នាពេលថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Gia Lai បានប្រគល់សៀវភៅសិក្សា ឯកសណ្ឋានសាលា ជូនសិស្សដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកក្នុងខេត្តរតនគិរី នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai)។
![]() |
![]() |
![]() |
លោក Lam The Tong ប្រធានសម្ព័នអង្គការមិត្តភាពខេត្ត Gia Lai (ទី ៣ ពីឆ្វេង) ប្រគល់អំណោយដល់សិស្សដើមកំណើតវៀតណាមនៅខេត្តរតនគិរី |
នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) តាមរយៈសមាគមខ្មែរ-វៀតណាម សាខាខេត្តរតនគិរី សម្ព័ន្ធអង្គការមិត្តភាពខេត្ត Gia Lai បានប្រគល់អំណោយដល់សិស្សដើមកំណើតវៀតណាមក្នុងខេត្តនេះ។
អំណោយលើកនេះ រួមមាន សៀវភៅសិក្សា ឯកសណ្ឋានសាលា ជូនសិស្សដើមកំណើតវៀតណាម ដែលជួបការលំបាក ក្នុងខេត្តរតនគិរី (កម្ពុជា) ដែលមានតម្លៃសរុបជាង ២២ លានដុង។
នៅឱកាសនេះ លោក Lam The Tong ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Gia Lai ក៏បានចែករំលែកអំពីការលំបាករបស់បងប្អូនដើមកំណើតវៀតណាមដែលកំពុងរស់នៅខេត្តរតនគិរី ព្រមទាំងបានផ្ញើនូវការសួរសុខទុក្ខ និងលើកទឹកចិត្តដល់ពួកគេ ឲ្យរួបរួមសាមគ្គីគ្នា ជំនះការលំបាកឆ្ពោះទៅរកភាពរីកចម្រើនក្នុងជីវភាពរស់នៅ៕
មតិពីមិត្តអ្នកអាន