Trending now

Grenoble (បារាំង)៖ សមាគមនិស្សិតវៀតណាម (AEVG) រៀបចំព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត

10:36 | 20/02/2024

នាថ្ងៃទី ១៧ ខែកុម្ភៈ សមាគមនិស្សិតវៀតណាម (AEVG) រួមជាមួយសហគមន៍ ជនវៀតណាមនៅទីក្រុង Grenoble ភាគនិរតីនៃប្រទេសបារាំងបានរៀបចំដោយ ជោគជ័យនូវព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត ដល់បងប្អូនអាណិកជននិងមិត្តភក្តិបារាំង។

បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣
កសាងចលនាវៀតណាមនៅទីក្រុង Lyon (បារាំង) កសាងចលនាវៀតណាមនៅទីក្រុង Lyon (បារាំង)
Grenoble (បារាំង)៖ សមាគមនិស្សិតវៀតណាម (AEVG) រៀបចំព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត
Grenoble (បារាំង)៖ សមាគមនិស្សិតវៀតណាម (AEVG) រៀបចំព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា បុណ្យតេត ប្រពៃណីជាតិ សម្រាប់ប្រជាជនវៀតណាមទាំងអស់ គឺជាពេលវេលាដ៏សំខាន់ ជាពេល វេលានៃការជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ជាឱកាសចែករំលែកគ្នារវាងបណ្ដា ជំនាន់ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល។

“ឆ្នាំរោង មិនត្រឹមតែជានិមិត្តរូបនៃកម្លាំងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការចាប់ ផ្តើមថ្មីសម្រាប់គម្រោងផ្ទាល់ខ្លួន គ្រួសារ និងអាជីពទៀតផង។ តំបន់ Grenoble មានសហគមន៍ជនវៀតណាម ជាមួយនឹងចំនួននិស្សិត និងអ្នកស្រាវជ្រាវយ៉ាងច្រើន កុះករ ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងវៀតណាម និងបារាំង”។ ព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ បានទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវជិត ៣០០ នាក់ មិនត្រឹមតែនិស្សិតនិងអាណិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ក៏មានមិត្តភក្តិបារាំង និងនិស្សិតអន្តរជាតិជាច្រើនទៀតផង។ នេះក៏ជាឱកាសសម្រាប់ អាណិកជនវ័យក្មេងនៅបារាំងដើម្បីទទួលបទពិសោធន៍ ក៏ដូចជាបន្តផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ស្រុកកំណើតផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ