Trending now

Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ

10:43 | 21/07/2022

នាថ្ងៃទី ១៨ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត Long An បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន ៤២ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​ រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​
ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ

អដ្ឋិធាតុទាំងអស់នេះត្រូវបានស្វែងរក ជីកគាស់ ដោយក្រុម K73 (បញ្ជាការដ្ឋានយោធាខេត្ត Long An) នៅប្រទេសកម្ពុជា ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២។

Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ
ថ្នាក់​ដឹក​នាំ​ខេត្ត Long An អុជធូប គោរពវិញ្ញាណក្ខន្ធយុទ្ធជន​ពលី (រូប​ថត៖ vnanet.vn)

ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលី Vinh Hung-Tan Hung (ស្រុក Vinh Hung) បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម បង្ហាញពីសិលធម៍ “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ” ដែលសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់យុទ្ធជនពលីក្នុងសង្គ្រាមដើម្បីការពារព្រំដែន និងជួយប្រទេសមិត្តកម្ពុជា។ យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Long An ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្ននេះ ក្រុម K73 បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុយុទ្ធជនពលីចំនួន ២,២៤៨ អដ្ឋិធាតុ នៅក្នុងប្រទេសកម្ពុជា៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា