យុគសម័យ - «អង្គការបងប្អូន» គឺជាពាក្យដែលវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) ហៅសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ក្នុងសារលិខិតអបអរសាទរមហាសន្និបាតអាណត្តិ ២០២៦ - ២០៣១។ ICAP បានសម្តែងនូវការគោរពដឹងគុណចំពោះការគាំទ្រ មនោសញ្ចេតនាសាមគ្គីភាពដែលបានផ្តល់ជូនគុយបា និងមានបំណងចង់ឱ្យអង្គការទាំងពីរបន្តរួមគ្នាបំពេញការងារ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
| បើកឆាកសកម្មភាព “ប្រធាន ហូជីមិញ - អគ្គមេបញ្ជាការ ហ្វីឌែល កាស្ត្រូ៖ មនោសញ្ចេតនាមាសស្អាតពិសេស” ខេត្ត Quang Tri រំលឹកឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro |
លោក Fernando González Llort ប្រធាន ICAP បានឱ្យដឹងថា សារលិខិតនេះត្រូវបានផ្ញើក្នុងឆ្នាំដែលគុយបាប្រារព្ធខួប ១០០ ឆ្នាំនៃទិវាកំណើតរបស់អគ្គមេបញ្ជាការ Fidel Castro Ruz ដែលជាមេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តន៍គុយបា និងជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជនវៀតណាម។
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son (ទីប្រាំរាប់ពីឆ្វេងមក) ទទួលជួបគណៈប្រតិភូវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ នៅ Ha Noi ខែ កញ្ញា ឆ្នាំ ២០២៥។ |
ប្រធាន ICAP បានថ្លែងអំណរគុណចំពោះការគាំទ្រ និងមនោសញ្ចេតនាសាមគ្គីភាពដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានផ្តល់ជូនគុយបា ជាពិសេសចំពោះ ICAP។
យោងតាម ICAP វត្តមានរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមក្នុងព្រឹត្តិការណ៍នានាក្នុងតំបន់បានបង្ហាញពីមនោសញ្ចេតនាសាមគ្គីភាពជាមួយគុយបា ព្រមទាំងបង្ហាញពីការខិតខំប្រឹងប្រែងរបស់សហភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ពង្រឹងទំនាក់ទំនងទ្វេភាគី និងអភិវឌ្ឍន៍កិច្ចការបរទេសប្រជាជន។
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son ប្រគល់ជានិមិត្តរូបនូវថវិកាចំនួន ១,២ ពាន់លានដុង ឧបត្ថម្ភដល់ប្រជាជនគុយបា ជូនឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Rogelio Polanco Fuentes នៅ Ha Noi ខែ កក្កដា ឆ្នាំ ២០២៦។ |
ICAP បានសម្តែងនូវជំនឿជាក់ថាសហភាពបណ្តាអង្គការមិត្តភាពវៀតណាមនឹងឈានដល់កម្រិតខ្ពស់ថ្មីៗក្នុងការអនុវត្តបេសកកម្មពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាមួយប្រជាជននៃបណ្តាប្រទេសលើពិភពលោក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម ព្រមទាំងរួមចំណែកយ៉ាងម៉ឺងម៉ាត់ក្នុងការការពារយុត្តិធម៌ ភាពត្រឹមត្រូវអន្តរជាតិ និងសិទ្ធិទទួលបានការរស់នៅក្នុងសន្តិភាពរបស់បណ្តាប្រជាជាតិ។
ICAP ក៏បានជូនពរមហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជឿជាក់ថាមហាសន្និបាតនឹងដាក់ចេញនូវគោលដៅថ្មីៗសម្រាប់ដំណាក់កាលបន្តបន្ទាប់ ព្រមទាំងអះអាងថាអង្គការទាំងពីរនឹង «រួមគ្នាបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
| មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅ Ha Noi សំដៅបូកសរុប និងវាយតម្លៃដោយគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ ២០១៩ - ២០២៦ កំណត់ទិសដៅ ភារកិច្ចការងារអាណត្តិ ២០២៦ - ២០៣១ ព្រមទាំងពង្រឹងរៀបចំធនធានមនុស្ស និងក្បាលម៉ាស៊ីនចាត់តាំង៕ |
យុគសម័យ - តំណាងវៀតណាមបានអំពាវនាវឱ្យចលនាមិនចូលបក្សសម្ព័ន្ធបន្តពង្រឹងស្មារតីសាមគ្គីភាព បន្លឺសំឡេងយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងការហ៊ុមព័ទ្ធនិងទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសគុយបា រួមចំណែកការពារបណ្ដាគោលការណ៍គ្រឹះនៃចលនា។ |
យុគសម័យ - នាថ្ងៃទី ០៣ ខែមិថុនា សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានបើកកិច្ចចរចាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរយោបល់អំពីលទ្ធផលសហប្រតិបត្តិការនារយៈពេលកន្លងមក និងទិសដៅសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០៣១។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, សហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន, ការអប់រំជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា ព្រមទាំងសម្របសម្រួលរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាព (ថ្ងៃប្រសូត) របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro។ |


មតិពីមិត្តអ្នកអាន