ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង

09:01 | 15/09/2026 វ៉ាន់ណាំ

យុគសម័យ - យោងតាមលោកស្រី Karolina Rutkowska នាយិកាកម្មវិធីជាតិ នៃអង្គការ VVOB ប្រចាំនៅវៀតណាម កម្មវិធីសហប្រតិបត្តិការមួយគឺពិតជាមានតម្លៃយ៉ាងពិតប្រាកដ លុះត្រាតែលទ្ធផលមិនត្រឹមតែឈប់នៅត្រឹមពេលវេលាអនុវត្តនោះឡើយ ប៉ុន្តែថែមទាំងបង្កើតបាននូវសមត្ថភាព របៀបរបបធ្វើការងារ និងការប្តេជ្ញាចិត្ត ដើម្បីឱ្យការផ្លាស់ប្តូរទាំងឡាយបន្តត្រូវបានរក្សា ក្រោយពេលគម្រោងត្រូវបានបញ្ចប់។

វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ឧបត្ថម្ភគម្រោងអប់រំតម្លៃ ៤,៩ ប៊ីលីយូនដុង នៅខេត្ត An Giang

តាមលោកស្រី តើអ្វីដែលជួយឱ្យកម្មវិធីមួយបន្តបង្កើតផលជះក្រោយពេលគម្រោងត្រូវបានបញ្ចប់?

ចំណុចសំខាន់ជាបឋមគឺ កម្មវិធីត្រូវតែកសាងឡើងឱ្យស្របតាមបណ្តាអាទិភាពអភិវឌ្ឍន៍របស់វៀតណាម និងមានការចូលរួមពីសំណាក់បណ្តាដៃគូវៀតណាមតាំងតែពីដំណើរការរៀបចំគម្រោងប្លង់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិធីសាស្ត្រចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅវៀតណាមកាន់តែឆ្ពោះទៅរកទំនាក់ទំនងដៃគូជាក់ស្តែង ដែលក្នុងនោះ តម្លៃត្រូវបានរួមគ្នាស្ថាបនារវាងបណ្តាស្ថាប័នវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនានា។

ជំនួសឱ្យការផ្តោតសំខាន់ទៅលើអន្តរាគមន៍ខ្នាតតូច ឬដាច់ដោយឡែក ការផ្តោតសំខាន់កាន់តែត្រូវបានដាក់ទៅលើបណ្តាកម្មវិធីដែលមានសមត្ថភាពបង្កើតផលជះយូរអង្វែង និងលើវិសាលភាពទូលំទូលាយ។

VVOB ចែករំលែកវិធីសាស្ត្រនេះ។ យើងខ្ញុំមានបំណងចង់ឱ្យបណ្តាកម្មវិធីមិនត្រឹមតែបង្កើតលទ្ធផលក្នុងអំឡុងពេលគម្រោងត្រូវបានអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះនៅអាចបន្តបានក្រោយពេលគម្រោងត្រូវបានបញ្ចប់។

ចង់បានដូចនោះ គ្រប់ភាគីត្រូវការរួមគ្នាកំណត់គោលដៅ រួមគ្នាកសាងកម្មវិធី និងរក្សាការប្តេជ្ញាចិត្តក្នុងដំណើរការអនុវត្ត។ នៅពេលដែលដៃគូក្នុងស្រុកចូលរួមតាំងពីដំបូង បទពិសោធន៍ សមត្ថភាព និងរបៀបរបបធ្វើការងារដែលត្រូវបានបង្កើតឡើងនៅក្នុងគម្រោង នឹងមានលក្ខខណ្ឌកាន់តែច្រើនដើម្បីបន្តយកទៅប្រើប្រាស់ និងអភិវឌ្ឍទៅថ្ងៃក្រោយ។

លោកស្រី Karolina Rutkowska នាយិកាកម្មវិធីជាតិ នៃអង្គការ VVOB ប្រចាំនៅវៀតណាម។
លោកស្រី Karolina Rutkowska នាយិកាកម្មវិធីជាតិ នៃអង្គការ VVOB ប្រចាំនៅវៀតណាម។

នៅក្នុងវិស័យអប់រំ តើវិធីសាស្ត្រនេះត្រូវបានស្តែងឡើងយ៉ាងដូចម្តេច?

ការអប់រំគឺជាវិស័យមួយក្នុងចំណោមវិស័យនានាដែលបង្ហាញយ៉ាងច្បាស់អំពីមូលហេតុដែលចាំបាច់ត្រូវឆ្ពោះទៅរកផលជះយូរអង្វែង និងលើវិសាលភាពទូលំទូលាយ។

នៅក្នុងដំណើរការដែលវៀតណាមបន្តការកែទម្រង់ការអប់រំ VVOB មើលឃើញកាលានុវត្តភាពជាច្រើនដើម្បីរួមដំណើរជាមួយបណ្តាដៃគូវៀតណាម ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន លើកកម្ពស់សមត្ថភាពដឹកនាំវិជ្ជាជីវៈនៅក្នុងសាលារៀន និងជំរុញការបង្រៀននិងរៀនតាមទិសដៅអភិវឌ្ឍសមត្ថភាព។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលមានលទ្ធភាពកែលម្អលទ្ធផលនៃការរៀនសូត្រលើទំហំធំ គឺការបន្តវិនិយោគលើសមត្ថភាពបង្រៀន និងភាពជាអ្នកដឹកនាំវិស័យអប់រំ។ ដំណើរការនេះត្រូវដាក់ការផ្តោតសំខាន់ទៅលើគុណភាព សមធម៌ និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពសមស្របនៅក្នុងសកម្មភាពបង្រៀននិងរៀន។

ប្រសិនបើកម្មវិធីមួយគ្រាន់តែបង្កើតការផ្លាស់ប្តូរសម្រាប់ក្រុមសិស្សានុសិស្សមួយក្រុម ក្នុងអំឡុងពេលនៃគម្រោងប៉ុណ្ណោះ នោះផលជះនឹងមានកម្រិតកំណត់។ ប៉ុន្តែ ប្រសិនបើកម្មវិធីរួមចំណែកលើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន និងជួរថ្នាក់ដឹកនាំវិជ្ជាជីវៈនៅក្នុងសាលារៀន សមត្ថភាពទាំងនោះអាចនឹងបន្តត្រូវបានយកទៅអនុវត្តនៅក្នុងដំណើរការបង្រៀននិងរៀន ក្រោយពេលគម្រោងត្រូវបានបញ្ចប់។

នេះក៏ជាវិធីដើម្បីកុំឱ្យផលជះត្រូវបានកម្រិតកំណត់ត្រឹមតែក្រុមអ្នកទទួលផលមួយ ឬតំបន់ជាក់លាក់ណាមួយនោះឡើយ ប៉ុន្តែមានលក្ខខណ្ឌត្រូវបានរក្សា និងពង្រីកឱ្យកាន់តែទូលំទូលាយថែមទៀត។

សិក្ខាសាលាចាប់ផ្តើមគម្រោង «សមាហរណកម្មការរៀនសូត្រតាមរយៈការលេងកម្សាន្តក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា» (PLAYHi) រៀបចំឡើងដោយអង្គការ VVOB ប្រចាំនៅវៀតណាម សហការជាមួយសាកលវិទ្យាល័យគរុកោសល្យ Ho Chi Minh សាកលវិទ្យាល័យគរុកោសល្យ (សាកលវិទ្យាល័យ Thai Nguyen) និងវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំវៀតណាម។
សិក្ខាសាលាចាប់ផ្តើមគម្រោង «សមាហរណកម្មការរៀនសូត្រតាមរយៈការលេងកម្សាន្តក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា» (PLAYHi) រៀបចំឡើងដោយអង្គការ VVOB ប្រចាំនៅវៀតណាម សហការជាមួយសាកលវិទ្យាល័យគរុកោសល្យ Ho Chi Minh សាកលវិទ្យាល័យគរុកោសល្យ (សាកលវិទ្យាល័យ Thai Nguyen) និងវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំវៀតណាម។

តើសហភាពបណ្តាអង្គការមិត្តភាពវៀតណាមគួរជួយគាំទ្រអ្វីបន្ថែមទៀតសម្រាប់បណ្តាសកម្មភាពទាំងនេះ លោកស្រី?

តាមខ្ញុំយល់ឃើញ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមត្រូវបន្តបង្កើតលំហ និងកាលានុវត្តភាពនានា ដើម្បីឱ្យស្ថាប័នរដ្ឋ ដៃគូមូលដ្ឋាន និងបណ្តាអង្គការអន្តរជាតិ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ រួមគ្នាមើលឡើងវិញនូវលទ្ធផលសម្រេចបាន ដែនកំណត់ដែលនៅសេសសល់ និងរបៀបរបបធ្វើការងារដែលអាចបន្តរក្សា និងពង្រីកបន្ថែម។

កិច្ចសន្ទនាជាប្រចាំ និងការរួមគ្នារៀនសូត្រដោយបើកចំហ គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះការផ្លាស់ប្តូរយូរអង្វែងមិនអាចត្រូវបានបង្កើតឡើងដោយអង្គការតែមួយដាច់ដោយឡែក ឬគម្រោងឯករាជ្យមួយនោះឡើយ។ គ្រប់ភាគីត្រូវការមានការឯកភាពគ្នាលើគោលដៅ រួមគ្នាចូលរួមក្នុងដំណើរការអនុវត្ត និងរក្សាការប្តេជ្ញាចិត្តក្រោយពេលគម្រោងត្រូវបានបញ្ចប់។

ចេញពីបទពិសោធន៍នៃសកម្មភាពជាច្រើនឆ្នាំនៅវៀតណាម VVOB មើលឃើញថាសហភាពមានតួនាទីក្នុងការផ្គត់ផ្គង់ព័ត៌មាន តម្រង់ទិសដើម្បីឱ្យបណ្តាកម្មវិធីសហប្រតិបត្តិការស្របតាមគោលដៅ និងអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។ នៅឯបណ្តាសន្និសីទប្រចាំឆ្នាំ សហភាពបានផ្គត់ផ្គង់ព័ត៌មានអំពីអាទិភាពជាយុទ្ធសាស្ត្រនានារបស់រដ្ឋាភិបាល និងបរិបទក្នុងប្រទេស អន្តរជាតិ អាស្រ័យហេតុនោះ ជួយឱ្យបណ្តាដៃគូអភិវឌ្ឍន៍កំណត់បាននូវវិស័យនានាដែលជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនអាចចូលរួមចំណែកយ៉ាងសមស្រប។

ចំពោះបណ្តាកម្មវិធីដែលឆ្ពោះទៅរកផលជះយូរអង្វែង តួនាទីរបស់សហភាពមិនត្រឹមតែស្ថិតនៅលើការបង្កើតលក្ខខណ្ឌឱ្យកិច្ចសហប្រតិបត្តិការត្រូវបានបង្កើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើការជួយគាំទ្រគ្រប់ភាគីក្នុងការរក្សាការប្តេជ្ញាចិត្ត ចែករំលែកបទពិសោធន៍ និងបង្កើតលក្ខខណ្ឌដើម្បីឱ្យរបៀបរបបធ្វើការងារប្រកបដោយប្រសិទ្ធភាពទាំងឡាយបន្តត្រូវបានយកទៅអនុវត្ត ក្រោយពេលគម្រោងត្រូវបានបញ្ចប់។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី!

ChildFund Australia៖ គម្រោងចំនួន ២៩៧ - ជាង ១.២០០ពាន់លានដុង សម្រាប់អនាគតកុមារវៀតណាម ChildFund Australia៖ គម្រោងចំនួន ២៩៧ - ជាង ១.២០០ពាន់លានដុង សម្រាប់អនាគតកុមារវៀតណាម
យុគសម័យ - ក្នុងរយៈពេលជិតបីទស្សវត្សនៃប្រតិបត្តិការនៅប្រទេសវៀតណាម អង្គការ ChildFund Australia បានអនុវត្តគម្រោងចំនួន ២៩៧ ជាមួយនឹងថវិកាសរុបជិត ៧២ លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ១,២០០ ពាន់លានដុង។ គម្រោងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា ការការពារកុមារ ការអប់រំ សុខភាព ទឹកស្អាត ជីវភាពរស់នៅ... ដោយហេតុនេះនាំមកនូវឱកាសអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពដល់កុមាររាប់លាននាក់។
ទីក្រុង Hai Phong៖ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជនទៅក្នុងគម្រោងមិនមែនរដ្ឋាភិបាល ទីក្រុង Hai Phong៖ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជនទៅក្នុងគម្រោងមិនមែនរដ្ឋាភិបាល
យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជន ទៅក្នុងការអនុវត្តកម្មវិធី និងគម្រោងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅទីក្រុង Hai Phong បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ