វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី

13:45 | 18/09/2026 វ៉ាន់ណាំ

យុគសម័យ - វៀតណាម និងឥណ្ឌា បានដាក់ចេញគោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារអាមេរិក ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក អាកាសចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការពារជាតិ - សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការសម្របសម្រួលនៅឯវេទិកាពហុភាគីនានា។

វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង វៀតណាម - ឥណ្ឌា ពង្រីកលំហសហប្រតិបត្តិការពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍រួម
សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម - ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម - ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅថ្ងៃទី ១៤ ខែកញ្ញា នៅ New Delhi រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Subrahmanyam Jaishankar បានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម - ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅក្នុងសម័យប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍នានានៃទំនាក់ទំនងទ្វេភាគី ចាប់តាំងពីសម័យប្រជុំលើកទី ១៨ កាលពីខែតុលា ឆ្នាំ ២០២៣ ព្រមទាំងបានឯកភាពបន្តធ្វើឱ្យការប្តេជ្ញាចិត្តជាន់ខ្ពស់នានាមានលក្ខណៈជាក់ស្តែង ដោះស្រាយការជាប់គាំង ដើម្បីឱ្យបណ្តាកម្មវិធី និងគម្រោងសហប្រតិបត្តិការឈានចូលភាពជាក់ស្តែងជាងមុន។

រដ្ឋមន្ត្រី Le Hoai Trung បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយឥណ្ឌា ហើយបានចាត់ទុកថា ការលើកកម្ពស់កម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង បានបើកចេញនូវដំណាក់កាលថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

រដ្ឋមន្ត្រី Subrahmanyam Jaishankar បានអះអាងថា វៀតណាមគឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើត និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងអាស៊ាន-ឥណ្ឌា។

ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ត្រូវបានកំណត់ថាជាកម្លាំងចលករដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងពេលខាងមុខ។

វៀតណាម និងឥណ្ឌា បានឯកភាពធ្វើអាជីវកម្មឱ្យកាន់តែប្រសើរឡើងនូវលក្ខណៈបំពេញបន្ថែមនៃខឿនសេដ្ឋកិច្ចទាំងពីរ ដោះស្រាយរបាំងក្នុងការឈានចូលទីផ្សារ បង្កលក្ខណៈងាយស្រួលជាងមុនសម្រាប់សហគ្រាស និងឆ្ពោះទៅរកគោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារអាមេរិក។

ឥណ្ឌាបានស្នើឱ្យវៀតណាម បង្កលក្ខណៈងាយស្រួលក្នុងការឈានចូលទីផ្សារសម្រាប់ផលិតផលឱសថ ផ្លែឈើ សាច់ និងមុខទំនិញមួយចំនួនទៀតដែលមានប្រភពដើមមកពីឥណ្ឌា។

ភាគីទាំងពីរក៏បានឯកភាពបន្តផ្លាស់ប្តូរយោបល់អំពីបញ្ហាបច្ចេកទេស និងនីតិវិធី នៅសម័យប្រជុំនៃអនុគណៈកម្មការសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងឆ្នាំ ២០២៦។

រដ្ឋមន្ត្រី Le Hoai Trung បានស្វាគមន៍សហគ្រាសឥណ្ឌាដែលពង្រីកការវិនិយោគនៅវៀតណាម ក្នុងបណ្តាវិស័យហេដ្ឋារចនាសម្ព័ន្ធ ឱសថ និងថាមពល ព្រមទាំងកសាងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅលើទីផ្សារវៀតណាម។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងអាកាសចរណ៍ ក៏ជាទិសដៅសហប្រតិបត្តិការមួយដែលភាគីទាំងពីរយកចិត្តទុកដាក់ផងដែរ។ វៀតណាម និងឥណ្ឌា បានឯកភាពជំរុញការបង្កើនប្រេកង់នៃជើងហោះហើរត្រង់នានា ស្រាវជ្រាវការតភ្ជាប់ផ្លូវគោក ផ្លូវដែក ពីឥណ្ឌាមកកាន់វៀតណាម និងការតភ្ជាប់បណ្តាកំពង់ផែសមុទ្រនៃប្រទេសទាំងពីរជាមួយខ្សែនាវាចរណ៍ អាស៊ី - អឺរ៉ុប។

ភាគីទាំងពីរទន្ទឹមនឹងនោះ ឆ្ពោះទៅរកការដាក់ពង្រាយការតភ្ជាប់ការទូទាត់រាយតាមរយៈកូដ QR ទ្វេភាគីឱ្យបានឆាប់។

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា

នៅក្នុងវិស័យការពារជាតិ - សន្តិសុខ វៀតណាម និងឥណ្ឌា បានឯកភាពរៀបចំសម័យប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត - ការពារជាតិ (២+២) ឱ្យបានឆាប់។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការផ្ទេរបច្ចេកវិទ្យា និងការលើកកម្ពស់សមត្ថភាព; ជំរុញកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆ្លងដែន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការរក្សាកិច្ចសន្ទនាសន្តិសុខដែនសមុទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ។

ចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាគីទាំងពីរបានឯកភាពរៀបចំបណ្តាអនុគណៈកម្មការសហប្រតិបត្តិការស្តីពីវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងបច្ចេកវិទ្យាឌីជីថលឱ្យបានឆាប់។

រដ្ឋមន្ត្រី Le Hoai Trung បានស្នើកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការវិទ្យាសាស្ត្រ - បច្ចេកវិទ្យារយៈពេលវែង ដោយផ្តោតលើបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាដែលទើបលេចឡើង; ដាក់ពង្រាយបណ្តាគម្រោងស្រាវជ្រាវរួម និងពង្រឹងការតភ្ជាប់រវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាសនៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។

លើកកម្ពស់ការផ្សារភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ និងការអប់រំ

នៅក្នុងវិស័យវប្បធម៌ ការអប់រំ និងទេសចរណ៍ ប្រទេសទាំងពីរបានឯកភាពបន្តលើកកម្ពស់នូវការផ្សារភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងបង្កើនចំនួនភ្ញៀវទេសចរទៅវិញទៅមក។

ឥណ្ឌាបន្តជួយគាំទ្រវៀតណាមក្នុងការអភិរក្ស ជួសជុលកែលម្អបណ្តាក្រុមប្រាង្គប៉មចាមនៅភាគកណ្តាល ព្រមទាំងផ្តល់នូវបណ្តាកម្មវិធីអាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែង។

ភាគីវៀតណាមលើកទឹកចិត្តសិស្ស និស្សិតឱ្យទៅសិក្សានៅឥណ្ឌា និងត្រៀមខ្លួនជាស្រេចដើម្បីទទួលនិស្សិតឥណ្ឌាមករៀនភាសាវៀតណាម។

ភាគីទាំងពីរក៏បានឯកភាពត្រៀមរៀបចំបណ្តាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ ២០២៧ ក្នុងនោះពិចារណាជ្រើសរើសយកឆ្នាំ ២០២៧ ជាឆ្នាំមិត្តភាពវៀតណាម - ឥណ្ឌា។

បន្តការសម្របសម្រួលនៅឯវេទិកាពហុភាគីនានា

ផ្លាស់ប្តូរយោបល់អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រី Le Hoai Trung និងរដ្ឋមន្ត្រី Subrahmanyam Jaishankar បានអះអាងថា វៀតណាម និងឥណ្ឌានឹងបន្តសហការ គាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងបណ្តាវេទិកាពហុភាគី។

ឥណ្ឌាបានអះអាងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ព្រមទាំងមានបំណងចង់ឱ្យវៀតណាមបន្តសហការជំរុញការបញ្ចប់ឱ្យបានឆាប់នូវការត្រួតពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន - ឥណ្ឌា។

បញ្ចប់សម័យប្រជុំ រដ្ឋមន្ត្រី Le Hoai Trung និងរដ្ឋមន្ត្រី Subrahmanyam Jaishankar បានចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម - ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ការនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹងរវាងវៀតណាម-ឥណ្ឌា ឈានចូលដំណាក់កាលថ្មី ការនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹងរវាងវៀតណាម-ឥណ្ឌា ឈានចូលដំណាក់កាលថ្មី
យុគសម័យ - នារសៀលថ្ងៃទី ០៦ ខែឧសភា នៅរដ្ឋធានីញូដេលី (New Delhi) បន្ទាប់ពីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញជួបជុំជាមួយបណ្តាញសារព័ត៌មាន។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា
យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្រីលង្កា បានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា បង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា។

វ៉ាន់ណាំ

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ
ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី