គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល

09:40 | 15/09/2026 វ៉ាន់ណាំ

យុគសម័យ - នារសៀលមួយនាចុងខែកក្កដា ការហៅទូរស័ព្ទតាមប្រព័ន្ធអ៊ីនធឺណិតបានតភ្ជាប់ពួកយើងជាមួយយុវជនជនជាតិអ៊ុយក្រែន Bohdan Eduard ខណៈពេលដែលលោកទើបតែបញ្ចប់ការងារមួយថ្ងៃនៅទីក្រុង Ho Chi Minh។ Bohdan ញញឹម កែសម្រួលប្លង់កាមេរ៉ា រួចចាប់ផ្តើមរៀបរាប់អំពីដំណើររយៈពេល ៦ ឆ្នាំ រវាងលោក និងទឹកដីវៀតណាម។

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម ក្តីស្រឡាញ់របស់ឪពុកនាំខ្ញុំវិលត្រឡប់មកវៀតណាម

ដើមឆ្នាំ ២០២០ ខ្ញុំជានិស្សិតម្នាក់នៅចិន។ ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំនិងមិត្តស្រីបានសម្រេចចិត្តស្ពាយកាតាបមកវៀតណាមដើម្បីធ្វើដំណើរកម្សាន្តពីរបីសប្តាហ៍ មុនពេលវិលត្រឡប់ទៅសាលារៀនវិញ។ ប៉ុន្តែ ជំងឺរាតត្បាតកូវីដ-១៩ ស្រាប់តែផ្ទុះឡើងភ្លាមៗ។ ព្រំដែនត្រូវបានបិទ ជើងហោះហើរនានាត្រូវបានលុបចោល រាល់ផែនការទាំងអស់សុទ្ធតែត្រូវបានក្រឡាប់ចាក់។ ខ្ញុំបានក្លាយជាមនុស្សម្នាក់ដែល «ជាប់គាំង» នៅចំកណ្តាលប្រទេសដ៏ចម្លែកមួយ។

ខ្ញុំបង្ខំចិត្តស្វែងរកវិធីដើម្បីចាប់ផ្តើមជីវិតរស់នៅថ្មីនៅវៀតណាម។ ខ្ញុំរកបានការងារបង្រៀនភាសាអង់គ្លេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។

Bohdan Eduard ថតរូបនៅតាមទីតាំងមួយចំនួនពេលធ្វើដំណើរកម្សាន្តនៅវៀតណាម។
Bohdan Eduard ថតរូបនៅតាមទីតាំងមួយចំនួនពេលធ្វើដំណើរកម្សាន្តនៅវៀតណាម។

ចំពេលនោះដែរ ខ្ញុំមានសំណាងដែលមានមិត្តភក្តិជនជាតិវៀតណាមម្នាក់។ ខ្ញុំស្គាល់នាងតាមរយៈមិត្តភក្តិដែលធ្វើការនៅមជ្ឈមណ្ឌលភាសាអង់គ្លេស។ ក្នុងអំឡុងពេលថ្ងៃធ្វើចត្តាឡីស័ក នាងបានបង្ហាញខ្លួនដូចជា «ម្តាយ» ទីពីរអ៊ីចឹង។ ព្រឹកណាក៏ដូចព្រឹកណាដែរ នាងតែងតែយកម្ហូបអាហារមកព្យួរនៅមុខទ្វារផ្ទះរបស់ខ្ញុំ ផ្ញើសារសួរសុខទុក្ខយ៉ាងដិតដល់ រួចហើយជួយពួកយើងចុះឈ្មោះចាក់វ៉ាក់សាំងទៀតផង។

សេចក្តីល្អនោះមិនមែនកើតចេញពីកាតព្វកិច្ច ឬការគួរសមតាមទម្លាប់នោះឡើយ។ គ្មាននរណាម្នាក់តម្រូវឱ្យនាងត្រូវធ្វើបែបនោះទេ នោះគ្រាន់តែជាទឹកចិត្តសប្បុរសប៉ុណ្ណោះ។

Bohdan Eduard នៅក្នុងថ្នាក់បង្រៀនភាសាអង់គ្លេស។
Bohdan Eduard នៅក្នុងថ្នាក់បង្រៀនភាសាអង់គ្លេស។

ខ្ញុំធ្លាប់បានឆ្លងកាត់ប្រទេសជាច្រើន ប៉ុន្តែមិនទាន់មានកន្លែងណាដែលខ្ញុំមានអារម្មណ៍យ៉ាងច្បាស់អំពីភាពស្មោះត្រង់របស់មនុស្សចំពោះជនបរទេសប្លែកមុខដូចនៅទីនេះឡើយ។

ចេញពីរឿងរ៉ាវដ៏តូចតាចទាំងនោះហើយ ទើបខ្ញុំចាប់ផ្តើមយល់អំពីវៀតណាម។ ចិត្តមេត្តាធម៌នោះបាន «ចង» ជើងខ្ញុំទុក ប្រែក្លាយមនុស្សដែលវង្វេងផ្លូវម្នាក់ឱ្យទៅជាមនុស្សដែលចង់ស្នាក់នៅបន្ត។

អម្រែកលក់ដូរចល័តនៅលើដងវិថីនានា។
អម្រែកលក់ដូរចល័តនៅលើដងវិថីនានា។

មានពេលព្រឹកព្រលឹមស្រាងៗមួយ កាលដែលនៅសណ្ឋាគារនៅខណ្ឌ ១ ខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនដោយសារសំឡេងស្រែកលក់បន្លឺឡើងនៅក្រោមវិថី។

«នំប៉ាវក្តៅៗមកដល់ហើយ...»

ខ្ញុំបានទាញវាំងននមើលចុះទៅក្រោម។ ទីក្រុងមិនទាន់ភ្ញាក់ដឹងខ្លួនស្រួលបួលនៅឡើយទេ ប៉ុន្តែបណ្តាហាងលក់ម្ហូបអាហារតាមចិញ្ចើមផ្លូវបានបង្កាត់ភ្លើងក្រហមច្រាលទៅហើយ។ អ្នកលក់ដូរបានរៀបចំឆ្នាំងទឹកស៊ុបនីមួយៗ និងតុរៀបចំនីមួយៗយ៉ាងរហ័សរហួន។ សំឡេងចានចង្កឹះប៉ះទង្គិចគ្នា សំឡេងយានយន្តរង្វើលៗ ពន្លឺភ្លើងពណ៌លឿងជះទៅលើផ្ទៃមុខរបស់មនុស្សទាំងឡាយដែលកំពុងចាប់ផ្តើមជីវភាពប្រចាំថ្ងៃដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

រូបភាពមួយចំនួនរបស់ Bohdan Eduard កាលនៅវៀតណាម។
រូបភាពមួយចំនួនរបស់ Bohdan Eduard កាលនៅវៀតណាម។

នោះគឺជាសំឡេងនៃភាពរឹងប៉ឹងអង់អាច។ ជនជាតិវៀតណាមមិនអង្គុយរង់ចាំសេចក្តីសង្ឃឹមមកដល់នោះឡើយ ពួកគេបានបង្កាត់ភ្លើងដោយខ្លួនឯង បង្កើតជីវភាពរស់នៅដោយខ្លួនឯង។ រឿងនោះបានបង្រៀនខ្ញុំថា៖ នៅលើទឹកដីមួយនេះ ឱ្យតែអ្នកឧស្សាហ៍ព្យាយាម និងស្រឡាញ់ជីវិត អ្នកនឹងមិនត្រូវបានបោះបង់ចោលនៅពីក្រោយឡើយ។

ក្រោយមក នៅពេលដែលធ្វើការជាមួយជនជាតិវៀតណាម ខ្ញុំក៏បានឃើញស្មារតីនោះនៅគ្រប់ទីកន្លែង។ សហការីរបស់ខ្ញុំមានភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងតែងតែស្វែងរកវិធីដើម្បីជម្នះការលំបាកនានា។ ប្រហែលជាដោយសារតែហេតុនោះហើយ ទើបប្រទេសមួយនេះបានឆ្លងកាត់សង្គ្រាម គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ប៉ុន្តែនៅតែបន្តការអភិវឌ្ឍឥតឈប់ឈរ។

ម្ហូបអាហារវៀតណាមក៏ជាចំណែកមួយនៅក្នុងជីវិតរស់នៅរបស់ខ្ញុំផងដែរ។

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ខ្ញុំបានរៀនរបៀបរស់នៅ និង «ហូបចុក» ដូចជាជនជាតិវៀតណាមពិតប្រាកដម្នាក់។ ចំពោះខ្ញុំ វប្បធម៌វៀតណាមមានភាពដិតដាមនៅក្នុងចានប៊ូនឆា Ha Noi។ នោះគឺជាតុល្យភាពដ៏អស្ចារ្យ៖ រសជាតិផ្អែមស្រាលនៃទឹកសម្ល ក្លិនឈ្ងុយនៃប្រហិតសាច់អាំងធ្យូង រសជាតិជូរនៃជ្រក់បន្លែ និងដាច់ខាតត្រូវតែមានថែមណែមបំពងស្រួយៗ ទើប «ពេញលេញនូវរសជាតិ»។

ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនពិតជាចំណែកមួយនៃទីកន្លែងនេះ គឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី Tet លើកដំបូង។ មិត្តរួមថ្នាក់ម្នាក់បានបើកទ្វារផ្ទះកម្ពស់បួនជាន់របស់ពួកគេនៅ TP. Ho Chi Minh ដើម្បីស្វាគមន៍ភ្ញៀវបរទេសពីរនាក់គឺខ្ញុំ និងមិត្តស្រី។ ពួកយើងត្រូវបានរៀបចំបន្ទប់ដាច់ដោយឡែកមួយ រួមតុអាហារឆ្លងឆ្នាំជាមួយក្រុមគ្រួសាររបស់ពួកគេ មើលកាំជ្រួច និងទទួលបានអាំងប៉ាវពណ៌ក្រហមឆ្អៅ។ អារម្មណ៍ដែលគ្រួសារប្លែកមុខមួយ បានត្រៀមខ្លួនជាស្រេចទទួលយកពួកយើងដូចជាកូនចៅក្នុងផ្ទះ នៅចំពេលវេលាដ៏ពិសិដ្ឋបំផុតនៃប្រជាជាតិ បានលុបបំបាត់ចោលនូវរាល់របាំងភាសាទាំងឡាយ។

វីដេអូមួយចំនួនអំពីវៀតណាមនៅលើគណនី TikTok Eduard_in_Vietnam។
វីដេអូមួយចំនួនអំពីវៀតណាមនៅលើគណនី TikTok Eduard_in_Vietnam។

ពេលនោះខ្ញុំបានយល់ថា រឿងរ៉ាវដ៏សាមញ្ញទាំងឡាយនៅវៀតណាម ក៏ជារឿងដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាពិសេសអស្ចារ្យផងដែរ។ នោះមិនមែនជាសំណង់ស្ថាបត្យកម្មដ៏មហិមា ឬរមណីយដ្ឋានល្បីឈ្មោះនោះឡើយ ប៉ុន្តែជារបៀបដែលមនុស្សប្លែកមុខទាំងឡាយបានត្រៀមខ្លួនជាស្រេចបើកទ្វារផ្ទះរបស់ខ្លួន បើកដៃស្វាគមន៍ ដើម្បីឱ្យជនបរទេសម្នាក់ដូចជាខ្ញុំ មានអារម្មណ៍ថាខ្លួនពិតជាបានវិលត្រឡប់មកកាន់ផ្ទះយ៉ាងពិតប្រាកដ។

ឥឡូវនេះ ខ្ញុំបានធ្វើសមាហរណកម្មយ៉ាងពេញលេញ។ ខ្ញុំបានបង្កើតក្រុមបាល់ទាត់ផ្ទាល់ខ្លួន រួមជាមួយសហការីជនជាតិវៀតណាមស្រែកហ៊ោកញ្ជ្រៀវនៅលើទីលានបាល់ទាត់រៀងរាល់ចុងសប្តាហ៍។ ខ្ញុំបានសហការធ្វើអាជីវកម្មម៉ូតូ និងចំណាយពេលវេលាថតវីដេអូ TikTok នានារៀបរាប់អំពីរឿងរ៉ាវដ៏សាមញ្ញដែលខ្លួនបានជួបប្រទះជារៀងរាល់ថ្ងៃ។ ខ្ញុំចង់ឱ្យពិភពលោកទាំងមូលបានដឹងថា វៀតណាមមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដួងព្រលឹងដ៏ទូលំទូលាយ ត្រៀមខ្លួនជាស្រេចព្យាបាលរាល់របួសទាំងឡាយសម្រាប់នរណាក៏ដោយដែលស្វែងរកមកដល់ទីនេះ។

កាលពី ៦ ឆ្នាំមុន ការដែលខ្ញុំស្នាក់នៅវៀតណាម គឺខុសពីផែនការដែលបានគ្រោងទុក។ ឥឡូវនេះ ឈរពីខុនដូជាន់ទី ២៦ នេះសម្លឹងចុះទៅកាន់វិថីនានាដ៏កុះករ ខ្ញុំមានអារម្មណ៍ថាខ្លួនកំពុងដកដង្ហើមតាមចង្វាក់ដង្ហើមរបស់ Sai Gon។ ខ្ញុំលែងសម្លឹងមើលវៀតណាមតាមរយៈកញ្ចក់ភ្នែកនៃភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៀតហើយ។ ខ្ញុំកំពុងសម្លឹងឆ្ពោះទៅកាន់អនាគត ឆ្ពោះទៅកាន់គ្រួសារតូចមួយដែលខ្ញុំ និងមិត្តស្រីនឹងកសាងឡើងនៅចំលើទឹកដីប្រកបដោយសេចក្តីស្រឡាញ់រាប់អានមួយនេះ។

ខ្ញុំរំពឹងគិតឃើញថា ជីវិតពិតជាអស្ចារ្យណាស់៖ នោះគឺចេញពីមនុស្សម្នាក់ដែលជាប់គាំង ខ្ញុំបានក្លាយជាភ្ញៀវដែលគ្មានការអញ្ជើញ។ ប៉ុន្តែជាចុងក្រោយ ខ្ញុំបែរជារកឃើញរតនសម្បត្តិ និងមកដល់ត្រើយសុភមង្គលដ៏ពិសិដ្ឋនៅលើទីកន្លែងនេះផ្ទាល់តែម្តង៕

កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
យុគសម័យ - ប៊ូតាននិងវៀតណាមនៅលើរាល់ដំណើររឹករកគឺសុទ្ធសឹងតែមានភាពស៊ីសង្វាក់គ្នានៅក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍ នោះគឺការចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលដៅចុងក្រោយបង្អស់និងជាគោលដៅដ៏ឧត្តុង្គឧត្តមបំផុត។ ទស្សនវិជ្ជាអំពីសុភមង្គលក៏បានបំភ្លឺចរន្តផ្លូវនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ពីបដិវត្តន៍ខែសីហា ដល់គោលដៅអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជន ពីបដិវត្តន៍ខែសីហា ដល់គោលដៅអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជន
យុគសម័យ - ៨១ ឆ្នាំ ក្រោយបដិវត្តន៍ខែសីហា គោលដៅដើម្បីមនុស្ស ដើម្បីសិទ្ធិរស់រានមានជីវិត សេរីភាព និងសុភមង្គលរបស់ប្រជាជន ត្រូវបាន វៀតណាម បន្តធ្វើឱ្យជាក់ស្តែងនៅក្នុងប្រព័ន្ធច្បាប់ គោលនយោបាយសន្តិសុខសង្គម និងទិសដៅនៃការអភិវឌ្ឍប្រទេសជាតិ។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ទិសដៅរបស់បក្សស្តីពីការងារកិច្ចការបរទេសប្រជាជន
ពង្រឹងរៀបចំចាត់តាំងស្ថាប័នឡើងវិញ - ពង្រីកបណ្តាញដៃគូ