វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ BRICS ជំរុញទំនាក់ទំនងជាមួយឥណ្ឌា

08:50 | 24/09/2026 ឌឿងង្វៀន

យុគសម័យ - ការដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Le Minh Hung ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ និងបំពេញការងារទ្វេភាគីនៅឥណ្ឌា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ គឺជាឱកាសដើម្បីឱ្យវៀតណាមបន្តពង្រីកតួនាទីនៅតាមបណ្តាយន្តការពហុភាគី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាជិក ដៃគូ BRICS ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានលើកកម្ពស់វៀតណាម - ឥណ្ឌា។

វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង អ្នកជំនាញឥណ្ឌា៖ វៀតណាមអាចទាញយកផលប្រយោជន៍ពី BRICS ដើម្បីធ្វើពិពិធកម្មទំនាក់ទំនង
នាយករដ្ឋមន្ត្រី Le Minh Hung
នាយករដ្ឋមន្ត្រី Le Minh Hung។

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Le Minh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមកិច្ចប្រជុំកំពូលនៃក្រុមបណ្តាខឿនសេដ្ឋកិច្ចដែលកំពុងងើបឡើងឈានមុខគេលើពិភពលោក (BRICS) លើកទី ១៨ និងបំពេញការងារទ្វេភាគីនៅឥណ្ឌា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦។

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រី Le Minh Hung ចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងឋានៈថ្មី ហើយជាលើកទីពីរដែលវៀតណាមចូលរួមកិច្ចប្រជុំក្នុងឋានៈជាប្រទេសដៃគូរបស់ក្រុម។

ដំណើរបំពេញការងារនេះមានអត្ថន័យទាំងលើទិដ្ឋភាពពហុភាគី និងទ្វេភាគី។ ការចូលរួមកិច្ចប្រជុំកំពូលបានបង្ហាញពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមនៅតាមបណ្តាយន្តការពហុភាគី ក្នុងនោះមាន BRICS; ទន្ទឹមនឹងនោះ បង្ហាញពីការគាំទ្រចំពោះតួនាទីជាប្រធាន BRICS ឆ្នាំ ២០២៦ របស់ឥណ្ឌា។

នៅលើទិដ្ឋភាពទ្វេភាគី ដំណើរបំពេញការងារបានរួមចំណែកបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានលើកកម្ពស់វៀតណាម - ឥណ្ឌា ក្នុងដំណាក់កាលថ្មី។

នេះក៏ជាសកម្មភាពជាក់ស្តែងក្នុងការអនុវត្តមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស; ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។

បើកបន្ថែមលំហកិច្ចសហប្រតិបត្តិការជាមួយ BRICS

បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍមក BRICS បានក្លាយជាការប្រមូលផ្តុំកម្លាំងធំបំផុតនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានឋានៈកាន់តែកើនឡើងនៅក្នុងអភិបាលកិច្ចសកល និងតុល្យភាពកម្លាំងពិភពលោក។

បច្ចុប្បន្ន BRICS ប្រមូលផ្តុំប្រទេសជាសមាជិកចំនួន ១១ និងបានបង្កើតយន្តការប្រទេសដៃគូជាមួយប្រទេសចំនួន ១០ ដោយក្តោបក្តាប់ប្រមាណ ៤៤% នៃ GDP សកល និងប្រមាណ ៥៦% នៃចំនួនប្រជាជនពិភពលោក។

កិច្ចសហប្រតិបត្តិការនៅក្នុង BRICS ក៏កាន់តែពង្រីកឆ្ពោះទៅកាន់វិស័យថ្មីៗជាច្រើន ដូចជានវានុវត្តន៍ បញ្ញាសិប្បនិម្មិត សុខាភិបាល ថាមពល សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ បណ្តាខ្លឹមសារទាំងនេះទើបតែឆ្លើយតបនឹងតម្រូវការរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ផងទាំងរួមចំណែកបង្កើនសំឡេងរួមរបស់ប្លុកចំពោះមុខបណ្តាបញ្ហាសកល។

វៀតណាមបានក្លាយជាប្រទេសដៃគូរបស់ BRICS ចាប់ពីខែឧសភា ឆ្នាំ ២០២៥។ ចាប់តាំងពីពេលនោះមក វៀតណាមបានចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌ BRICS ពង្រីក ដោយឈរលើស្មារតីម្ចាស់ការ សកម្ម មានការទទួលខុសត្រូវ; លើកតម្កើងពហុភាគីនិយម ច្បាប់អន្តរជាតិ និងជំរុញសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ។

វៀតណាមទន្ទឹមនឹងនោះ បានជ្រើសរើសចូលរួមបណ្តាយន្តការ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដែលសមស្របនឹងអាទិភាពអភិវឌ្ឍន៍របស់ខ្លួន។ តាមរយៈនោះ ច្រកកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកជាបណ្តើរៗ សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ត្រូវបានពង្រឹង ព្រមទាំងបង្កើតបន្ថែមនូវលក្ខខណ្ឌអំណោយផលក្នុងការទទួលបានបណ្តាគំនិតផ្តួចផ្តើម និងនិន្នាការបច្ចេកវិទ្យាថ្មីៗ។

លទ្ធផលនៃការចូលរួម BRICS នាពេលកន្លងមក បានរួមចំណែកបង្ហាញពីមាគ៌ាកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ព្រមទាំងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសជាសមាជិក BRICS។

ក្នុងបរិបទនោះ ការដែលនាយករដ្ឋមន្ត្រី Le Minh Hung ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ បន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យវៀតណាមរួមចំណែកដល់ការអភិវឌ្ឍរបស់ BRICS ក៏ដូចជាជំរុញសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបណ្តាបញ្ហាសកល។

ចំណុចប្រទាក់ក្រឡាគ្នាជាច្រើនរវាងអាទិភាពរបស់ BRICS និងវៀតណាម

កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ មានប្រធានបទ «ការកសាងបណ្តាមូលដ្ឋានគ្រឹះស្វ័យភាព នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

កិច្ចសហប្រតិបត្តិការ BRICS ឆ្នាំ ២០២៦ ផ្តោតលើសសរស្តម្ភចំនួន ៤ រួមមាន៖ ការពង្រឹង និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល; ការជំរុញនវានុវត្តន៍; ការជំរុញកំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកលនានា; ការធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ទាំងនេះសុទ្ធតែជាខ្លឹមសារដែលមានចំណុចស្រដៀងគ្នាជាច្រើនជាមួយនឹងអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។

ការចូលរួមកិច្ចប្រជុំ អាស្រ័យហេតុនេះ បានបង្កើតកាលានុវត្តភាពដើម្បីឱ្យវៀតណាមចែករំលែកបទពិសោធន៍ ចូលរួមជំរុញបណ្តាគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យដែលមានផលប្រយោជន៍រួម ព្រមទាំងពង្រីកយន្តការនានារបស់ BRICS សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងបណ្តាវិស័យបម្រើដល់គោលដៅកំណើនសេដ្ឋកិច្ច។

សន្និសីទក៏ជាឱកាសដើម្បីឱ្យវៀតណាមបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាជិក និងប្រទេសដៃគូរបស់ BRICS។

លំហកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនៃយន្តការនេះ អាចបង្កើតបន្ថែមនូវប្រភពធនធានសម្រាប់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ ពង្រីកទំនាក់ទំនង និងអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍។

ជំរុញទំនាក់ទំនងវៀតណាម - ឥណ្ឌាក្នុងដំណាក់កាលថ្មី

ដំណើរបំពេញការងាររបស់នាយករដ្ឋមន្ត្រី Le Minh Hung ប្រព្រឹត្តទៅក្នុងពេលដែលទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។

ប្រទេសទាំងពីរទើបតែបានដំឡើងកម្រិតទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានលើកកម្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅក្នុងខែឧសភា ឆ្នាំ ២០២៦។

នៅលើមូលដ្ឋានគ្រឹះនោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងមានការវិវត្តរីកចម្រើនលើវិស័យជាច្រើន។

កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ បន្តឈានចូលជម្រៅ។ ខាងវិស័យសេដ្ឋកិច្ច ឥណ្ឌាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៨ របស់វៀតណាម ខណៈពេលដែលវៀតណាមជាដៃគូធំលំដាប់ទី ៥ នៅក្នុងអាស៊ានរបស់ឥណ្ឌា។

វិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏សម្រេចបានលទ្ធផលវិជ្ជមាននានាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធភាព និងទំហំសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទូលំទូលាយ។ ហេតុដូច្នេះហើយ ដំណើរបំពេញការងាររបស់នាយករដ្ឋមន្ត្រី Le Minh Hung គឺជាឱកាសដើម្បីបន្តជំរុញការដាក់ពង្រាយឱ្យបានជាក់ស្តែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានលើកកម្ពស់វៀតណាម - ឥណ្ឌា ព្រមទាំងធ្វើឱ្យលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឥណ្ឌារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក្លាយជាសកម្មភាពជាក់ស្តែង។

ការដែលនាយករដ្ឋមន្ត្រី Le Minh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ និងបំពេញការងារទ្វេភាគីនៅឥណ្ឌា បានបន្តបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម ព្រមទាំងបញ្ជូនសារស្តីពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈដំណើរបំពេញការងារនេះ វៀតណាមមានបន្ថែមលក្ខខណ្ឌអំណោយផលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាជិក និងដៃគូរបស់ BRICS កេងប្រវ័ញ្ចបណ្តាវិស័យដែលសមស្របនឹងអាទិភាពអភិវឌ្ឍន៍នៅក្នុងប្រទេស។

ទន្ទឹមនឹងនោះ ទំនាក់ទំនងវៀតណាម - ឥណ្ឌា ដែលជាទំនាក់ទំនងមានប្រវត្តិសាស្ត្រយូរអង្វែង និងជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ បន្តត្រូវបានពូនជ្រំ សំដៅឆ្ពោះទៅរកលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង បម្រើដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ៕

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា
យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្រីលង្កា បានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា បង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា។
វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ០៦ ខែឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញូវដេលី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា រៀបចំ “វេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា” ក្រោមប្រធានបទ៖ “សហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល”។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានអញ្ជើញចូលរួម និងមានប្រសាសន៍ដឹកនាំនៅក្នុងវេទិកានេះ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - បារាំង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យយុទ្ធសាស្ត្រថ្មីៗ
វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ BRICS ជំរុញទំនាក់ទំនងជាមួយឥណ្ឌា
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
រក្សាបទដ្ឋានមន្ត្រីរាជការពីកិច្ចការប្រចាំថ្ងៃ
ថវិកាជាង ៥ ពាន់លានដុង ជួយឧបត្ថម្ភកុមារ និងសហគមន៍ឃុំ Dong Duong

អានច្រើនបំផុត

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
បង្កើនសមត្ថភាពក្នុងស្រុកសម្រាប់វិស័យអេឡិចត្រូនិច និងឧបករណ៍ពាក់កណ្តាលចម្លង
AI ជួយគាំទ្រដល់ការស្វែងរកសម្ភារ និងការអភិវឌ្ឍបច្ចេកវិទ្យារោគវិនិច្ឆ័យ
រក្សាបទដ្ឋានមន្ត្រីរាជការពីកិច្ចការប្រចាំថ្ងៃ
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ