នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រអង្គភាពលេខ ១២៥ (ស្រុក Cam My ខេត្ត Dong Nai ប្រទេសវៀតណាម) ក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាម និងក្រុមបេសកកម្មក្រសួងការពារជាតិកម្ពុជា បានរៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ។
![]() |
![]() |
អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានលោកឧត្ដមសេនីយ៍ត្រី Du Truong Giang មេបញ្ជាការរងយោធភូមិភាគទី៧ ប្រធានក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាតំណាងបណ្ដាស្ថាប័ននៃក្រសួងការពារប្រទេសវៀតណាម បញ្ជាការដ្ឋានយោធភូមិភាគទី៧ និងខេត្ត Dong Nai។ ខាងភាគីកម្ពុជាមានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមបេសកកម្មក្រសួងការពារជាតិកម្ពុជា និងអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ រួមជាមួយតំណាងទីភ្នាក់ងារនៃកងយោធពលខេមរភូមិន្ទ។
![]() |
អនុវត្តការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា |
ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសកម្ពុជា សន្តិភាព និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៧ អាជ្ញាធរមូលដ្ឋាន និងខេត្ត Dong Nai ដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។
![]() |
ប្រតិភូចូលរួមពិធី |
អង្គភាពលេខ ១២៥ ជាអង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ) ដែលត្រូវបានបង្កើតឡើងដោយលោក ហ៊ុន សែន (បច្ចុប្បន្នជានាយករដ្ឋមន្រ្តីកម្ពុជា) ជាមេបញ្ជាការ។ តំបន់នេះត្រូវបានសាងសង់ទៅជាបូជនីយដ្ឋាន ដោយទុកតំបន់នេះជាមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រនៃអង្គភាពលេខ ១២៥។ នេះជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន