តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន

14:20 | 19/08/2026 សុវណ្ណ

យុគសម័យ - ថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានដឹកនាំគណៈប្រតិភូការងារនៃក្រសួងការបរទេស អញ្ជើញមកបំពេញការងារជាមួយថ្នាក់ដឹកនាំខេត្ត Nghe An អំពីការងារចំពោះជនជាតិវៀតណាមនៅឯបរទេស ក្នុងនោះបានសង្កត់ធ្ងន់លើតម្រូវការម្ចាស់ការតភ្ជាប់អ្នកជំនាញ បញ្ញវន្ត សហគ្រិន និងធនធាននានារបស់អាណិកជន ជាមួយតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់មូលដ្ឋាន។

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ “យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង” អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ

រាយការណ៍នៅក្នុងជំនួបធ្វើការ លោក Tran Khanh Thuc ប្រធានមន្ទីរការបរទេស Nghe An បានឱ្យដឹងថា បច្ចុប្បន្នមានប្រជាជន Nghe An ជាង ១០០.០០០ នាក់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅជាង ១០០ ប្រទេស និងដែនដី។

ជាមធ្យមរៀងរាល់ឆ្នាំ ពលករនៃខេត្តប្រមាណ ១៥.០០០ ដល់ ២០.០០០ នាក់ ចេញទៅធ្វើការនៅឯបរទេសក្រោមកិច្ចសន្យា ដោយនាំឱ្យ Nghe An ស្ថិតក្នុងក្រុមបណ្តាមូលដ្ឋានឈានមុខគេទូទាំងប្រទេស អំពីចំនួនពលករចេញទៅក្រៅប្រទេស។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang ថ្លែងមតិនៅក្នុងជំនួបធ្វើការ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang ថ្លែងមតិនៅក្នុងជំនួបធ្វើការ។

ក្នុងរយៈពេលកន្លងមក ខេត្តបានរក្សាទំនាក់ទំនងជាមួយបណ្តាសមាគមអ្នករួមស្រុកកំណើត សមាគមសហគ្រិន សមាគមនិស្សិត រៀបចំការជួបជុំអាណិកជន បណ្តាសកម្មភាពសម្រាប់យុវវ័យ ព្រមទាំងយកចិត្តទុកដាក់លើការថែរក្សាភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍ប្រជាជន Nghe An នៅឯបរទេស។

ថ្លែងមតិនៅក្នុងជំនួបធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An លោក Phung Thanh Vinh បានសង្កត់ធ្ងន់លើទស្សនៈរបស់ខេត្តថា អាណិកជនម្នាក់ៗអាចក្លាយជាស្ពានតភ្ជាប់មិត្តភាព សហគ្រិនម្នាក់ៗអាចជាស្ពានតភ្ជាប់ការវិនិយោគ ពាណិជ្ជកម្ម បញ្ញវន្ត និងអ្នកជំនាញម្នាក់ៗអាចក្លាយជាស្ពានតភ្ជាប់ចំណេះដឹង និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។

យោងតាមលោក Phung Thanh Vinh ប្រសិនបើធនធានទាំងនេះត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាព គឺមិនត្រឹមតែកម្លាំងនៃការងារកិច្ចការបរទេសត្រូវបានពង្រឹងប៉ុណ្ណោះទេ ប៉ុន្តែមូលដ្ឋានក៏មានបន្ថែមនូវកម្លាំងចលករបម្រើឱ្យការអភិវឌ្ឍផងដែរ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តមានបំណងបន្តទទួលបានការយកចិត្តទុកដាក់ ការតម្រង់ទិស និងការរួមដំណើរពីក្រសួងការបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ជាពិសេសក្នុងការចែករំលែកបទពិសោធន៍ វិធីសាស្ត្រថ្មីៗ និងការតភ្ជាប់ធនធាននានាឱ្យស្របតាមតម្រូវការរបស់ Nghe An។

លោកក៏បានស្នើឱ្យក្រសួងការបរទេសបន្តជួយគាំទ្រខេត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការតភ្ជាប់ជាមួយបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស ដៃគូ វិនិយោគិន អ្នកជំនាញ បញ្ញវន្ត និងសហគ្រិនអាណិកជន ព្រមទាំងជួយគាំទ្រការជំរុញការវិនិយោគ ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ការផ្ទេរបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការចែករំលែកទិន្នន័យបម្រើឱ្យការងារ។

អនុរដ្ឋមន្ត្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការសហការយ៉ាងសកម្មរបស់ខេត្ត Nghe An ក្នុងការរៀបចំ និងអនុវត្តសកម្មភាពនានាសម្រាប់ជនជាតិវៀតណាមនៅឯបរទេស ក្នុងនោះមានជំរុំរដូវក្តៅសម្រាប់យុវវ័យអាណិកជន និងបណ្តាសន្និសីទ សិក្ខាសាលាសំដៅទាក់ទាញធនធានរួមចំណែកដល់ស្រុកកំណើត។

ទិដ្ឋភាពនៃជំនួបធ្វើការ។
ទិដ្ឋភាពនៃជំនួបធ្វើការ។

អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារចំពោះជនជាតិវៀតណាមនៅឯបរទេស តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដោយក្លាយជាភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងជាកត្តាសំខាន់មួយនៅក្នុងការងារកិច្ចការបរទេស។

យោងតាមអនុរដ្ឋមន្ត្រី សេចក្តីសម្រេចចិត្តលេខ 23-NQ/TW ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ដែលទើបតែត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ បានបង្ហាញពីការបោះជំហានអភិវឌ្ឍថ្មីក្នុងការគិតគូររបស់បក្ស អំពីទីតាំង តួនាទី សក្តានុពលរបស់អាណិកជន និងការងារជនជាតិវៀតណាមនៅឯបរទេស។

សហគមន៍ជនជាតិវៀតណាមនៅឯបរទេស ត្រូវបានកំណត់ថាជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ រួមចំណែកលើកកម្ពស់កម្លាំងសរុបរបស់ជាតិ និងជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក។ វិធីសាស្ត្រទាក់ទងក៏បានប្តូរពី «ការចលនា ប្រមូលផ្តុំ ថែទាំ» ទៅជា «ការរួមដំណើរ បង្កើតឡើង» នូវយន្តការដើម្បីឱ្យជនជាតិវៀតណាមនៅឯបរទេស ចូលរួមកាន់តែស៊ីជម្រៅក្នុងដំណើរការសមាហរណកម្ម កសាង អភិវឌ្ឍ និងការពារមាតុភូមិ។

ដើម្បីធ្វើឱ្យជាក់ស្តែងនូវស្មារតីនៃសេចក្តីសម្រេចចិត្ត អនុរដ្ឋមន្ត្រី Le Thi Thu Hang បានស្នើឱ្យ Nghe An ជ្រួតជ្រាប និងបញ្ជ្រាបការងារជនជាតិវៀតណាមនៅឯបរទេស ទៅក្នុងបណ្តាយុទ្ធសាស្ត្រ ផែនការមេ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត ព្រមទាំងកសាង និងចែករំលែកទិន្នន័យអំពីប្រជាជន Nghe An នៅឯបរទេស។

ខេត្តក៏ត្រូវម្ចាស់ការកសាងបញ្ជីគម្រោង តម្រូវការ និង «ប្រធានបទ» ជាក់ស្តែងនានា ដើម្បីតភ្ជាប់ឱ្យចំអ្នកជំនាញ សហគ្រិន និងវិនិយោគិន យកចិត្តទុកដាក់អភិវឌ្ឍកម្លាំងស្នូល ពង្រឹងការតភ្ជាប់យុវវ័យជំនាន់ក្រោយ និងតម្រង់ទិសសម្រាប់ពលករមុនពេលចេញទៅក្រៅប្រទេស។

អនុរដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស និងមន្ទីរការបរទេសខេត្ត Nghe An សិក្សាស្រាវជ្រាវសហការរៀបចំសកម្មភាពតភ្ជាប់អាណិកជនជាមួយ Nghe An នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី Xuan Que huong ឆ្នាំ ២០២៧៕

អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh
យុគសម័យ - ការចាក់ផ្សាយខ្សែភាពយន្តអំពីដំណើរដានសកម្មភាពបដិវត្តន៍របស់លោកតា, ការរៀបចំដំណើរកម្សាន្ត «ឆ្ពោះទៅរកប្រភពដើម», ការពិព័រណ៍ឯកសារ ឬទិវាបុណ្យកីឡាដើម្បីបន្តស្មារតីហ្វឹកហាត់សុខភាព… គឺជាបណ្ដាសកម្មភាពប្រកបដោយអត្ថន័យ ដែលត្រូវបានសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ, ឡាវ, កូរ៉េខាងត្បូង និងចិន រៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦)។
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក “អំណាចទន់” សេដ្ឋកិច្ចវៀតណាម
យុគសម័យ - បណ្ដាវេទិកាផ្សារភ្ជាប់សហគ្រាសនៅអូស្ត្រាលី សកម្មភាពជំរុញការវិនិយោគនៅអឺរ៉ុប ព្រមទាំងបណ្ដាគម្រោងបញ្ញាសិប្បនិម្មិត (AI) របស់អ្នកចេះដឹងវៀតណាមនៅបរទេស... បានបង្ហាញឱ្យឃើញថាសហគមន៍ប្រជាជនវៀតណាមនៅបរទេសបានចូលរួមលិចលង់កាន់តែស៊ីជម្រៅទៅក្នុងបណ្ដាសកម្មភាពផ្សារភ្ជាប់ទីផ្សារ បច្ចេកវិទ្យា និងការវិនិយោគសម្រាប់វៀតណាម។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១
បាល់ទាត់បើកបន្ថែមស្ពានតភ្ជាប់ការផ្លាស់ប្តូររវាងវៀតណាម និងអ៊ុយរ៉ាហ្គាយ
បើកបន្ថែមបណ្តាញតភ្ជាប់ប្រជាជនវៀតណាម - ម៉ិកស៊ិក
ពីភាសាវៀតណាមរហូតដល់ស្ពានតភ្ជាប់រវាងវៀតណាម និងជប៉ុន

អានច្រើនបំផុត

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦
បណ្តាចំណុចទម្លុះទម្លាយជាច្រើនអំពីការងារជនជាតិវៀតណាមនៅបរទេស
អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ