Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកអុជធូប​និងរំលឹកវិញ្ញាណក្ខ័ន្ធ​អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ

23:57 | 03/02/2021

យុគសម័យ - នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធដល់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឥស្សរជនមួយរូប ដែលត្រូវបានលោកប្រធានហូជីមិញប្រគល់ភារកិច្ចបង្កើតក្រុមវៀតណាមកងទ័ពឃោសនារំដោះ ហើយជា ឧត្តមសេនីយ៍ដើមដំបូងនៃកងទ័ពប្រជាជនវៀតណាម ដែលឈ្មោះរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងជ័យជំនះដ៏មហិមានៃការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក ជាមួយបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកអុជធូប​និងរំលឹកវិញ្ញាណក្ខ័ន្ធ​អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ

ក្នុងឱកាសអំណរបុណ្យតេតប្រពៃណី ២០២១ នោះ នារសៀលថ្ងៃទី ២ ខែកុម្ភ៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ញើញទៅ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំជើងចាស់របស់បក្ស និងរដ្ឋ។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអុជធូបនិងរំលឹកវិញ្ញានក្ខ័ន្ធដល់អគ្គលេខាបក្សលោក Le Duan អគ្គលេខាបក្សលោក Truong Trinh អគ្គលេខាបក្សលោក Le Kha Phieu និងនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីលោក Pham Van Dong។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធដល់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឥស្សរជនមួយរូប ដែលត្រូវបានលោកប្រធានហូជីមិញប្រគល់ភារកិច្ចបង្កើតក្រុមវៀតណាមកងទ័ពឃោសនារំដោះ ហើយជា ឧត្តមសេនីយ៍ដើមដំបូងនៃកងទ័ពប្រជាជនវៀតណាម ដែលឈ្មោះរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងជ័យជំនះដ៏មហិមានៃការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក ជាមួយបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ