Trending now

បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣

14:50 | 27/06/2023

ក្រោយរយៈពេល ៤ រាត្រីនៃការប្រកួត ក្រុមចំនួន ២ ដែលមានពិន្ទុច្រើនបំផុតគឺ៖ បារាំង និង អ៊ីតាលី នឹងចូលរួមប្រកួតគ្នា ដើម្បីដណ្ដើមតំណែងជើងឯកក្នុងរាត្រីផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "ពិភពលោកគ្មានគម្លាត"។

ណែនាំតម្លៃវប្បធម៌ឥណ្ឌាដល់ប្រជាជនទីក្រុង Da Nang តាមរយៈកម្មវិធី Yoga ណែនាំតម្លៃវប្បធម៌ឥណ្ឌាដល់ប្រជាជនទីក្រុង Da Nang តាមរយៈកម្មវិធី Yoga
មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូល​រួម​ប្រកួតប្រជែង មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូល​រួម​ប្រកួតប្រជែង
ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣
ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣

គណៈចាត់តាំង ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៥ មិថុនា បានប្រកាសថា ក្រុមកាំជ្រួចចំនួនពីគឺបារាំងនិងអ៊ីតាលីបានចូលវគ្គផ្តាច់ព្រ័ត្រ ហើយនឹងសម្តែងនារាត្រីថ្ងៃទី ៨ កក្កដាខាងមុខ។

ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ មានក្រុមប្រកួតចំនួន ៨ រួមមាន៖ វៀតណាម បារាំង អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស។ ក្រោយរយៈពេល ៤ រាត្រីនៃការប្រកួត ក្រុមចំនួន ២ ដែលមានពិន្ទុច្រើនបំផុតគឺ៖ បារាំង និង អ៊ីតាលី នឹងចូលរួមប្រកួតគ្នា ដើម្បីដណ្ដើមតំណែងជើងឯកក្នុងរាត្រីផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "ពិភពលោកគ្មានគម្លាត"។ លោក Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត អនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាម និងជាសមាជិកគណៈមេប្រយោគ ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ បានឲ្យដឹងថា៖

“ក្រុមប្រកួតទាំង ៨ ក្នុង ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ គឺមានគុណភាពខ្ពស់ជាង បើធៀបនឹងការក្រកួតចំនួន ១០ ដងមុនៗ ក្នុងនោះមានក្រុមវៀតណាម។ ក្នុងចំណោមក្រុមប្រកួតឆ្នាំនេះ មានក្រុមប្រកួតខ្លាំងៗដូចជា៖ ប៉ូឡូញ បារាំង អ៊ីតាលី ហ្វាំងឡង់ អង់គ្លេសផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា