ការតភ្ជាប់ប្រភពធនធានយុវជនវៀតណាមនៅជប៉ុន

22:17 | 19/09/2026 ឌឹកអាញ់

យុគសម័យ - យុវជនវៀតណាមដែលកំពុងសិក្សា ស្រាវជ្រាវ ធ្វើការ និងធ្វើអាជីវកម្មនៅជប៉ុន ត្រូវបានរំពឹងថានឹងក្លាយជាប្រភពធនធានដ៏សំខាន់មួយក្នុងការតភ្ជាប់ចំណេះដឹង បច្ចេកវិទ្យា ធុរកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនានាដែលត្រូវបានផ្លាស់ប្តូរយោបល់នៅក្នុងសិក្ខាសាលាពិភាក្សា «យុវជនវៀតណាមនៅជប៉ុន – សេចក្តីសម្រេចលេខ 23-NQ/TW លើកកម្ពស់តួនាទីរបស់យុវជនជំនាន់ក្រោយ»។

ប្រជាជនវៀតណាមនៅប្រទេសជប៉ុនជួយសង្គ្រោះមនុស្ស និងជួយឧបត្ថម្ភស្បៀងអាហារបន្ទាប់ពីរញ្ជួយដីនៅខេត្ត Kumamoto សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម

សិក្ខាសាលាពិភាក្សានេះត្រូវបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka (ជប៉ុន) សហការជាមួយមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងអប់រំ វៀតណាម-ជប៉ុន (VJCE) ដោយមានការចូលរួមពីសំណាក់យុវជន បញ្ញវន្ត ធុរជន ព្រមទាំងតំណាងបណ្តាសមាគម អង្គការសហគមន៍ជនជាតិវៀតណាមនៅជប៉ុន។

ថ្លែងមតិនៅក្នុងកម្មវិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka លោក Nguyen Truong Son បានចាត់ទុកថា យុវជនជំនាន់ក្រោយរបស់វៀតណាមនៅជប៉ុន មានលក្ខខណ្ឌជាច្រើនក្នុងការទទួលបាននូវចំណេះដឹង បច្ចេកវិទ្យា និងវិធីសាស្ត្រគ្រប់គ្រងជឿនលឿន។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីឱ្យយុវជនអាចរួមចំណែកដោយផ្ទាល់ ជាក់ស្តែង និងកាន់តែមានប្រសិទ្ធភាពចំពោះការអភិវឌ្ឍប្រទេសជាតិ។

ចាប់ពី «ការយកចិត្តទុកដាក់ថែទាំ» រហូតដល់ «ការរួមដំណើរ បង្កើតយន្តការ»

នៅក្នុងសិក្ខាសាលាពិភាក្សា អគ្គកុងស៊ុល Nguyen Truong Son បានឧទ្ទេសនាមអំពីបរិបទនៃការកកើតឡើង អត្ថន័យ ខ្លឹមសារសំខាន់ៗ ទស្សនៈដឹកនាំ ភារកិច្ច និងដំណោះស្រាយនៃសេចក្តីសម្រេចលេខ 23-NQ/TW ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិវៀតណាមនៅឯបរទេស។

យោងតាមលោក ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីៗនៃសេចក្តីសម្រេចនេះ គឺការកំណត់ថា ជនជាតិវៀតណាមនៅឯបរទេស មិនត្រឹមតែជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពធនធានយុទ្ធសាស្ត្រដ៏សំខាន់មួយ ជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក រួមដំណើរ និងចូលរួមដោយផ្ទាល់នៅក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងការពារមាតុភូមិ។

សេចក្តីសម្រេចនេះក៏បានបង្ហាញនូវជំហានអភិវឌ្ឍន៍ថ្មីនៅក្នុងការគិតគូរ នៅពេលដែលបានផ្លាស់ប្តូរពីបាវចនា «ចលនា ប្រមូលផ្តុំ យកចិត្តទុកដាក់ថែទាំ» ទៅជា «រួមដំណើរ បង្កើតយន្តការ» បង្កលក្ខណៈងាយស្រួលដើម្បីឱ្យជនជាតិវៀតណាមនៅឯបរទេសចូលរួមកាន់តែស៊ីជម្រៅ និងទូលំទូលាយនៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka លោក Nguyen Truong Son ថ្លែងមតិនៅក្នុងសិក្ខាសាលាពិភាក្សា។
អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka លោក Nguyen Truong Son ថ្លែងមតិនៅក្នុងសិក្ខាសាលាពិភាក្សា។

អគ្គកុងស៊ុល Nguyen Truong Son ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់លើគោលដៅកសាងសហគមន៍ជនជាតិវៀតណាមនៅឯបរទេសឱ្យរឹងមាំ ធ្វើសមាហរណកម្មបានល្អ និងរក្សាអត្តសញ្ញាណជាតិ។

បណ្តាភារកិច្ចគន្លឹះរួមមាន ការលើកកម្ពស់ឋានៈផ្លូវច្បាប់ ការជួយគាំទ្រដល់ការធ្វើសមាហរណកម្ម និងការធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាព; ការរក្សាភាសាវៀតណាម អត្តសញ្ញាណវប្បធម៌; ព្រមទាំងលើកកម្ពស់តួនាទីរបស់សហគមន៍ដូចជា «ឯកអគ្គរដ្ឋទូតវប្បធម៌ ប្រទេសជាតិ និងមនុស្សវៀតណាម»។

លើកកម្ពស់ចំណុចខ្លាំងនៃសហគមន៍វ័យក្មេងនៅ Kansai

វាយតម្លៃអំពីសហគមន៍ជនជាតិវៀតណាមនៅតំបន់ Kansai អគ្គកុងស៊ុល Nguyen Truong Son បានចាត់ទុកថា នេះគឺជាសហគមន៍វ័យក្មេង ស្វាហាប់ និងបន្តការអភិវឌ្ឍ ដោយមានការរួមចំណែកជាវិជ្ជមានជាច្រើនសម្រាប់ប្រទេសជាតិ ក៏ដូចជាសង្គមនៃប្រទេសសាមី។

ទោះជាយ៉ាងណាក៏ដោយ នៅតែមានករណីមួយចំនួនដែលល្មើសច្បាប់នៃប្រទេសសាមី ប៉ះពាល់ដល់រូបភាពរួមរបស់សហគមន៍ជនជាតិវៀតណាម។

យោងតាមអគ្គកុងស៊ុល ការលើកកម្ពស់ប្រភពធនធានរបស់យុវជនជំនាន់ក្រោយ ចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការលើកកម្ពស់ស្មារតីគោរពច្បាប់ សមត្ថភាពធ្វើសមាហរណកម្ម និងការទទួលខុសត្រូវក្នុងការកសាងរូបភាពសហគមន៍។

នៅក្នុងពេលខាងមុខ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka នឹងបន្តរួមដំណើរជាមួយសហគមន៍ តាមរយៈបណ្តាសកម្មភាពឃោសនា ផ្សព្វផ្សាយច្បាប់; កសាងបណ្តាញបញ្ញវន្តវៀតណាមនៅក្នុងតំបន់; ព្រមទាំងតភ្ជាប់បណ្តាអង្គការ សមាគមជនជាតិវៀតណាមនៅប្រទេសសាមី ជាមួយមូលដ្ឋាន និងសហគ្រាសក្នុងស្រុក ដើម្បីបង្កើតបន្ថែមនូវកាលានុវត្តភាពសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

ពង្រីកបណ្តាញបញ្ញវន្ត និងធុរជនវ័យក្មេង

ចេញពីស្ថានភាពជាក់ស្តែងនៃសកម្មភាពសហគមន៍ លោកស្រី Le Thuong តំណាងគណៈចាត់តាំង បានចាត់ទុកថា ការបង្កើតបរិយាកាសដើម្បីឱ្យយុវជនជួបជុំ ផ្លាស់ប្តូរ និងតភ្ជាប់គ្នា គឺជារឿងចាំបាច់នៅក្នុងដំណាក់កាលបច្ចុប្បន្ន។

បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងសិក្ខាសាលាពិភាក្សា។
បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងសិក្ខាសាលាពិភាក្សា។

លោកស្រី Le Thuong បានមានប្រសាសន៍ថា៖ «អ្វីដែលយើងខ្ញុំយកចិត្តទុកដាក់ គឺធ្វើដូចម្តេចដើម្បីនាំយកស្មារតីនៃសេចក្តីសម្រេចលេខ 23-NQ/TW ចូលទៅក្នុងការងារជាក់ស្តែង។ យុវជនវៀតណាមនៅជប៉ុន មានចំណេះដឹង បទពិសោធន៍ និងគំនិតផ្តួចផ្តើមជាច្រើន។ ប្រសិនបើតភ្ជាប់បាននូវប្រភពធនធានទាំងនេះ សហគមន៍នឹងមានបន្ថែមនូវសកម្មភាពជាក់ស្តែងជាច្រើន»។

នៅក្នុងសិក្ខាសាលាពិភាក្សា បណ្តាប្រតិភូបានផ្លាស់ប្តូរយោបល់អំពីសកម្មភាពរបស់យុវជននៅក្នុងសហគមន៍ ការអប់រំ វប្បធម៌ ការតភ្ជាប់ធុរកិច្ច នវានុវត្តន៍ ក៏ដូចជាការជួយគាំទ្រយុវជនជំនាន់ក្រោយក្នុងការសិក្សា និងការកសាងអាជីពនៅជប៉ុន។

មតិយោបល់ជាច្រើនបានស្នើឱ្យពង្រឹងការផ្សារភ្ជាប់គ្នារវាងយុវជនវៀតណាមនៅតាមបណ្តាមូលដ្ឋាននៃប្រទេសជប៉ុន បង្កើតជាបណ្តើរៗនូវបណ្តាញតភ្ជាប់បញ្ញវន្ត និងធុរជនវ័យក្មេង។

តាមរយៈនោះ សហគមន៍អាចបង្កើតបន្ថែមនូវបណ្តាញសហប្រតិបត្តិការជាមួយបណ្តាអង្គការ សហគ្រាសជប៉ុន ព្រមទាំងតភ្ជាប់កាន់តែមានប្រសិទ្ធភាពនូវប្រភពធនធានរបស់យុវជនវៀតណាមនៅឯបរទេស ជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងប្រទេស៕

JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
យុគសម័យ - ក្នុងដំណើរទស្សនកិច្ចនិងបំពេញការងារនៅខេត្តបាក់និញ នាថ្ងៃទី ២៥-២៦ ខែឧសភា គណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញសន្តិភាពនិងមិត្តភាពជប៉ុន - វៀតណាម (JVPF) បានឱ្យដឹងថានឹងបន្តអនុវត្តបណ្ដាសកម្មភាពគាំទ្រសិស្សានុសិស្សដែលមានស្ថានភាពជីវភាពជួបការលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ទន្ទឹមនឹងនោះបង្កើនការជួបប្រាស្រ័យទាក់ទងវប្បធម៌ អប់រំ និងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានសម្របសម្រួលជាមួយក្រសួងការបរទេស និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រៀបចំកម្មវិធីតភ្ជាប់ Hung Yen - ជប៉ុន។ សកម្មភាពនេះគឺសំដៅបង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងរវាងខេត្ត Hung Yen ជាមួយបណ្តាដៃគូ និងសហគ្រាសជប៉ុន នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម
ការតភ្ជាប់ប្រភពធនធានយុវជនវៀតណាមនៅជប៉ុន
វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ

អានច្រើនបំផុត

ការតភ្ជាប់ប្រភពធនធានយុវជនវៀតណាមនៅជប៉ុន