៅក្នុងឆ្នាំ ២០២៦ រង្វាន់នេះកត់សម្គាល់នូវរាល់ការរួមចំណែកលេចធ្លោរបស់លោកស្រីក្នុងការបង្កើនការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់សហគមន៍ និងការជំរុញចំណងមិត្តភាពអន្តរជាតិ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពអន្តរជាតិលើកទី ១៨ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហគមន៍ Higashinari ទីក្រុង Osaka ដោយមានការចូលរួមពីបណ្តាគណៈប្រតិភូសិល្បៈមកពីវៀតណាម កូរ៉េខាងត្បូង ចិន ឥណ្ឌា អាហ្វ្រិក និងជប៉ុន ព្រឹត្តិការណ៍នេះដឹកនាំដោយអង្គការជំរុញមិត្តភាពអន្តរជាតិ (IHA) ក្រោមការគាំទ្រពីអាជ្ញាធរខេត្ត Osaka អាជ្ញាធរទីក្រុង Osaka និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅ Osaka។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន IHA លោក Shinjo Takeshi បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនានារបស់លោកស្រី Le Thuong នារយៈពេលច្រើនឆ្នាំកន្លងមក ដោយចាត់ទុកថាសកម្មភាពទាំងឡាយរបស់លោកស្រីបានរួមចំណែកបង្កើនការផ្សារភ្ជាប់គ្នារវាងបណ្តាសហគមន៍ ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងរីកសាយភាយនូវស្មារតីមិត្តភាពអន្តរជាតិ។ ការដែលលោកស្រី Le Thuong ត្រូវបានប្រគល់រង្វាន់ “សហគមន៍សម្រាប់ពលរដ្ឋសកល” ឆ្នាំ ២០២៦ បន្តអះអាងនូវរាល់ការរួមចំណែកជាវិជ្ជមានរបស់សហគមន៍ជនជាតិវៀតណាមប្រចាំនៅជប៉ុននៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន ការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមជូនចំពោះមិត្តភក្តិអន្តរជាតិ៕

ប្រទេសវៀតណាមស្នើឱ្យប្រទេសជប៉ុនឈានទៅរកការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋវៀតណាម ប្រទេសវៀតណាមស្នើឱ្យប្រទេសជប៉ុនឈានទៅរកការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋវៀតណាម

យុគសម័យ - នៅក្នុងបណ្តាជំនួបធ្វើការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល និងបណ្តាអង្គការរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ មិថុនា នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ឧបនាយករដ្ឋមន្ត្រី លោក Le Tien Chau បានស្នើឱ្យភាគីជប៉ុនបន្តសម្របសម្រួលធ្វើឱ្យសាមញ្ញនូវនីតិវិធីចូលស្រុក និងឈានទៅរកការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋវៀតណាម ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ពាក់កណ្តាលចម្លង ...

ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ

យុគសម័យ - នៅក្នុងឆ្នាំ ២០២៦ នេះ ខេត្ត Gia Lai នឹងអនុវត្តគម្រោង និងផែនការចំនួន ១៦ ដើម្បីរៀបចំការស្នាក់នៅប្រកបដោយស្ថិរភាពជាបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាមួយកញ្ចប់ថវិកាសរុបជាង ២.១០០ ពាន់លានដុង សំដៅរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ នៅក្នុងឃុំចំនួន ៨ ដែលជាបណ្តាតំបន់មានហានិភ័យខ្ពស់ក្នុងការកើតឡើងនូវការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត

អាណិកជននៅអេស្ប៉ាញមានបំណងចង់ពង្រឹងការតភ្ជាប់ជាមួយមាតុភូមិ