ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន

12:40 | 09/09/2026 ឌឹកអាញ់

យុគសម័យ - សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Can Tho បានស្នើឱ្យចេញផ្សាយក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃសកម្មភាពកិច្ចការបរទេសប្រជាជនដោយផ្អែកលើប្រសិទ្ធភាព ឥទ្ធិពលសាយភាយ និងចីរភាព ព្រមទាំងកសាងមូលដ្ឋានទិន្នន័យរួម ពង្រឹងការបណ្តុះបណ្តាលកម្មាភិបាល និងការសម្របសម្រួលអន្តរតំបន់។

ក្តីស្រឡាញ់របស់ឪពុកនាំខ្ញុំវិលត្រឡប់មកវៀតណាម វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព

យកប្រសិទ្ធភាព ឥទ្ធិពលសាយភាយ និងចីរភាពជាលក្ខណវិនិច្ឆ័យ

រាល់សកម្មភាពកិច្ចការបរទេសប្រជាជនត្រូវតែចេញពីតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន ដោយយកប្រសិទ្ធភាព ឥទ្ធិពលសាយភាយ និងចីរភាពជាលក្ខណវិនិច្ឆ័យវាយតម្លៃ ជំនួសឱ្យការវាស់វែងលើចំនួនព្រឹត្តិការណ៍។

ចេញពីការអនុវត្តជាក់ស្តែង យើងខ្ញុំស្នើឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបន្តធ្វើឱ្យល្អឥតខ្ចោះនូវយន្តការតម្រង់ទិសយុទ្ធសាស្ត្រចំពោះប្រព័ន្ធសហភាពមូលដ្ឋាន ក្នុងទិសដៅឯកភាព ប៉ុន្តែមានភាពបត់បែន ព្រមទាំងចេញផ្សាយក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពសកម្មភាពកិច្ចការបរទេសប្រជាជនឱ្យស្របតាមតម្រូវការថ្មី។

អនុបណ្ឌិត Le Thi Thanh Giang សមាជិកាគណៈអចិន្ត្រៃយ៍សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Can Tho។
អនុបណ្ឌិត Le Thi Thanh Giang សមាជិកាគណៈអចិន្ត្រៃយ៍សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Can Tho។

នៅ Can Tho បណ្តាសកម្មភាពកិច្ចការបរទេសប្រជាជនត្រូវបានកសាងឡើងតាមទិសដៅផ្សារភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍន៍របស់ទីក្រុង ដោយជៀសវាងការរៀបចំឡើងជាទម្រង់បែបបទ ឬរាយប៉ាយ។ ទន្ទឹមនឹងសកម្មភាពប្រពៃណីក្នុងឱកាសបុណ្យជាតិ ទិវាបង្កើតទំនាក់ទំនងការទូត សហភាពទីក្រុងបានរៀបចំបណ្តាកម្មវិធីផ្លាស់ប្តូរដែលរួមបញ្ចូលសិល្បៈ វប្បធម៌ ទេសចរណ៍ ម្ហូបអាហារ និងការទទួលបានបទពិសោធន៍នៅតំបន់ដងទន្លេ Mekong ដោយជួយមិត្តភក្តិអន្តរជាតិឱ្យយល់កាន់តែច្បាស់អំពីមនុស្សជាតិ វប្បធម៌វៀតណាម និងទីក្រុង Can Tho។

ក្នុងការកៀងគរជំនួយក្រៅរដ្ឋាភិបាលបរទេស កម្មវិធីគាំទ្រជាច្រើនត្រូវបានដាក់ឱ្យអនុវត្តក្នុងវិស័យសុខាភិបាល អប់រំ ការពារបរិស្ថាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ គាំទ្រជនពិការ ថែទាំកុមារ និងអភិវឌ្ឍជីវភាពរស់នៅ។ បណ្តាកម្មវិធីពិនិត្យ ព្យាបាលជំងឺ វះកាត់មនុស្សធម៌ ផ្តល់អាហារូបករណ៍ ឧបត្ថម្ភរទេះរុញ កសាងស្ពានចរាចរណ៍ជនបទ ផ្ទះមេត្តាធម៌ ផ្ទះគុណធម៌ និងការផ្គត់ផ្គង់ទឹកស្អាត បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជន។

បណ្តាប្រតិភូ និងប្រជាជនចូលរួមកម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម - សហរដ្ឋអាមេរិក នៅទីក្រុង Can Tho ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥។
បណ្តាប្រតិភូ និងប្រជាជនចូលរួមកម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម - សហរដ្ឋអាមេរិក នៅទីក្រុង Can Tho ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥។

ការអនុវត្តជាក់ស្តែងបានបង្ហាញថា រាល់កម្មវិធីជំនួយដែលទទួលបានជោគជ័យ មិនត្រឹមតែបង្កើតឡើងនូវតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមជាប្រទេសបើកចំហ មនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តផងដែរ។

ទិន្នន័យរួម ការបណ្តុះបណ្តាលកម្មាភិបាល និងការសម្របសម្រួលអន្តរតំបន់

យើងខ្ញុំស្នើឱ្យកសាងមូលដ្ឋានទិន្នន័យរួមស្តីពីបណ្តាអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស ដៃគូមិត្តភាព អ្នកជំនាញ សហគ្រាស មូលនិធិឧបត្ថម្ភ និងបណ្តាកម្មវិធីសហប្រតិបត្តិការ ដើម្បីឱ្យបណ្តាមូលដ្ឋានរួមគ្នាទាញយកផលប្រយោជន៍ តភ្ជាប់ និងចែករំលែកព័ត៌មាន។

ចាំបាច់ត្រូវបង្កើនការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពជួរកម្មាភិបាលកិច្ចការបរទេសប្រជាជនតាមទិសដៅវិជ្ជាជីវៈ និងទំនើបកម្ម រៀបចំវគ្គបណ្តុះបណ្តាលជំនាញស៊ីជម្រៅស្តីពីការទូតសាធារណៈ ការកៀងគរជំនួយ ផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ការគ្រប់គ្រងគម្រោង ជំនាញចរចា និងការអនុវត្តបច្ចេកវិទ្យាឌីជីថល។

ធនធានមនុស្សជាកត្តាកំណត់។ ជួរកម្មាភិបាលកិច្ចការបរទេសប្រជាជនត្រូវមានជំហរនយោបាយរឹងមាំ សមត្ថភាពសមាហរណកម្ម ភាសាបរទេស និងជំនាញតភ្ជាប់អន្តរជាតិ។ ការអនុវត្តការផ្លាស់ប្តូរឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបញ្ញាសិប្បនិម្មិត ក៏ចាំបាច់ត្រូវតែពង្រឹងក្នុងការរៀបចំសកម្មភាព ការគ្រប់គ្រងដៃគូ ការផ្សព្វផ្សាយរូបភាព និងការតភ្ជាប់ប្រភពធនធានអន្តរជាតិផងដែរ។

បណ្តាប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Ngon Thai Binh នៅសង្កាត់ Trung Nhut ទីក្រុង Can Tho ដែលឧបត្ថម្ភដោយរដ្ឋាភិបាលឥណ្ឌាតាមរយៈកម្មវិធីផលប៉ះពាល់លឿន ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥។
បណ្តាប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Ngon Thai Binh នៅសង្កាត់ Trung Nhut ទីក្រុង Can Tho ដែលឧបត្ថម្ភដោយរដ្ឋាភិបាលឥណ្ឌាតាមរយៈកម្មវិធីផលប៉ះពាល់លឿន ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥។

សហភាពបណ្តាអង្គការមិត្តភាពវៀតណាមត្រូវបន្តពង្រីកតួនាទីសម្របសម្រួល និងតភ្ជាប់បណ្តាមូលដ្ឋានជាមួយស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ សមាគមសហគ្រាសបរទេស និងសហគមន៍ជនវៀតណាមនៅឯបរទេស ដោយបង្កលក្ខខណ្ឌឱ្យបណ្តាមូលដ្ឋានពង្រីកទំនាក់ទំនងសហប្រតិបត្តិការ។

យើងខ្ញុំក៏ស្នើឱ្យកសាងបណ្តាកម្មវិធីសម្របសម្រួលអន្តរតំបន់រវាងបណ្តាសហភាពមូលដ្ឋាន សំដៅចែករំលែកបទពិសោធន៍ រៀបចំសកម្មភាពមិត្តភាពខ្នាតធំ បង្កើនការផ្សារភ្ជាប់ និងឥទ្ធិពលសាយភាយ។

ក្រោយពេល Can Tho, Hau Giang និង Soc Trang ត្រូវបានច្របាច់បញ្ចូលគ្នាជាអង្គភាពរដ្ឋបាលថ្មីមួយ ទីក្រុង Can Tho មានលំហអភិវឌ្ឍន៍កាន់តែធំទូលាយ ខ្នាតប្រជាជន ផ្ទៃដី និងទំនាក់ទំនងកិច្ចការបរទេសត្រូវបានពង្រីក។ ការបង្រួមរៀបចំក្បាលម៉ាស៊ីន និងការផ្ទេរបណ្តាសមាគមមហាជនដែលបក្ស និងរដ្ឋប្រគល់ភារកិច្ចឱ្យ ក្នុងនោះមានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ឱ្យចូលរួមក្រោមដំបូលរួមរបស់រណសិរ្ស គឺជាលក្ខខណ្ឌអំណោយផលដើម្បីពង្រីកកម្លាំងសរុបក្នុងការចលនាប្រជាជន កសាងប្លុកមហាសាមគ្គីជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បណ្តាប្រតិភូថតរូបរួមជាមួយសិស្សានុសិស្សនៅសង្កាត់ Tan Loc ទីក្រុង Can Tho ក្នុងពិធីចាប់ផ្តើមគម្រោង “ដើម្បីការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់កុមារមានស្ថានភាពលំបាកក្នុងគ្រឹះស្ថានអប់រំ” ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។
បណ្តាប្រតិភូថតរូបរួមជាមួយសិស្សានុសិស្សនៅសង្កាត់ Tan Loc ទីក្រុង Can Tho ក្នុងពិធីចាប់ផ្តើមគម្រោង “ដើម្បីការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់កុមារមានស្ថានភាពលំបាកក្នុងគ្រឹះស្ថានអប់រំ” ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។

Can Tho សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រក្នុងការតភ្ជាប់ដៃគូអន្តរជាតិ ណែនាំប្រភពជំនួយក្រៅរដ្ឋាភិបាលបរទេស និងរៀបចំបណ្តាវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កសិកម្មបៃតង សេដ្ឋកិច្ចវិលជុំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។

សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
យុគសម័យ - ឆ្នាំ ២០២៦ កត់សម្គាល់ខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦ - ២០២៦) និងខួបលើកទី ៣០ នៃការកសាង និងអភិវឌ្ឍន៍របស់សមាគមមិត្តភាពវៀតណាម - ថៃ (១៩៩៦ - ២០២៦)។ នៅក្នុងខ្សែទឹកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សមាគមបានប្រពៃណីពូនជ្រំមិត្តភាពយ៉ាងស្ហិតស្ហាញ ព្រមទាំងពង្រីកសកម្មភាពជាជំហានៗ ចាប់ពីការផ្លាស់ប្តូរប្រពៃណី ទៅជាការភ្ជាប់ទំនាក់ទំនងមូលដ្ឋាន សហគ្រាស ការអប់រំ វប្បធម៌ និងជំនាន់វ័យក្មេង ដោយរួមចំណែកបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ
យុគសម័យ - នាពេលបច្ចុប្បន្ន បក្សយើងបានដាក់កិច្ចការបរទេសនៅក្នុងទីតាំង “សំខាន់ និងជាប្រចាំ” បន្ថែមពីលើការពារជាតិ និងសន្តិសុខ។ នេះគឺជាជំហានផ្លាស់ប្តូរថ្មីនៅក្នុងការគិតគូរ នៅពេលដែលកិច្ចការបរទេសត្រូវបានកំណត់ថាត្រូវតែដើរមុនមួយជំហាន រួមចំណែកការពារប្រទេសចាប់ពីពេលស្និទ្ធ និងពីចម្ងាយ ព្រមទាំងបើកបន្ថែមលំហ ប្រភពធនធាន និងឱកាសអភិវឌ្ឍន៍។ សម្លឹងមើលលើជាក់ស្តែង តម្រូវការនោះកំពុងត្រូវបានធ្វើឱ្យជាក់ស្តែងជាជំហានៗ។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងបន្ថែមស្ពានមិត្តភាពវៀតណាម - ចិន
ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក
ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន
រួមចំណែកកសាងទិសដៅ យុទ្ធសាស្ត្រ និងគោលនយោបាយកិច្ចការបរទេស

អានច្រើនបំផុត

សហគ្រាសសហរដ្ឋអាមេរិករំពឹងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅវៀតណាម
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា