យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu

14:43 | 16/09/2026 ម៉ាញដាត

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា នៅឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu (ទីក្រុង Ha Noi) រោងចក្រ A31 បានសហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន រៀបចំពិធីអុជធូប ព្រមទាំងដាក់ពង្រាយការគាស់កកាយ យកសំណាកជីវសាស្ត្រចំពោះអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន រួមចំណែកអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»។

ឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ទាញយកផលប្រយោជន៍ពីគ្រប់កាលានុវត្តភាពដើម្បីនាំយុទ្ធជនពលីវិលត្រឡប់មកកាន់មាតុភូមិ ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា

នៅក្នុងពិធីអុជធូប បណ្តាប្រតិភូបានដាក់កម្រងផ្កា អុជធូបនៅចំពោះមុខស្តូប និងអុជធូបនៅតាមផ្នូរយុទ្ធជនពលីនីមួយៗ រំលឹកវិញ្ញាណក្ខន្ធ និងដឹងគុណចំពោះអស់លោកអ្នកដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិ។

បណ្តាប្រតិភូអនុវត្តពិធីអុជធូប នៅឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu។
បណ្តាប្រតិភូអនុវត្តពិធីអុជធូប នៅឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu។

បន្ទាប់ពីពិធីសាសនា កម្លាំងរោងចក្រ A31 រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដំណើរការនីតិវិធីគាស់កកាយ និងយកសំណាកជីវសាស្ត្រ (ADN) នៅត្រង់ផ្នូរយុទ្ធជនពលីទាំងឡាយដែលមិនទាន់កំណត់បានព័ត៌មាន នៅក្នុងឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu។

គ្រប់ដំណាក់កាលទាំងអស់ ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្ន ហ្មត់ចត់ ធានាត្រឹមត្រូវតាមនីតិវិធីបច្ចេកទេស និងបទប្បញ្ញត្តិនៃច្បាប់ ក្រោមការត្រួតពិនិត្យ និងការសម្របសម្រួលរបស់អាជ្ញាធរ អង្គការមហាជននានា ព្រមទាំងប្រជាជនមូលដ្ឋាន។

បណ្តាប្រតិភូអនុវត្តពិធីអុជធូប នៅឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu។
បណ្តាប្រតិភូអនុវត្តពិធីអុជធូប នៅឈាបនដ្ឋានយុទ្ធជនពលីឃុំ Hoa Phu។

សំណាកជីវសាស្ត្រដែលប្រមូលបាន នឹងបម្រើដល់ការងារកោសល្យវិច័យ ADN អាស្រ័យហេតុនោះ ជួយឧបត្ថម្ភដល់ការកំណត់អត្តសញ្ញាណ ប្រគល់ឈ្មោះសងជូនវិញដល់វីរយុទ្ធជនពលី បំពេញតាមសេចក្តីប្រាថ្នារបស់សាច់ញាតិ និងក្រុមគ្រួសារយុទ្ធជនពលី។

សកម្មភាពនេះ គឺស្ថិតនៅក្នុងដំណើរការអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ព្រមទាំងបង្ហាញពីសីលធម៌ «ផឹកទឹកនឹកដល់ប្រភពដើម» រួមចំណែករឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន។

តាមរយៈភារកិច្ចនេះ កម្មាភិបាល បុគ្គលិក កម្មករការពារជាតិ នៃរោងចក្រ A31 បន្តបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះការងារគោលនយោបាយសមរភូមិក្រោយរបស់កងទ័ព រួមចំណែកផ្សព្វផ្សាយនូវរូបភាព «កងទ័ពលោកពូ Ho» «យុទ្ធជនការពារដែនអាកាស-ទ័ពអាកាសដ៏ឆ្នើម» នៅក្នុងក្រអៅបេះដូងរបស់ប្រជាជន៕

បណ្តាមូលដ្ឋានជាច្រើនជំរុញល្បឿននៃការយកសំណាក ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បណ្តាមូលដ្ឋានជាច្រើនជំរុញល្បឿននៃការយកសំណាក ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
យុគសម័យ - នាបណ្តាថ្ងៃដំបូងនៃខែសីហា ឆ្នាំ ២០២៦ ខេត្ត Thanh Hoa, Dak Lak, Khanh Hoa និង Thai Nguyen បានលាតត្រដាងព្រមៗគ្នានូវការយកសំណាកជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន។ បណ្តាសំណាកជីវសាស្ត្រត្រូវបានប្រគល់ជូនដើម្បីធ្វើកោសល្យវិច័យ ADN បំពេញបន្ថែមទិន្នន័យមូលដ្ឋាន បម្រើឱ្យកិច្ចការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី
យុគសម័យ - ចាំបាច់ត្រូវកសាងនីតិវិធីដំណើរការសំណុំឯកសារផ្នូរយុទ្ធជនពលី និងផ្នូររួម តាមទិសដៅច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា និងច្បាស់លទ្ធផលសម្រេចបាន។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
នាំយកការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ ឱ្យក្លាយជាបទដ្ឋាននៃសកម្មភាព
ស្នេហាជាតិដោយចំណេះដឹង ការទទួលខុសត្រូវ និងសកម្មភាព
ការធ្វើជាគំរូ ដើម្បីប្រែក្លាយគោលការណ៍ណែនាំឱ្យទៅជាសកម្មភាព

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu