Trending now

ខេត្តមណ្ឌលគិរីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគលើវិស័យកសិកម្មក្នុងខេត្ត Gia Lai (វៀតណាម)

09:06 | 12/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានជួបប្រជុំ និងធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័ននានានៃខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឧកញ៉ា រ័ត្ន សុខន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគលើវិស័យកសិកម្មក្នុងខេត្ត Gia Lai ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នមួយចំនួននៃខេត្តទាំងពីរ និងថ្នាក់ដឹកនាំក្រុមហ៊ុនរ័ត្នគិរី និងក្រុមហ៊ុនអភិវឌ្ឍន៍វិទ្យាសាស្ត្រអន្តរជាតិ Truong Sinh។

វេទិកាតភ្ជាប់ខ្សែសង្វាក់តម្លៃផលិតកម្មនិងការប្រើប្រាស់កសិផលតំបន់ Tay Nguyen នៃខេត្ត Gia Lai វេទិកាតភ្ជាប់ខ្សែសង្វាក់តម្លៃផលិតកម្មនិងការប្រើប្រាស់កសិផលតំបន់ Tay Nguyen នៃខេត្ត Gia Lai
កិច្ចប្រជុំរវាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី កិច្ចប្រជុំរវាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី
គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ (រូបថត៖ gialai.gov.vn)
គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ

នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Kpa Thuyen បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូខេត្តមណ្ឌលគិរី។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណៈធម្មជាតិ និងសេដ្ឋកិច្ចខេត្ត Gia Lai។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សេដ្ឋកិច្ចខេត្ត Gia Lai មានការរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរ។ ក្នុងនោះ កសិកម្មនៅតែជាសេដ្ឋកិច្ចចម្បង ដែលមានអត្រាកំណើនល្អ ដោយមានដំណាំសំខាន់ៗមួយចំនួនដូចជា កៅស៊ូ កាហ្វេ ម្រេច ស្វាយចន្ទី ក្រៅពីនេះនៅមានដំណាំឧស្សាហកម្មរយៈពេលខ្លី ដូចជាអំពៅជាដើម។

ខេត្ត Gia Lai មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យកសិកម្ម ហើយបានអំពាវនាវអង្គភាពអាជីវកម្មជាច្រើនមកបណ្តាក់ទុនលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងខេត្ត។ តាមរយៈដំណើរទស្សនកិច្ចការងាររបស់ខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ័ត្នគិរី លើកនេះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងមានឱកាសស្វែងយល់ តភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីអភិវឌ្ឍន៍រួម​គ្នា​ នាពេលអនាគត។

ទិដ្ឋភាពនៃជំនួប​ (រូបថត៖ gialai.gov.vn)
ទិដ្ឋភាពនៃជំនួប​ (រូបថត៖ gialai.gov.vn)

ចំណែកឧកញ៉ា រ័ត្ន សុខន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ។ លោកឧកញ៉ា រ័ត្ន សុខន ជឿជាក់ថា ខេត្តមណ្ឌលគិរី និងខេត្ត Gia Lai មានសក្ដានុពលច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដូច្នេះតាមរយៈដំណើរទស្សនកិច្ចលើកនេះ លោកឧកញ៉ា រ័ត្ន សុខន មានបំណងចង់ឱ្យក្រុមហ៊ុនរ័ត្នគិរី និងក្រុមហ៊ុនអភិវឌ្ឍន៍វិទ្យាសាស្ត្រអន្តរជាតិ Truong Sinh ស្វែងយល់ និងសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀតនាពេលអនាគត។

ផ្ទៃដីផលិតកសិកម្មសរុបក្នុងខេត្ត Gia Lai មានជាង ៥៥០,០០០ ហិកតា ជាមួយនឹងដំណាំសំខាន់ៗ។

តាម​ការ​ប៉ាន់​ស្មាន​ថា វិស័យ​កសិកម្ម​ខេត្ត Gia Lai នាំ​មក​នូវ​តម្លៃ​ជា​មធ្យម​ជាង ៣០.០០០ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​វិស័យ​ដាំដុះ​តែ​មួយ​មាន​ដល់​ជាង ២៦.១៤០ ពាន់​លាន​ដុង។ នៅឆ្នាំ ២០២១ តម្លៃផលិតកម្មនៃវិស័យកសិកម្មមានចំនួនជិត ៣៥% នៃតម្លៃសរុបនៃសេដ្ឋកិច្ចក្នុងស្រុក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា