អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម

14:13 | 16/09/2026 ឌឿងង្វៀន

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ អាណត្តិ ២០២៦ - ២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបសំណេះសំណាល និងធ្វើការជាមួយតំណាងគណៈប្រតិបត្តិការអាណត្តិថ្មី។

Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អបអរសាទរប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ៧។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អបអរសាទរប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ៧។

នៅឯសន្និសីទ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានរាយការណ៍ជូនអគ្គលេខាបក្ស ប្រធានរដ្ឋ នូវលទ្ធផលលេចធ្លោនានាក្នុងអាណត្តិកន្លងមក និងលទ្ធផលនៃមហាសន្និបាត។ តាមនោះ ការងារការទូតប្រជាជនរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម បានផ្លាស់ប្តូរថ្មីខាងការគិត ខ្លឹមសារ និងវិធីសាស្ត្រធ្វើសកម្មភាព រួមចំណែកកសាង និងលើកកម្ពស់កិត្យានុភាព ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ លោក Phan Anh Son ក៏បានរាយការណ៍ជូនអគ្គលេខាបក្ស ប្រធានរដ្ឋ នូវបណ្តាទិសដៅ ក៏ដូចជាទស្សនៈ និងភារកិច្ចរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមក្នុងអាណត្តិថ្មីផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថតរូបរួមគ្នាជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ និងបណ្តាប្រតិភូដែលបានចូលរួមក្នុងជំនួបប្រាស្រ័យ។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថតរូបរួមគ្នាជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ និងបណ្តាប្រតិភូដែលបានចូលរួមក្នុងជំនួបប្រាស្រ័យ។

បន្ទាប់ពីបានស្តាប់របាយការណ៍ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទាំងឡាយដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ អគ្គលេខាបក្ស ប្រធានរដ្ឋ បានអះអាងនូវតួនាទីជាស្ថាប័នស្នូល ទទួលបន្ទុកជំនាញ និងជាសសរទ្រូងខាងការងារការទូតប្រជាជនរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដែលត្រូវបានបក្ស រដ្ឋ កំណត់យ៉ាងច្បាស់ ហេតុដូច្នេះហើយ ពេលខាងមុខនេះ រាល់គោលការណ៍ទាំងនេះចាំបាច់ត្រូវតែប្រែក្លាយឱ្យទៅជាការពិតយ៉ាងឆាប់រហ័ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង។ អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យបណ្តាគណៈ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន បន្ទាន់សម្របសម្រួល ផ្តល់យោបល់ជូនបក្ស រដ្ឋ បំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះនូវរបបយន្តការស្តីពីការទូតប្រជាជន ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ចូលរួមក្នុងបណ្តាយន្តការសម្របសម្រួលជាតិដែលសមស្របនឹងមុខងារ ភារកិច្ច។ ទន្ទឹមនឹងនោះ ក្នុងបរិបទថ្មីនៃពិភពលោក និងប្រទេសជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ បានផ្តល់អនុសាសន៍នូវភារកិច្ច និងទិសដៅមួយចំនួនសម្រាប់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ នោះគឺត្រូវតែបំប្លែងការយល់ដឹង ផែនការ ទិសដៅ ឱ្យទៅជាលទ្ធផលជាក់ស្តែង។ «កម្លាំងរបស់ប្រជាជនគឺមិនអាចយកឈ្នះបានឡើយ ហើយយើងត្រូវតែម្ចាស់ការទាញយកផល លើកកម្ពស់កម្លាំងនោះយ៉ាងសកម្ម» អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់៕

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនង វៀតណាម - ថៃ ទើបតែត្រូវបានតម្លើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងបើកបន្ថែមនូវកម្លាំងចលករសហប្រតិបត្តិការនៅក្នុងបណ្ដាវិស័យពាណិជ្ជកម្ម ការវិនិយោគ ឡូជីស្ទីក ការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបណ្ដាវិស័យអភិវឌ្ឍន៍ថ្មីនៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ អញ្ជើញចាកចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ អញ្ជើញចាកចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ
យុគសម័យ - លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
នាំយកការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ ឱ្យក្លាយជាបទដ្ឋាននៃសកម្មភាព
ស្នេហាជាតិដោយចំណេះដឹង ការទទួលខុសត្រូវ និងសកម្មភាព
ការធ្វើជាគំរូ ដើម្បីប្រែក្លាយគោលការណ៍ណែនាំឱ្យទៅជាសកម្មភាព

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ទិសដៅរបស់បក្សស្តីពីការងារកិច្ចការបរទេសប្រជាជន
៨១ ឆ្នាំនៃបុណ្យជាតិ៖ ពីមូលដ្ឋានគ្រឹះនៃឯករាជ្យភាព ដល់គោលជំហរ និងកម្លាំងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី