Trending now

ខេត្ត Dac Lac ប្រមូលអដ្ឋិធាតុយុទ្ធជនពលី ២,៨៨១ អដ្ឋិធាតុ

10:05 | 12/01/2021

គណៈកម្មាធិការប្រជាជន ខេត្ត Dac Lac នៃប្រទេសវៀតណាមទើបតែរៀបចំកិច្ចប្រជុំបញ្ជាក់តំបន់ កសាងផែនទីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhsachquandoi.gov.vn)

អង្គប្រជុំមានសេចក្តីសន្និដ្ឋានថា បន្ទាប់ពីពិនិត្យឡើងវិញនូវបញ្ជីអង្គភាព និងបញ្ជីយុទ្ធជនពលីដែលបញ្ជាការដ្ឋានខេត្ត Dac Lac គ្រប់គ្រងខេត្ត Dac Lac មានយុទ្ធជនពលី ៧,០០២ អដ្ឋិធាតុ។ មកដល់ពេលនេះ ខេត្តបានស្វែងរក និងប្រមូលបាន ២,៨៨១ អដ្ឋិធាតុ និងនៅមានអដ្ឋិធាតុយុទ្ធជនពលី ៤,១២១ អដ្ឋិធាតុដែលមិនទាន់ស្វែងរកនិងប្រមូលបានឡើយ។ ចំពោះការបញ្ជាក់តំបន់ ការកសាងផែនទីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ខេត្តបានបញ្ជាក់លើឃុំ ទីក្រុង ទីរួមស្រុកចំនួន ១៨៤/១៨៤ និងស្រុក ទីរួមខេត្ត ទីក្រុងចំនួន ១៥/១៥។ នៅពេលខាងមុខនេះ ខេត្ត Dac Lac នឹងបន្តស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ៤,១២១ អដ្ឋិធាតុពោលខាងលើ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ