ពីបដិវត្តន៍ខែសីហា ដល់គោលដៅអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជន

09:46 | 25/08/2026 ឌឿងង្វៀន

យុគសម័យ - ៨១ ឆ្នាំ ក្រោយបដិវត្តន៍ខែសីហា គោលដៅដើម្បីមនុស្ស ដើម្បីសិទ្ធិរស់រានមានជីវិត សេរីភាព និងសុភមង្គលរបស់ប្រជាជន ត្រូវបាន វៀតណាម បន្តធ្វើឱ្យជាក់ស្តែងនៅក្នុងប្រព័ន្ធច្បាប់ គោលនយោបាយសន្តិសុខសង្គម និងទិសដៅនៃការអភិវឌ្ឍប្រទេសជាតិ។

ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ខេត្ត Bac Ninh រៀបចំសកម្មភាពទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាជាតិ ២ ខែកញ្ញា

ប្រជាជន វៀតណាម កំពុងស្ថិតក្នុងទិវាទាំងឡាយនៃការប្រារព្ធខួបលើកទី ៨១ នៃជ័យជម្នះបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦)។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានបញ្ចប់នឹមត្រួតត្រារបស់អាណានិគម-សក្តិភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកចេញនូវបដិវត្តន៍មួយដើម្បីមនុស្ស ដើម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងសិទ្ធិស្វែងរកសុភមង្គលផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជាមួយបណ្តាថ្នាក់ដឹកនាំដែលមិនឈរឈ្មោះបោះឆ្នោតឡើងវិញនីតិកាលទី XIV នាថ្ងៃទី ១៨ ខែសីហា។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជាមួយបណ្តាថ្នាក់ដឹកនាំដែលមិនឈរឈ្មោះបោះឆ្នោតឡើងវិញនីតិកាលទី XIV នាថ្ងៃទី ១៨ ខែសីហា។

ចាប់តាំងពីក្រោយបដិវត្តន៍ខែសីហា សុភមង្គលរបស់ប្រជាជនបានប្រែក្លាយទៅជាគោលដៅដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ។ អាស្រ័យហេតុនេះ តម្លៃនៃបដិវត្តន៍មិនត្រឹមតែត្រូវបានបង្ហាញនៅលើទិដ្ឋភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យយ៉ាងស៊ីជម្រៅអំពីមនុស្សធម៌ និងសិទ្ធិមនុស្សទៀតផង។

សិទ្ធិមនុស្សត្រូវបានចាក់គ្រឹះតាំងពីថ្ងៃដំបូងៗនៃឯករាជ្យភាព

បដិវត្តន៍ខែសីហាបានដោះស្រាយយ៉ាងជាមូលដ្ឋាននូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន វៀតណាម។

ពីស្ថានភាពដែលត្រូវរុញច្រានទៅរកមាត់ជ្រោះនៃភាពវិនាសសាបសូន្យដោយគ្រោះទុរភិក្សឆ្នាំ ១៩៤៥ បង្កឡើងដោយរបបហ្វាស៊ីស និងអាណានិគម រួមជាមួយគ្រោះធម្មជាតិ ការបាត់បង់ទិន្នផល ដែលបណ្តាលឱ្យមនុស្សជាង ២ លាននាក់បានស្លាប់បាត់បង់ជីវិតនោះ ប្រជាជន វៀតណាម បានដណ្តើមយកមកវិញនូវសិទ្ធិធ្វើជាម្ចាស់ប្រទេសជាតិ សិទ្ធិរស់រានមានជីវិត និងសិទ្ធិរស់នៅក្នុងសង្គមមួយប្រកបដោយសមធម៌។

បដិវត្តន៍នេះមិនត្រឹមតែបានផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរវាសនារបស់មនុស្សម្នាក់ៗទៀតផង។ ក្រោមរបបប្រជាធិបតេយ្យសាធារណរដ្ឋដំបូងគេនៅអាស៊ីអាគ្នេយ៍ ជាលើកដំបូងដែលប្រជាជនត្រូវបានហៅថាជា «ពលរដ្ឋ» ទទួលបានសិទ្ធិ និងកាតព្វកិច្ចស្មើៗគ្នាពីចំពោះមុខច្បាប់។

ភ្លាមៗនៅក្នុងថ្ងៃដំបូងៗនៃការដណ្តើមបានឯករាជ្យ ទោះបីជាប្រទេសជាតិត្រូវប្រឈមមុខនឹងការលំបាករាប់ពាន់ជំពូកយ៉ាងណាក៏ដោយ រដ្ឋាភិបាលបណ្តោះអាសន្ននៅតែបានប្រកាសឱ្យប្រើប្រាស់នូវគោលនយោបាយមនុស្សធម៌ជាច្រើន ដូចជា ការលុបចោលពន្ធដារ ការរៀបចំសង្គ្រោះគ្រោះទុរភិក្ស ការបន្ធូរបន្ថយកម្លាំងប្រជាជន។

របបប្រជាធិបតេយ្យសាធារណរដ្ឋដ៏ក្មេងខ្ចី ក៏បានរៀបចំការបោះឆ្នោតជាសកល អនុវត្តសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតចំពោះគ្រប់ស្រទាប់វណ្ណៈប្រជាជនផងដែរ។

ទិដ្ឋភាពនៃជំនួបសំណេះសំណាលជាមួយបណ្តាថ្នាក់ដឹកនាំដែលមិនឈរឈ្មោះបោះឆ្នោតឡើងវិញនីតិកាលទី XIV នាថ្ងៃទី ១៨ ខែសីហា។
ទិដ្ឋភាពនៃជំនួបសំណេះសំណាលជាមួយបណ្តាថ្នាក់ដឹកនាំដែលមិនឈរឈ្មោះបោះឆ្នោតឡើងវិញនីតិកាលទី XIV នាថ្ងៃទី ១៨ ខែសីហា។

ភ្លាមៗនៅក្នុងឆ្នាំ ១៩៤៦ នៅពេលដែលបណ្តាប្រទេសជាច្រើននៅតែបន្តជជែកដេញដោលអំពីសិទ្ធិបោះឆ្នោតរបស់ស្ត្រី ការបោះឆ្នោតសកលលើកដំបូងនៅ វៀតណាម បានកត់ត្រានូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតប្រកបដោយសមភាពរបស់ស្ត្រី។

នេះមិនត្រឹមតែជាជំហានបោះទៅមុខជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញថា វៀតណាម មិនបាននៅក្រៅ ឬដើរយឺតជាងតម្លៃជឿនលឿនរបស់មនុស្សជាតិនោះឡើយ ពោលគឺបានអនុវត្តយ៉ាងសកម្មនូវតម្លៃទាំងនោះតាំងពីថ្ងៃដំបូងៗនៃការបង្កើតប្រទេសមកម្ល៉េះ។

មនុស្សជាចំណុចកណ្តាលនៃដំណើរការអភិវឌ្ឍន៍

បន្តវេនពីតម្លៃជឿនលឿននៃបដិវត្តន៍ខែសីហា បក្ស និងរដ្ឋ វៀតណាម តែងតែកំណត់ថាមនុស្សគឺជាមូលដ្ឋានគ្រឹះ ផង ជាគោលដៅ ផង ព្រមទាំងជាកម្លាំងចលករនៃបុព្វហេតុអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជាមួយបណ្តាថ្នាក់ដឹកនាំដែលមិនឈរឈ្មោះបោះឆ្នោតឡើងវិញនីតិកាលទី XIV នាថ្ងៃទី ១៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា៖ «ជំនាន់នីមួយៗមានកាលៈទេសៈ និងភារកិច្ចខុសៗគ្នា ប៉ុន្តែសុទ្ធតែមានគោលដៅរួមគឺការបម្រើមាតុភូមិ បម្រើប្រជាជន។ ប្រវត្តិសាស្ត្រមិនទាមទារឱ្យជំនាន់ក្រោយធ្វើតាមរបៀបរបស់ជំនាន់មុនទាំងស្រុងនោះទេ ប៉ុន្តែទាមទារឱ្យជំនាន់នីមួយៗសុទ្ធតែត្រូវស្មោះត្រង់ចំពោះឧត្តមគតិ និងគោលដៅរបស់បក្ស ចេះបន្តវេន និងមានភាពអង់អាចក្លាហានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរថ្មី ដើម្បីបំពេញភារកិច្ចនៃសម័យកាលរបស់ខ្លួន»។

នៅក្នុងរយៈពេល ៨១ ឆ្នាំកន្លងមក ដំណើរការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់ តែងតែដាក់ការធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ប្រជាជននៅទីតាំងស្នូល។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាលើកដំបូងបានកំណត់រហូតដល់ ៣៦ មាត្រាដោយផ្ទាល់អំពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ទន្ទឹមនឹងនោះ ច្បាប់ឯកទេសជាច្រើនដូចជា ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីកុមារ ច្បាប់ស្តីពីសមភាពយេនឌ័រ ច្បាប់ស្តីពីជនពិការ... ត្រូវបានប្រកាសឱ្យប្រើប្រាស់ សំដៅធ្វើឱ្យសិទ្ធិនានាមានលក្ខណៈជាក់ស្តែង ស្របតាមទិសដៅកាន់តែគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ស្តែងក្នុងប្រទេស និងបទដ្ឋានអន្តរជាតិនានា។

ប្រព័ន្ធសន្តិសុខសង្គមក៏ត្រូវបានពង្រីកឥតឈប់ឈរ ទាំងទំហំ និងគុណភាព។

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កម្រិតគ្របដណ្តប់នៃការធានារ៉ាប់រងសុខាភិបាលសម្រេចបានជាង ៩៥% នៃចំនួនប្រជាជន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ លទ្ធផលនេះបានរីកសាយភាយយ៉ាងខ្លាំងក្លាទៅដល់ក្រុមជនងាយរងគ្រោះ ជនក្រីក្រ ជនជិតក្រីក្រ បងប្អូនជនជាតិភាគតិច អ្នករស់នៅតំបន់ដាច់ស្រយាល តំបន់ជ្រៅ និងតំបន់ជួបការលំបាកពិសេស។

អត្រាកុមារចូលរៀន និងបញ្ចប់កម្មវិធីបឋមសិក្សាសម្រេចបានជាង ៩៨%។ ជនពិការ មនុស្សចាស់ជរា និងបងប្អូនជនជាតិភាគតិច ទទួលបានគោលនយោបាយឧបត្ថម្ភគាំទ្រជាច្រើនស្តីពីការងារធ្វើ និងការអភិវឌ្ឍជីវភាពរស់នៅ។

លោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi។
លោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi។

ការអភិវឌ្ឍមិនត្រឹមតែដើម្បីធំធាត់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីឱ្យប្រជាជនមានសុភមង្គលជាងមុន

នៅក្នុងទិសដៅធំៗនៃមហាសន្និបាតលើកទី XIV របស់បក្ស កត្តា «មនុស្ស» បន្តត្រូវបានដាក់នៅទីតាំងស្នូល និងត្រូវបានធ្វើឱ្យជាក់ស្តែងជាជំហានៗតាមរយៈគោលនយោបាយជាក់លាក់នានា។

ការដែលក្រសួងសុខាភិបាលស្នើឡើងនូវគំរូថែទាំមនុស្សចាស់ជរានៅក្នុងសហគមន៍ វិស័យអប់រំសំដៅទៅរកបរិយាកាសសិក្សាប្រកបដោយមនុស្សធម៌ ឬបណ្តាមូលដ្ឋានវិនិយោគលើលំហបៃតង ស្ថាប័នវប្បធម៌ និងគុណភាពជីវិតរបស់ប្រជាជន សុទ្ធសឹងតែបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីនិន្នាការនៃការអភិវឌ្ឍ «ដើម្បីមនុស្ស»។

នៅថ្នាក់មូលដ្ឋាន ទីក្រុង Ha Noi គឺជាគំរូមួយ។ នៅពេលដែលទីក្រុងបានកំណត់គោលដៅកសាង «រាជធានីប្រកបដោយអរិយធម៌ - ស៊ីវិល័យ - ទំនើប» ទិសដៅនោះមិនត្រឹមតែសំដៅទៅលើទំហំនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ជាមួយនឹងតម្រូវការលើកកម្ពស់គុណភាពជីវិត និងសុភមង្គលរបស់ប្រជាជនទៀតផង។

លោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi បានឱ្យដឹងថា៖ «បច្ចុប្បន្ន កម្លាំងចលករចម្បងដើម្បីជំរុញការអភិវឌ្ឍនៅតែជាវិស័យសេវាកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០២៧-២០២៨ មុខរបរ និងវិស័យការងារថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ បច្ចេកវិទ្យាខ្ពស់ វិស័យទាំងឡាយដែលបង្កប់នូវអត្ថន័យផ្នែកវប្បធម៌-សង្គម ដូចជា សុខាភិបាល សង្គមកិច្ច នឹងក្លាយជាកម្លាំងចលករដ៏ធំធេង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ»។

ដំណើររយៈពេល ៨១ ឆ្នាំកន្លងមក បានបង្ហាញឱ្យឃើញថា គោលដៅធានាសិទ្ធិមនុស្សនៅ វៀតណាម ផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីឱ្យប្រជាជនបានរស់នៅក្នុងសន្តិភាព មានសន្តិសុខសង្គមដ៏រឹងមាំ និងមានកាលានុវត្តភាពអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។

នោះមិនត្រឹមតែជាតម្លៃដែលត្រូវបានចាប់ផ្តើមឡើងពីបដិវត្តន៍ខែសីហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តត្រូវបានបង្ហាញនៅក្នុងទិសដៅនៃអភិបាលកិច្ច និងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងបរិបទនៃសមាហរណកម្មនាពេលបច្ចុប្បន្នផងដែរ៕

សារព័ត៌មានអាល់ហ្សេរី​វាយតម្លៃខ្ពស់​ចំពោះតួនាទី​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​វៀតណាមចំពោះបដិវត្តន៍ខែសីហា សារព័ត៌មានអាល់ហ្សេរី​វាយតម្លៃខ្ពស់​ចំពោះតួនាទី​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​វៀតណាមចំពោះបដិវត្តន៍ខែសីហា
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥-១៩ សីហា ២០២១) កាសែតជាច្រើន និងគេហទំព័រដែលមានកិត្យានុភាពនៅអាល់ហ្សេរីដូចជា La Patrie News (ព័ត៌មានមាតុភូមិ) និង Francophonie Actualités (ព្រឹត្តិការណ៍ភាសាបារាំង) បានចុះផ្សាយអត្ថបទដោយបានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ របស់វៀតណាម ។
សមាគមមិត្តភាពកាណាដា-វៀតណាមប្រារព្ធខួបលើកទី ៧៦ឆ្នាំ នៃបដិវត្តន៍ខែសីហានិងទិវាជាតិថ្ងៃទី ២ ខែកញ្ញា សមាគមមិត្តភាពកាណាដា-វៀតណាមប្រារព្ធខួបលើកទី ៧៦ឆ្នាំ នៃបដិវត្តន៍ខែសីហានិងទិវាជាតិថ្ងៃទី ២ ខែកញ្ញា
យុគសម័យ - នៅថ្ងៃទី ២២ ខែសីហា សមាគមមិត្តភាពកាណាដា-វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២១) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ -២ កញ្ញា ២០២១) ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ទិសដៅរបស់បក្សស្តីពីការងារកិច្ចការបរទេសប្រជាជន
ពង្រឹងរៀបចំចាត់តាំងស្ថាប័នឡើងវិញ - ពង្រីកបណ្តាញដៃគូ