យុគសម័យ - ក្រុមរុករកនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី (ក្រុម K ៧២ )នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរុករក ជីកគាស់និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ នៅភូមិ Mang Cai ឃុំ Loc Thien ស្រុក Loc Ninh ជាប់ខ្សែព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
![]() |
![]() |
បន្ទាប់ពីរយៈពេលជាង ២០ ថ្ងៃនៃដំណើរការរុករកនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ក្រុម K ៧២ បានជីកគាស់និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ នៅភូមិ Mang Cai ឃុំ Loc Thien ស្រុក Loc Ninh ជាប់ខ្សែព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
![]() |
ការរុករកនិងជីកគាស់អដ្ឋិធាតុយុទ្ធជនពលី។ |
នៅថ្ងៃទី ៨ ខែមីនា ដែលជាថ្ងៃដំបូងនៃការរុករក ក្រុម K ៧២ បានរកឃើញនិងប្រមូលអដ្ឋិធាតុចំនួន ៣។ តាមការពង្រីកការរុករក ក្រុមនេះបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ១៩ នៅឯកន្លែងពីរទៀត ដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីទីតាំងដើម ក្នុងនោះមានរណ្តៅបញ្ចុះសាកសពរួម។ ក្នុងរណ្តៅធំនេះក្រុម K ៧២ បានកំណត់អត្តសញ្ញាណយុទ្ធជនពលីមួយចំនួន ដោយផ្អែកលើប្រអប់លលាដ៏ក្បាលនិងធ្មេញ និងឆ្អឹងនៅសល់បានរលួយ។ ក្រៅពីអដ្ឋិធាតុ ក្រុមនេះបានរកឃើញវត្ថុមួយចំនួន ដូចជា ស្បែកជើងកៅស៊ូ ប៊ូតុង គ្រាប់បែកដៃ ខ្សែភ្លើង នាឡិកាជាច្រើន។
![]() |
វត្ថុមួយចំនួនបានរកឃើញនៅក្បែរអិដ្ឋធាតុ។ |
យោងតាមការវាយតម្លៃដំបូង យុទ្ធជនពលីទាំងនេះនៃកងវរសេនាធំទី ១៦៥ កងពលធំទី ៧ បានពលីនៅក្នុងឆាកប្រយុទ្ធដ៏ធំមួយ នៅភូមិ Mang Cai ឃុំ Loc Thien ស្រុក Loc Ninh ក្នុងឆ្នាំ ១៩៦៧។ ប្រឡាយនិងកប់។
បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc មានបំណងប្រាថ្នាចង់អោយអ្នកដែលបានចូលរួមក្នុងការប្រយុទ្ធនៅភូមិ Mang Cai ក្នុងរយៈពេលនោះបន្តផ្តល់ព័ត៌មាន ដល់អង្គភាព ដើម្បីកំណត់អត្តសញ្ញាណនិងបន្តរុករកអដ្ឋិធាតុយុទ្ធជនពលី។ ស្វែងរកការអនុវត្តនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី./.
មតិពីមិត្តអ្នកអាន