ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា

10:45 | 27/07/2022 ឌីណា

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang វៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា លើកទី២៥។

Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ
រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​ រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​

ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដ៏ថ្លៃថ្នូរបស់វីរៈយុទ្ធជនពលី ដែលលះបង់ដើម្បីឯករាជ្យភាពនៃមាតុភូមិ ហើយដើម្បីចំណងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លា ជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារសន្តិភាពនៃមាតុភូមិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា
ពិធីអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat (រូបថត៖ vov.vn)

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូប ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្ត និងក្រុមក K៩២ នៃខេត្ត Kien Giang បានរៀបចំពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat។

ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២ ក្រុម K៩២ នៃខេត្ត Kien Giang បានស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុចំនួន ២០២ អដ្ឋិធាតុ ដែលក្នុងនោះ អធ្ឋិធាតុយុទ្ធជនពលីចំនួន ២០ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨២ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Kien Giang៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូនៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ចូលរួមការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង អាស៊ាន - ចិន លើកទី ១២
បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី
រដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងមានប្រសិទ្ធភាព
វៀតណាម - ជប៉ុន អនុវត្តភារកិច្ចស្រាវជ្រាវបន្ទះឈីបពាក់កណ្តាលចម្លងយុទ្ធសាស្ត្រចំនួន ៥

អានច្រើនបំផុត

វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦