សមាគមមិត្តភាពឡាវ - វៀតណាម អបអរសាទរមហាសន្និបាតសហភាពបណ្តាអង្គការមិត្តភាពវៀតណាម

18:32 | 09/09/2026 សុវណ្ណា

យុគសម័យ - ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ សមាគមមិត្តភាពឡាវ - វៀតណាម បានផ្ញើសារទូរលេខអបអរសាទរ។ សារទូរលេខបានកត់សម្គាល់នូវការរួមចំណែករបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីសន្តិភាព មិត្តភាព ឯករាជ្យជាតិ និងសាមគ្គីភាពអន្តរជាតិ។

VUFO នឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ ក្នុងកិច្ចការបរទេសប្រជាជន គណៈកម្មាធិការសន្តិភាពវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ

តាមផែនការ មហាសន្និបាតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅ Ha Noi សំដៅបូកសរុប និងវាយតម្លៃដោយគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ ២០១៩ - ២០២៦ កំណត់ទិសដៅ ភារកិច្ចការងារអាណត្តិ ២០២៦ - ២០៣១ ព្រមទាំងពង្រឹងរៀបចំធនធានមនុស្ស និងក្បាលម៉ាស៊ីនចាត់តាំង។

បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ Boviengkham Vongdara ប្រធានសមាគមមិត្តភាពឡាវ - វៀតណាម។
បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ Boviengkham Vongdara ប្រធានសមាគមមិត្តភាពឡាវ - វៀតណាម។

ក្នុងសារទូរលេខ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ Boviengkham Vongdara ប្រធានសមាគមមិត្តភាពឡាវ - វៀតណាម បានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ព្រមទាំងបានផ្ញើពាក្យជូនពរចំពោះប្រធាន Phan Anh Son គណៈប្រតិបត្តិ និងបណ្តាសមាជិកនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។

សារទូរលេខបានបញ្ជាក់ច្បាស់ថា ចាប់តាំងពីពេលបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន សកម្មភាពរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមផ្សារភ្ជាប់ជាមួយបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសន្តិភាព មិត្តភាព ឯករាជ្យជាតិ និងសាមគ្គីភាពអន្តរជាតិ។ មហាសន្និបាតលើកនេះត្រូវបានវាយតម្លៃថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាអង្គការក្នុងតំបន់ និងអន្តរជាតិ។

ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវ Nguyen Dac Vinh និងប្រធានសមាគមមិត្តភាពឡាវ - វៀតណាម Boviengkham Vongdara ប្រគល់អាហារូបករណ៍ជូននិស្សិត និងយុវជនឡាវដែលមានស្នាដៃឆ្នើមនៅវៀតណាម ក្នុងកម្មវិធីផ្លាស់ប្តូរ “អតីតកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញការវៀតណាមនៅឡាវ និងយុវជនជំនាន់ក្រោយវៀតណាម - ឡាវ” នៅ Ha Noi ខែ កញ្ញា ឆ្នាំ ២០២៥។
ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវ Nguyen Dac Vinh និងប្រធានសមាគមមិត្តភាពឡាវ - វៀតណាម Boviengkham Vongdara ប្រគល់អាហារូបករណ៍ជូននិស្សិត និងយុវជនឡាវដែលមានស្នាដៃឆ្នើមនៅវៀតណាម ក្នុងកម្មវិធីផ្លាស់ប្តូរ “អតីតកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញការវៀតណាមនៅឡាវ និងយុវជនជំនាន់ក្រោយវៀតណាម - ឡាវ” នៅ Ha Noi ខែ កញ្ញា ឆ្នាំ ២០២៥។

បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ Boviengkham Vongdara បានអះអាងថានឹងសហការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - ឡាវ រួមគ្នាប្រមូលផ្តុំកម្លាំងកាយចិត្តទាំងអស់ ដើម្បីបន្តពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនល្អប្រសើរ និងបង្កើតបានជាផ្លែផ្កា។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ Boviengkham Vongdara បានជូនពរមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦ - ២០៣១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
យុគសម័យ - នៅក្នុង «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជម្រុញខ្លាំងក្លាការអនុវត្តការស្វែងរក ការប្រមូលផ្តុំ ព្រមទាំងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» (យុទ្ធនាការ) បណ្ដាក្រុមប្រមូលផ្តុំវៀតណាមកំពុងបន្តការស្វែងរកអដ្ឋិធាតុទ័ពស្ម័គ្រចិត្ត ព្រមទាំងអ្នកជំនាញការវៀតណាមដែលបានលះបង់ជីវិតនៅលើទឹកដីឡាវនិងកម្ពុជា ដោយដើរតាមការចងចាំរបស់បុគ្គលជាសាក្សី ព្រមទាំងការគាំទ្ររបស់ប្រជាជននៃប្រទេសមិត្ត ដើម្បីនាំយកបណ្ដាយុទ្ធជនពលីត្រឡប់មកកាន់មាតុភូមិកំណើតវិញ។
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ) ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
យុគសម័យ - នាថ្ងៃទី ២៨ ខែឧសភា នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបំពេញការងារនៅតាមបណ្តាមូលដ្ឋាននៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានអញ្ជើញទៅសួរសុខទុក្ខសមាគមប្រជាជនវៀតណាមខេត្តចំប៉ាសាក់ និងបានប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន។

សុវណ្ណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពឡាវ - វៀតណាម អបអរសាទរមហាសន្និបាតសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
កសាងបន្ថែមស្ពានមិត្តភាពវៀតណាម - ចិន
ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក
ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន

អានច្រើនបំផុត

សហគ្រាសសហរដ្ឋអាមេរិករំពឹងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅវៀតណាម
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា