ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍

12:01 | 18/09/2026 ឌឹកអាញ់

យុគសម័យ - សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang បានស្នើឱ្យអង្គការ Samaritan’s Purse International Relief (SPIR) បន្តជួយគាំទ្រដល់បណ្តាសកម្មភាពសន្តិសុខសង្គម កុមារ និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ; ព្រមទាំងផ្លាស់ប្តូរយោបល់ជាមួយអង្គការ Catholic Relief Services (CRS) អំពីការពង្រីកការអប់រំអំពីហានិភ័យគ្រាប់មីន និងការសម្របសម្រួលធ្វើការអង្កេត កសាងសំណើគម្រោងថ្មីនៅក្នុងឆ្នាំ ២០២៧។

សហគ្រាសវៀតណាម៖ ចូលរួមកសាងសេដ្ឋកិច្ច និងគាំទ្រសហគមន៍នៅកម្ពុជា Fukuoka ដោះដូរទិសដៅគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន

សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang នាពេលថ្មីៗនេះ បានមានជំនួបធ្វើការជាមួយអង្គការ Samaritan’s Purse International Relief (SPIR) និង Catholic Relief Services (CRS) នៅ Ha Noi សំដៅផ្លាស់ប្តូរយោបល់អំពីលទ្ធភាពបន្ត និងពង្រីកបណ្តាសកម្មភាពជួយគាំទ្រសហគមន៍នៅលើភូមិសាស្ត្រទីក្រុង។

យោងតាមលោកស្រី Huynh Thi Thanh An អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang បន្ទាប់ពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ភូមិសាស្ត្រទីក្រុងមានទំហំធំជាងមុន ខណៈដែលនៅតំបន់មួយចំនួន ប្រជាជននៅតែជួបប្រទះការលំបាកដោយសារផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ និងកម្រិតកំហិតនៃហេដ្ឋារចនាសម្ព័ន្ធសម្ភារ។

ចេញពីស្ថានភាពជាក់ស្តែងនេះ ភាគី Da Nang មានបំណងចង់ពង្រឹងការតភ្ជាប់ជាមួយបណ្តាអង្គការអន្តរជាតិ ដើម្បីដាក់ពង្រាយបណ្តាសកម្មភាពដែលសមស្របទៅនឹងតម្រូវការរបស់ប្រជាជន។

ពង្រីកការជួយគាំទ្រសន្តិសុខសង្គម និងកុមារ

នៅក្នុងជំនួបធ្វើការជាមួយ SPIR លោក David Paul Kletzing ប្រធានការិយាល័យតំណាងអង្គការ បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រ និងការសម្របសម្រួលរបស់សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang ក្នុងដំណើរការដាក់ពង្រាយបណ្តាកម្មវិធី គម្រោងកន្លងមកនៅលើភូមិសាស្ត្រខេត្ត Quang Nam។

លោកស្រី Huynh Thi Thanh An អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang ថតរូបអនុស្សាវរីយ៍រួមជាមួយតំណាងអង្គការ SPIR។
លោកស្រី Huynh Thi Thanh An អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang ថតរូបអនុស្សាវរីយ៍រួមជាមួយតំណាងអង្គការ SPIR។

លើមូលដ្ឋាននៃលទ្ធផលសហប្រតិបត្តិការដែលមានស្រាប់ សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang បានស្នើឱ្យ SPIR បន្តយកចិត្តទុកដាក់លើបណ្តាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយគាំទ្រអាហារូបករណ៍ ការបំពាក់បំប៉នជំនាញសុវត្ថិភាព និងការបង្ការទប់ស្កាត់ការរំលោភបំពានចំពោះកុមារ ការសង្គ្រោះបន្ទាន់នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ និងការជួយគាំទ្រដល់ជនដែលមានកាលៈទេសៈលំបាក។

ភាគី Da Nang ទន្ទឹមនឹងនោះ បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឬជ្រើសរើសទម្រង់សហប្រតិបត្តិការដែលសមស្រប ដើម្បីបង្កើតជាមូលដ្ឋានក្នុងការដាក់ពង្រាយបណ្តាសកម្មភាពនៅក្នុងពេលខាងមុខ។

ធ្វើការអង្កេតកសាងគម្រោងអប់រំអំពីហានិភ័យគ្រាប់មីន

នៅក្នុងជំនួបធ្វើការជាមួយ CRS លោកស្រី Huynh Thi Thanh An បានកត់សម្គាល់នូវលទ្ធផលនានារបស់អង្គការ នៅក្នុងបណ្តាវិស័យអប់រំបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន ការជួយគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន ការជំរុញសមាហរណកម្មសង្គមសម្រាប់ជនពិការ និងការបង្កើនសមត្ថភាពឆ្លើយតបរបស់សហគមន៍តំបន់ឆ្នេរចំពោះមុខផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។

យោងតាមលោកស្រី នៅលើភូមិសាស្ត្រទីក្រុង Da Nang នៅតែមានតំបន់មួយចំនួនដែលមានហានិភ័យគ្រាប់មីន ខណៈដែលការយល់ដឹងរបស់ប្រជាជនមួយផ្នែកអំពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន នៅមានកម្រិតនៅឡើយ។ ហេតុដូច្នេះ ភាគី Da Nang បានស្នើឱ្យ CRS បន្តយកចិត្តទុកដាក់ ពង្រីកសកម្មភាពអប់រំបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅក្នុងទីក្រុង។

គណៈប្រតិភូសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang ធ្វើការជាមួយអង្គការ CRS។
គណៈប្រតិភូសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang ធ្វើការជាមួយអង្គការ CRS។

លោកស្រី Dao Thi Hong ប្រធានការិយាល័យតំណាងអង្គការ CRS បានចាត់ទុកថា ការបំពាក់បំប៉នចំណេះដឹងបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីនដែលផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងនៃសហគមន៍ គឺពិតជាចាំបាច់ និងសមស្របទៅនឹងទិសដៅសកម្មភាពរបស់អង្គការ។

បច្ចុប្បន្ន CRS កំពុងដាក់ពង្រាយគំរូអប់រំអំពីហានិភ័យគ្រាប់មីនសម្រាប់ប្រជាជនជាង ២៧២.០០០ នាក់ នៅឃុំចំនួន ១០ ចំណុះទីក្រុង Hue និងឃុំចំនួន ១៣ ចំណុះខេត្ត Quang Tri លើមូលដ្ឋាននៃលទ្ធផលនានាដែលធ្លាប់បានអនុវត្តពីមុនមកនៅតាមសាលារៀន។

យោងតាមតំណាងអង្គការ CRS ចំពោះមុខនេះ អង្គការនឹងផ្តោតលើគម្រោងអប់រំអំពីហានិភ័យគ្រាប់មីនសម្រាប់សហគមន៍។ CRS មានបំណងចង់ឱ្យសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ផ្តល់ព័ត៌មាន រៀបចំការអង្កេតជាក់ស្តែង ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាង និងស្នើឡើងនូវគម្រោងថ្មីជាមួយម្ចាស់ជំនួយនៅក្នុងឆ្នាំ ២០២៧។

បណ្តាជំនួបធ្វើការបានបើកចេញនូវលទ្ធភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង Da Nang ជាមួយ SPIR និង CRS លើបណ្តាវិស័យដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងតម្រូវការរបស់សហគមន៍ ចាប់តាំងពីសន្តិសុខសង្គម ការជួយគាំទ្រកុមារ ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ រហូតដល់ការអប់រំបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន។

UNDP ជួយគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅតាមឆ្នេរសមុទ្រសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ UNDP ជួយគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅតាមឆ្នេរសមុទ្រសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ
តំបន់ព្រៃកោងកាងបានបង្កើតឡើងតំបន់ទ្រនាប់ដ៏សំខាន់រវាងសមុទ្រនិងសហគមន៍ប្រជាជននៅតាមឆ្នេរសមុទ្រ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានសហការជាមួយរដ្ឋាភិបាលវៀតណាមនិងមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីជួយដល់ការបង្កើតឡើងវិញនូវព្រៃកោងកាងប្រមាណ ៤.០០០ ហិកតា នៅក្នុងតំបន់ឆ្នេរដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ នៅខេត្តចំនួន ៥ គឺខេត្ត Quang Ngai, Thanh Hoa, Quang Nam, Ca Mau និង Nam Dinh។ គម្រោងនេះមានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់ជាបឋម ជួយប្រជាជនរស់នៅតាមឆ្នេរសមុទ្រឱ្យមានស្ថេរភាពជីវភាពរស់នៅ ហើយបន្ទាប់មកទាក់ទាញអ្នកស្រុកឱ្យចូលរួមក្នុងការការពារជីវៈចម្រុះនិងបរិស្ថានទៀតផង។
បើកគណនេយ្យ“ មូលនិធិគាំទ្រសហគមន៍” របស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បើកគណនេយ្យ“ មូលនិធិគាំទ្រសហគមន៍” របស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
យុគសម័យ - បង្កើតលក្ខខណ្ឌអំណោយផលនិងបង្កើនប្រសិទ្ធភាពក្នុងការកៀរគរ គ្រប់គ្រង ការប្រើប្រាស់និងធានាភាពជាសាធារណៈនិងតម្លាភាពនៃធនធានសង្គម នៅប្រទេសកម្ពុជា វៀតណាមនិងបរទេស ដើម្បីប្រមូលផ្តុំធនធានគាំទ្រឱ្យបានទាន់ពេលវេលាដល់សហគមន៍ប្រជាជន​មានដើមកំណើត​វៀតណាមនិងជនជាតិខ្មែរ នៅតំបន់ធ្វើចត្តាឡីស័ក ដោយសារការពារជំងឺ Covid-19 ។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ
ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu