នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang វៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា លើកទី២៥។
![]() |
![]() |
ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដ៏ថ្លៃថ្នូរបស់វីរៈយុទ្ធជនពលី ដែលលះបង់ដើម្បីឯករាជ្យភាពនៃមាតុភូមិ ហើយដើម្បីចំណងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លា ជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារសន្តិភាពនៃមាតុភូមិ។
![]() |
ពិធីអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat (រូបថត៖ vov.vn) |
បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូប ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្ត និងក្រុមក K៩២ នៃខេត្ត Kien Giang បានរៀបចំពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat។
ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២ ក្រុម K៩២ នៃខេត្ត Kien Giang បានស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុចំនួន ២០២ អដ្ឋិធាតុ ដែលក្នុងនោះ អធ្ឋិធាតុយុទ្ធជនពលីចំនួន ២០ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨២ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Kien Giang៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន