ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា

15:39 | 27/08/2026 ម៉ាញដាត

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២-២៣ ខែសីហា ក្រុម K52 នៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ៣ រូប ដែលបានពលីជីវិតនៅឯខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្ត Tuyen Quang ស្វែងរកព័ត៌មានអំពីយុទ្ធជនពលីចំនួន ១.០៩៣ នាក់ដែលមិនទាន់ត្រូវបានប្រមូលផ្តុំ ឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ទាញយកផលប្រយោជន៍ពីគ្រប់កាលានុវត្តភាពដើម្បីនាំយុទ្ធជនពលីវិលត្រឡប់មកកាន់មាតុភូមិ
ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា
ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា។

នៅខេត្តរតនគិរី ផ្អែកលើព័ត៌មានដែលផ្តល់ដោយលោក ស៊ាវ ថាន អាយុ ៦៥ ឆ្នាំ រស់នៅភូមិឡាំ ឃុំប៉ញ៉ៃ ស្រុកអូរយ៉ាដាវ ក្រុម K52 បានចុះផ្ទៀងផ្ទាត់ និងរៀបចំការស្វែងរកនៅតំបន់ព្រៃមុនទុម ដែលមានចម្ងាយប្រមាណ ៩ គីឡូម៉ែត្រ ខាងកើតភូមិឡាំ។

យោងតាមលោក ស៊ាវ ថាន កាលពីមុន ឪពុករបស់លោកធ្លាប់បានចូលរួមប្រយុទ្ធជាមួយកងទ័ពវៀតណាម និងបានដឹងពីតំបន់បញ្ចុះសពយុទ្ធជនពលីវៀតណាមមួយចំនួននៅទីនេះ។

នាថ្ងៃទី ២៣ ខែសីហា កងកម្លាំងស្វែងរកបានប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ រូប។

នៅខេត្តស្ទឹងត្រែង ផ្អែកលើប្រភពព័ត៌មានរបស់លោក ដែង កែវ អាយុ ៦៧ ឆ្នាំ នៅភូមិផាបាំង ឃុំថ្មគា ស្រុកសៀមប៉ាង ក្រុម K52 បានរៀបចំការស្វែងរកនៅតំបន់ខាងក្រោយភូមិញ៉ាងស៊ុម ឃុំថ្មគា និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១ រូប។

អដ្ឋិធាតុទាំងឡាយត្រូវបានកំណត់ថាបានពលីជីវិតក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងអាមេរិក ហើយបច្ចុប្បន្នមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ។

ក្នុងដំណើរការស្វែងរក កងកម្លាំងសមត្ថកិច្ចក៏បានរកឃើញវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន ឡេវអាវយោធា ស្បែកជើងកៅស៊ូ ស្រាក់បាយ ថាសដាក់ថ្នាំពេទ្យធ្វើពីដែកអ៊ីណុក ដបថ្នាំប៉េនីស៊ីលីន ចានដែកស្រោបកាចា និងតង់កៅស៊ូ។

អនុវត្តយុទ្ធនាការ «៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ចាប់ពីថ្ងៃទី ១៣ ខែសីហា រហូតមកដល់បច្ចុប្បន្ន នាយទាហាន និងពលទាហានក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ៥ រូប៕

លើកកម្ពស់ការងារស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី លើកកម្ពស់ការងារស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី
នាថ្ងៃទី ២៦ តុលា នៅច្រកទ្វារព្រំដែន Bu P'trang ស្រុក Tuy Duc ខេត្ត Dak Nong គណៈកម្មការជំនាញខេត្ត Dak Lak (វៀតណាម) បានជួបប្រជុំជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា។
ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា
នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang វៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា លើកទី២៥។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៨១ ឆ្នាំនៃបុណ្យជាតិ៖ ពីមូលដ្ឋានគ្រឹះនៃឯករាជ្យភាព ដល់គោលជំហរ និងកម្លាំងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា
ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន

អានច្រើនបំផុត

ខេត្ត Lam Dong បន្តយកចិត្តទុកដាក់ថែទាំយ៉ាងល្អចំពោះអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍
ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា
ឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ទាញយកផលប្រយោជន៍ពីគ្រប់កាលានុវត្តភាពដើម្បីនាំយុទ្ធជនពលីវិលត្រឡប់មកកាន់មាតុភូមិ