Trending now

ជួយឧបត្ថម្ភជនជាតិភាគតិចឱ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ

22:20 | 16/08/2022

ខេត្ត Dac Lac ទាំងមូលមានប្រជាជនចំនួនជាង ១.៩ លាននាក់ រួមមានបងប្អូនជនជាតិចំនួន ៤៩ ក្រុម។ ក្នុងនោះជនជាតិភាគតិចមានចំនួន ៣៥.៧% រស់នៅភូមិចំនួន ៦០៨ ភូមិ។

ថែទាំអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិច ថែទាំអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិច
បង្កើនការផ្សព្វផ្សាយច្បាប់ដល់ស្ត្រីជនជាតិភាគតិច បង្កើនការផ្សព្វផ្សាយច្បាប់ដល់ស្ត្រីជនជាតិភាគតិច

ទោះបីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់វិនិយោគធនធានច្រើនក៏ដោយក៏ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិជនជាតិភាគតិចនៅតែប្រឈមមុខនឹងការលំបាកជាច្រើន អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចគឺខ្ពស់ជាងមធ្យមទូទៅ។ ក្នុងឆ្នាំ ២០០៤ គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចក្នុងខេត្ត Dac Lac មានចំនួន ៦៣.៨៨% នៃគ្រួសារក្រីក្រសរុបក្នុងខេត្ត។

ជួយឧបត្ថម្ភជនជាតិភាគតិចឱ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ
តំបន់ដីបង្កបង្កើនផលចែកជូនបងប្អូនជនជាតិភាគតិចនៅឃុំ Cu Elang ស្រុក Ea Kar (Dac Lac)

មូលហេតុនៃភាពក្រីក្រនៅតំបន់ជនជាតិភាគតិចនៃខេត្ត Dac Lac ភាគច្រើនបណ្តាលមកពីកង្វះដីផលិតកម្ម និងកង្វះការងារធ្វើមានស្ថិរភាព។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ន ខេត្ត Dac Lac បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ ដើម្បីជួយឧបត្ថម្ភជនជាតិភាគតិចមានស្ថិរភាពក្នុងជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ យោងតាមគណៈកម្មាធិការកិច្ចការជនជាតិខេត្ត Dac Lac បានឲ្យដឹងថា ខេត្តបានកៀរគរ​​ធនធានជាច្រើន គួបផ្សំនឹងការជួយឧបត្ថម្ភពីមជ្ឈិម ដើម្បីអនុវត្តការជួយឧបត្ថម្ភដីផលិតកម្ម ដីលំនៅឋាន និងទឹកប្រើប្រាស់សម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ មានជីវភាពរស់នៅជួបការលំបាក ដោយយោងតាមសេចក្តីសម្រេចលេខ 134/2004/QD-TTg ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ របស់នាយករដ្ឋមន្ត្រី។

ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយឧបត្ថម្ភជនជាតិភាគតិចនៅតំបន់ជួបការលំបាក រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាជីវភាពរស់នៅរបស់ជនជាតិភាគតិចក្នុងខេត្ត Dac Lac ត្រូវបានកែលម្អយ៉ាងខ្លាំង។ បច្ចុប្បន្ន ខេត្ត Dac Lac មានឃុំចំនួន​ ១០០% ដែលមានផ្លូវរថយន្តទៅកាន់មជ្ឈមណ្ឌលឃុំ មានបណ្តាញអគ្គិសនីជាតិ មានមណ្ឌលសុខភាព; ភូមិចំនួន ៩៧.២% មានអគ្គិសនីប្រើប្រាស់; គ្រួសារចំនួន ៩៨% មានអគ្គិសនីប្រើប្រាស់ និងរលកទូរស័ព្ទគ្របដណ្តប់លើឃុំជាង ៩៥% ។

យោងតាមស្ថិតិនៅចុងឆ្នាំ ២០២០ អត្រានៃភាពក្រីក្រនៅក្នុងខេត្ត Dac Lac មានត្រឹម ៧.៩១% (ធ្លាក់ចុះ ១១.៤៦% បើធៀបនឹងឆ្នាំ ២០២៥)។ រីឯអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិចថយចុះមកត្រឹម ១៧.៤%; អត្រាគ្រួសារក្រីក្រនៅក្នុងឃុំជួបការលំបាកខ្លាំង ថយចុះមកត្រឹម ២៧.៦៧%។ ខេត្ត Dac Lac បានកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២១-២០២៥ កាត់បន្ថយអត្រាគ្រួសារក្រីក្រជាមធ្យម ១.៥-២% ក្នុងមួយឆ្នាំ។ ជាពិសេស គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចនឹងថយចុះពី ៣ ទៅ ៤% ក្នុងមួយឆ្នាំ ហើយនៅឆ្នាំ ២០៣០ នឹងមិនមានស្រុកក្រីក្រ និងឃុំជួបការលំបាកខ្លាំង៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam