ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក

12:55 | 09/09/2026 វ៉ាន់ណាំ

យុគសម័យ - រំលឹកឡើងវិញនូវរយៈពេល ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Margot Carlson Delogne ស្ថាបនិកអង្គការគម្រោងសងខាង (2 Sides Project/សហរដ្ឋអាមេរិក) បានឱ្យដឹងថា ទំនាក់ទំនងរវាងភាគីទាំងពីរត្រូវបានកសាងឡើងលើមូលដ្ឋាននៃចំណងមិត្តភាព ទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការយល់ដឹងរវាងប្រជាជននៃបណ្តាប្រទេស។ ក្នុងសារលិខិតអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ លោកស្រីបានសម្តែងនូវបំណងចង់ឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព មិត្តភាព និងស្មារតីមនុស្សធម៌រួម។

ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះដើរ ដោយឆ្ពោះទៅរកកំណត់ត្រាពិភពលោក Guinness

ទស្សនាវដ្តីយុគសម័យ សូមឧទ្ទេសនាមដោយក្តីគោរពនូវខ្លឹមសារសារលិខិតរបស់លោកស្រី Margot Carlson Delogne៖

ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ ខ្ញុំសូមផ្ញើជូនប្រធាន Phan Anh Son និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសហភាពនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និង 2 Sides Project គឺជាដំណើរដ៏មានអត្ថន័យ ដែលត្រូវបានកសាងឡើងលើមូលដ្ឋាននៃចំណងមិត្តភាព ទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការយល់ដឹងរវាងប្រជាជននៃបណ្តាប្រទេស។

លោកស្រី Margot Carlson Delogne ស្ថាបនិក 2 Sides Project ក្នុងកម្មវិធី “ជួបជុំសងខាង” នៅ Ha Noi ខែ ធ្នូ ឆ្នាំ ២០២៥។
លោកស្រី Margot Carlson Delogne ស្ថាបនិក 2 Sides Project ក្នុងកម្មវិធី “ជួបជុំសងខាង” នៅ Ha Noi ខែ ធ្នូ ឆ្នាំ ២០២៥។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានផ្តល់ជូនរូបខ្ញុំផ្ទាល់ និង 2 Sides Project ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ ក្នុងឱកាសដែលភាគីទាំងពីរប្រារព្ធខួប ១០ ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការ។ ការទទួលស្គាល់នេះបានបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងអង្គការទាំងពីរ និងទំនាក់ទំនងដ៏មានអត្ថន័យដែលត្រូវបានកសាងឡើងពីការខិតខំប្រឹងប្រែងរួមគ្នារបស់យើង។

ចាប់តាំងពីពេលបង្កើតឡើង បេសកកម្មរបស់ 2 Sides Project គឺជំរុញការព្យាបាលរបួសផ្លូវចិត្ត ការផ្សះផ្សា និងការតភ្ជាប់ប្រជាជនតាមរយៈការចែករំលែកដំណើររឿងនានា ការបង្កើនការយល់ដឹង និងការលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរវាងខឿនវប្បធម៌ផ្សេងៗគ្នា។ ទំនាក់ទំនងសហប្រតិបត្តិការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តបេសកកម្មនេះ ព្រមទាំងជួយយើងខ្ញុំ ទោះបីជាស្ថិតក្នុងកម្រិតសមរម្យមួយក្តី ក៏បានរួមចំណែកដល់ចំណងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសលើពិភពលោកផងដែរ។

លោក Khuat Quang Cu ប្អូនប្រុសរបស់យុទ្ធជនពលី Khuat Quang Phiet ជូនមួកស្លឹកវៀតណាមដល់លោកស្រី Margot Carlson Delogne ក្នុងជំនួបរវាងសាច់ញាតិយុទ្ធជនពលីវៀតណាម និងសមាជិក 2 Sides Project នៅ Ha Noi ខែ មករា ឆ្នាំ ២០២៤។
លោក Khuat Quang Cu ប្អូនប្រុសរបស់យុទ្ធជនពលី Khuat Quang Phiet ជូនមួកស្លឹកវៀតណាមដល់លោកស្រី Margot Carlson Delogne ក្នុងជំនួបរវាងសាច់ញាតិយុទ្ធជនពលីវៀតណាម និងសមាជិក 2 Sides Project នៅ Ha Noi ខែ មករា ឆ្នាំ ២០២៤។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ កិច្ចសហប្រតិបត្តិការ និងមនោសញ្ចេតនាមិត្តភាពដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមតែងតែផ្តល់ជូនយើងខ្ញុំក្នុងពេញមួយដំណើរនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ការលះបង់អស់ពីចិត្តរបស់សហភាពក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពអន្តរជាតិ គឺជាគំរូដ៏បំផុសគំនិតមួយអំពីថាមពលនៃកិច្ចការបរទេសប្រជាជន និងសារៈសំខាន់នៃការកសាងស្ពានតភ្ជាប់ការយល់ដឹងពីគ្នា។

ខណៈពេលដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមឈានចូលទំព័រថ្មីក្រោយមហាសន្និបាតអាណត្តិ ២០២៦ - ២០៣១ ខ្ញុំសូមផ្ញើជូននូវពាក្យជូនពរដ៏ស្មោះស្ម័គ្របំផុត សូមជូនពរសហភាពបន្តទទួលបានជោគជ័យ កាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអនុវត្តបេសកកម្មដ៏សំខាន់របស់ខ្លួន។ សូមជូនពរសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបន្តអភិវឌ្ឍយ៉ាងរឹងមាំ ក្លាយជាស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិ ព្រមទាំងបណ្តាដៃគូនៅលើពិភពលោក។

តំណាងសហភាពបណ្តាអង្គការមិត្តភាព Ho Chi Minh ប្រគល់សំណង់លំនៅឋានដែលឧបត្ថម្ភដោយ 2 Sides Project និងសាលាសិល្បៈ Cab Calloway ជូនលោកស្រី Nguyen Thi Loi និងប្អូនស្រី នៅ Ho Chi Minh ខែ មករា ឆ្នាំ ២០២៥។
តំណាងសហភាពបណ្តាអង្គការមិត្តភាព Ho Chi Minh ប្រគល់សំណង់លំនៅឋានដែលឧបត្ថម្ភដោយ 2 Sides Project និងសាលាសិល្បៈ Cab Calloway ជូនលោកស្រី Nguyen Thi Loi និងប្អូនស្រី នៅ Ho Chi Minh ខែ មករា ឆ្នាំ ២០២៥។

ទោះបីជាមិនអាចចូលរួមមហាសន្និបាតដោយផ្ទាល់ក្តី សូមឯកឧត្តម លោកជំទាវជ្រាបថា ខ្ញុំតែងតែផ្ញើចិត្តឆ្ពោះទៅកាន់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងផ្តល់ការគាំទ្រយ៉ាងស្មោះស្ម័គ្រក្នុងឱកាសដ៏មានអត្ថន័យនេះ។ ខ្ញុំមានបំណងចង់បន្តរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខ ព្រមទាំងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីរួមគ្នាបំពេញការងារដើម្បីសន្តិភាព មិត្តភាព និងស្មារតីមនុស្សធម៌ដែលយើងរួមគ្នាប្រកាន់ខ្ជាប់។

Margot Carlson Delogne

ស្ថាបនិក 2 Sides Project

មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅ Ha Noi សំដៅបូកសរុប និងវាយតម្លៃដោយគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ ២០១៩ - ២០២៦ កំណត់ទិសដៅ ភារកិច្ចការងារអាណត្តិ ២០២៦ - ២០៣១ ព្រមទាំងពង្រឹងរៀបចំធនធានមនុស្ស និងក្បាលម៉ាស៊ីនចាត់តាំង។
ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកទី១នៅទីក្រុងហាណូយ៖ ការភ្ជាប់ទំនាក់ទំនងប្រជាជនជាមួយប្រជាជន ពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកទី១នៅទីក្រុងហាណូយ៖ ការភ្ជាប់ទំនាក់ទំនងប្រជាជនជាមួយប្រជាជន
យុគសម័យ - នាយប់ថ្ងៃទី ១០ តុលា នៅមជ្ឈមណ្ឌលអធិរាជ Thang Long (មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long ទីក្រុងហាណូយ) បានប្រព្រឹត្តទៅពិធីបើកមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ។
ពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ ពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ
យុគសម័យ - នាយប់ថ្ងៃទី ១២ តុលា នៅវិមានអធិរាជ Thang Long ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមសហការជាមួយក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានប្រារព្ធពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកទី ១ នៅទីក្រុងហាណូយ ឆ្នាំ ២០២៥។

វ៉ាន់ណាំ

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងបន្ថែមស្ពានមិត្តភាពវៀតណាម - ចិន
ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក
ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន
រួមចំណែកកសាងទិសដៅ យុទ្ធសាស្ត្រ និងគោលនយោបាយកិច្ចការបរទេស

អានច្រើនបំផុត

សហគ្រាសសហរដ្ឋអាមេរិករំពឹងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅវៀតណាម
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា