Trending now

ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ

14:13 | 07/05/2021 ឌីណា

នាព្រឹកថ្ងៃទី ៥ ឧសភា នៅទីបញ្ចុះសពយុទ្ធជនពលីជាតិ ផ្លូវលេខ ៩ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Tri បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ។

ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន  ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា
ខេត្ត Gia Lai បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ៤៦១ អដ្ឋិធាតុ ខេត្ត Gia Lai បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ៤៦១ អដ្ឋិធាតុ
ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ
ប្រតិភូទាំងឡាយអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានថ្វាយផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធ និងរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរជនពលីជីវិត ដើម្បីបុព្វហេតុបដិវត្តន៍ ឯករាជ្យជាតិ និងសេរីភាព ដើម្បីសុភមង្គលរបស់ប្រជាជន។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ
ប្រតិភូទាំងឡាយជូនដំណើរយុទ្ធជនពលីទៅកាន់ទីបញ្ចុះសពយុទ្ធជនពលីជាតិ ផ្លូវលេខ ៩

នៅរដូវប្រាំង ២០២០-២០២១ ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីលេខ ៥៨៤ នៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri បានស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ។ ក្នុងនោះ មានអដ្ឋិធាតុមួយត្រូវបានកំណត់អត្តសញ្ញាណ។ អដ្ឋិធាតុចំនួន ២៣ នៅសេសសល់ ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីថ្នាក់ជាតិ ផ្លូវលេខ ៩៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤