Trending now

មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូល​រួម​ប្រកួតប្រជែង

18:10 | 19/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ១៧ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំមហោស្រពកាំជ្រួច Da Nang ឆ្នាំ ២០២៣ (DIFF ២០២៣) យប់ទីបី ក្រោមប្រធានបទ "ឈានទៅរកក្តីសុបិន្ត" ដោយមានការចូលរួមប្រកួតប្រជែងរវាងក្រុមអូស្ត្រាលី និងអ៊ីតាលី។

DAFO និង Activity International សហការអនុវត្តកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៅទីក្រុង Da Nang DAFO និង Activity International សហការអនុវត្តកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៅទីក្រុង Da Nang
ប្រភេទខ្លែងប្លែកៗជាច្រើនបានបង្ហាញខ្លួននៅមហោស្រពខ្លែងអន្តរជាតិ Hue ឆ្នាំ ២០២៣ ប្រភេទខ្លែងប្លែកៗជាច្រើនបានបង្ហាញខ្លួននៅមហោស្រពខ្លែងអន្តរជាតិ Hue ឆ្នាំ ២០២៣

នៅក្នុងការសម្តែងរបស់ខ្លួន ក្រុមអូស្ត្រាលីបានផ្តល់ឱ្យទស្សនិកជននូវចំណាប់អារម្មណ៍ជាច្រើន។ ជាមួយនឹងបទភ្លេងដ៏រស់រវើក ក្រុមអូស្ត្រាលីបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវតន្ត្រីនិងកាំជ្រួច។ ខុសពីក្រុមអូស្ត្រាលី ក្រុមអ៊ីតាលីដែលធ្លាប់បានឈ្នះជើងឯក ២ លើកនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ បាននាំមកនូវការសម្តែងក្រោមចំណងជើងថា “លំហបុរាណនិងពន្លឺទំនើប” ដោយយកការបំផុសគំនិតពីស្នាដៃឯកសិល្បៈ “Ambiente spaziale a Luce nerea” របស់សិល្បករអ៊ីតាលីលោក Lucio Fontana។ ការសម្តែងនេះបានទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។

មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូល​រួម​ប្រកួតប្រជែង
មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូល​រួម​ប្រកួតប្រជែង

តាមផែនការ យប់ប្រឡងទី៤ នឹងត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមិថុនា ក្រោមប្រធានបទ “ក្បាច់របាំនៃធម្មជាតិ” ដោយមានការចូលរួមពីក្រុមប៉ូឡូញ និងអង់គ្លេស៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់