Trending now

ខេត្ដ Gia Lai (វៀតណាម) និងខេត្ដព្រះវិហារ សហការគ្នារុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

18:28 | 21/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៩ ខែតុលា នៅខេត្តព្រះវិហារ គណៈកម្មការជំនាញនៃខេត្ត Gia Lai (វៀតណាម) និងព្រះវិហារ (កម្ពុជា) បានជួបពិភាក្សាដើម្បីឯកភាពលើខ្លឹមសារសហការគ្នារៀបចំកងកម្លាំងរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Gia Lai ជូនអំណោយដល់សិស្សដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកនៅខេត្តរតនគិរី សម្ព័ន្ធអង្គការមិត្តភាពខេត្ត Gia Lai ជូនអំណោយដល់សិស្សដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកនៅខេត្តរតនគិរី
កងទ័ពការពារព្រំដែនខេត្ត Gia Lai ជូនអាវពងជាង ១០០ អាវដល់កងកម្លាំងការពារព្រំដែនកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Gia Lai ជូនអាវពងជាង ១០០ អាវដល់កងកម្លាំងការពារព្រំដែនកម្ពុជា
គណៈកម្មការជំនាញនៃខេត្តទាំង ២ គឺ Gia Lai និងព្រះវិហារ បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង  (រូបថត៖ thoidai.com.vn)
គណៈកម្មការជំនាញនៃខេត្តទាំង ២ គឺ Gia Lai និងព្រះវិហារ បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង។

នាថ្ងៃទី ១៩ ខែតុលា នៅខេត្តព្រះវិហារ គណៈកម្មការជំនាញនៃខេត្ត Gia Lai (វៀតណាម) និងព្រះវិហារ (កម្ពុជា) បានជួបពិភាក្សាដើម្បីឯកភាពលើខ្លឹមសារសហការគ្នារៀបចំកងកម្លាំងរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម។

នៅក្នុងកិច្ចពិភាក្សានេះ គណៈកម្មការជំនាញខេត្ត Gia Lai និងខេត្តព្រះវិហារ បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង ដើម្បីសហការគ្នារៀបចំកងកម្លាំងរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្រ្គាមនៅខេត្តព្រះវិហារក្នុងរដូវប្រាំង ២០២២-២០២៣។

ជាក់ស្ដែង ភាគីទាំងពីរនឹងសម្របសម្រួលអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងកំណត់ហេតុព្រមព្រៀងរវាងគណៈកម្មាធិការរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មការជំនាញនៃព្រះរាជាណាចក្រកម្ពុជា។ ពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងជួយគាំទ្រក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ក្នុងការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅមូលដ្ឋានដែលគ្រោងនឹងអនុវត្ដចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងអំឡុងពេលនេះ ភាគីទាំងពីរខិតខំប្រឹងប្រែងរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីពី ៧ ដល់១០នាក់ ដែលពលីជីវិតនៅខេត្តព្រះវិហារ។

លោក យ៉ុង គឹមហ៊ាន អភិបាលរង និងជាប្រធានគណកម្មការជំនាញខេត្តព្រះវិហារ បានបញ្ជាក់ថា "ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជំនាញខេត្ត Gia Lai (ក្រុម K52) ដើម្បីធ្វើបានល្អក្នុងការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅក្នុងខេត្តព្រះវិហារ គឺជាទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាជនខេត្តព្រះវិហារ។ ដោយសារតែការជួយគាំទ្រដោយស្មោះត្រង់របស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ទើបកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ជួយប្រទេសកម្ពុជារស់ឡើងវិញជាលើកទីពីរពីគំនរផេះផង់។ ជាមួយការទទួលខុសត្រូវពីជំនាន់ក្រោយបច្ចុប្បន្ននេះ គណៈកម្មការជំនាញខេត្តព្រះវិហារនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជួយក្រុម K52 ក្នុងការបំពេញការងារដែលបានប្រគល់ជូន"៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"