វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់

15:50 | 06/10/2026 វ៉ាន់ណាំ

យុគសម័យ - ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០២៦ វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់ កើនឡើង ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទុះនៃកំណើននេះនៅតែបន្តរក្សាបាន ក្នុងបរិបទដែលសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមត្រូវបានធានា គោលនយោបាយទិដ្ឋាការមានភាពអំណោយផល និងសកម្មភាពជំរុញ ផ្សព្វផ្សាយទេសចរណ៍ត្រូវបានបង្កើនយ៉ាងខ្លាំងក្លា។

វប្បធម៌ Cham Islam គឺជាចំណុចលេចធ្លោនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមក្នុងខែតុលា លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់

យោងតាមអគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងហិរញ្ញវត្ថុ គិតតែក្នុងខែកញ្ញា ឆ្នាំ ២០២៦ ចំនួនភ្ញៀវអន្តរជាតិមកកាន់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១,៧៧ លាននាក់ ថយចុះ ១១,៣% បើធៀបនឹងខែមុន ប៉ុន្តែកើនឡើង ១៦,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះក៏ជាចំនួនភ្ញៀវអន្តរជាតិមកកាន់វៀតណាមក្នុងខែកញ្ញាខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះផងដែរ។

នៅក្នុងត្រីមាសទី III ឆ្នាំ ២០២៦ វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបានប្រមាណ ៥,៤ លាននាក់ ថយចុះ ១,១% បើធៀបនឹងត្រីមាសមុន ប៉ុន្តែកើនឡើង ១៣,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ក្នុងនោះ ភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសសម្រេចបាន ៤,៦ លាននាក់ កើនឡើង ០,៧% បើធៀបនឹងត្រីមាសមុន និងកើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ភ្ញៀវធ្វើដំណើរតាមផ្លូវគោកសម្រេចបាន ៨០៦,៦ ពាន់នាក់ ថយចុះ ៧,៦% បើធៀបនឹងត្រីមាសមុន ប៉ុន្តែកើនឡើង ១៤,៨% បើធៀបនឹងរយៈពេលដូចគ្នា។ ភ្ញៀវធ្វើដំណើរតាមផ្លូវទឹកសម្រេចបាន ៣៤,៥ ពាន់នាក់ ថយចុះ ៤៣,២% បើធៀបនឹងត្រីមាសមុន និងកើនឡើង ២៧១,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតជារួមក្នុងរយៈពេល ៩ ខែ ក្នុងចំណោមចំនួនភ្ញៀវអន្តរជាតិសរុប ១៧,៧ លាននាក់ដែលមកកាន់វៀតណាម ភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសសម្រេចបាន ១៤,៧ លាននាក់ ស្មើនឹង ៨៣,២% និងកើនឡើង ១១,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ភ្ញៀវធ្វើដំណើរតាមផ្លូវគោកសម្រេចបាន ២,៧ លាននាក់ ស្មើនឹង ១៥,៤% និងកើនឡើង ២៩,៩%។ ភ្ញៀវតាមផ្លូវទឹកសម្រេចបាន ២៤៣,៤ ពាន់នាក់ ស្មើនឹង ១,៤% និងកើនឡើង ២៧,៧%។

ក្នុងទិសដៅផ្ទុយមកវិញ ចំនួនជនជាតិវៀតណាមចេញដំណើរទៅក្រៅប្រទេសក្នុងត្រីមាសទី III ឆ្នាំ ២០២៦ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១,៦ លាននាក់ កើនឡើង ១៦,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ គិតជារួមក្នុងរយៈពេល ៩ ខែ ចំនួនជនជាតិវៀតណាមចេញដំណើរទៅក្រៅប្រទេសសម្រេចបាន ៤,៣ លាននាក់ ថយចុះ ២១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍កើនឡើង ៧ កម្រិត

មុននោះ របាយការណ៍ដែលបានប្រកាសនាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថាសន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍វៀតណាម (TTDI) ក្នុងឆ្នាំ ២០២៦ សម្រេចបាន ៤,១៥ ពិន្ទុ កើនឡើង ៦,៣% បើធៀបនឹងឆ្នាំ ២០២៤។

វៀតណាមបានកើនឡើង ៧ កម្រិត ឈានឡើងដល់ចំណាត់ថ្នាក់ទី ៥២ ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង ១១០។

ភាពសម្បូរបែបនៃផលិតផលទេសចរណ៍ គុណសម្បត្តិទេសភាពធម្មជាតិ វប្បធម៌ ម្ហូបអាហារ រួមជាមួយកម្រិតចំណាយសមរម្យ នៅតែជាកត្តាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃកំណើននេះក៏បានដាក់ចេញនូវតម្រូវការបន្តលើកកម្ពស់គុណភាពផលិតផល ពន្យាររយៈពេលស្នាក់នៅ និងបង្កើនកម្រិតចំណាយរបស់ភ្ញៀវទេសចរ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ដើម្បីលើកកម្ពស់តម្លៃរួមចំណែកនៃវិស័យទេសចរណ៍ចំពោះខឿនសេដ្ឋកិច្ច បន្ថែមលើគោលដៅបន្តបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ។

ពង្រីកទំហំលំហកំណើនសម្រាប់វិស័យទេសចរណ៍

ឆ្នាំ ២០២៦ ត្រូវបានកំណត់ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍។

ការងារកសាង និងសុក្រឹតភាពស្ថាប័ន ព្រមទាំងគោលនយោបាយត្រូវបានបន្តជំរុញយ៉ាងខ្លាំងក្លា ដោយផ្តោតសំខាន់លើការផ្តល់យោបល់កែសម្រួលច្បាប់ស្តីពីទេសចរណ៍ និងបណ្តាលិខិតបទដ្ឋានណែនាំការអនុវត្ត ព្រមទាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 26-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍទេសចរណ៍វៀតណាមឱ្យក្លាយជាវិស័យសេដ្ឋកិច្ចចម្បងក្នុងយុគសម័យថ្មី។

ក្នុងបរិបទដែលទេសចរណ៍បន្តកើនឡើង និងរក្សាបាននូវភាពទាក់ទាញនៅលើទីផ្សារ ការអភិវឌ្ឍទេសចរណ៍បៃតង ការលើកកម្ពស់គុណភាពសេវាកម្ម ការធ្វើពិពិធកម្មទីផ្សារ ការបង្កើនកម្រិតចំណាយ និងការពន្យាររយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ត្រូវបានកំណត់ថាជាទិសដៅសំខាន់ៗដើម្បីពង្រីកទំហំលំហកំណើន និងលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃវិស័យនេះ៕

ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម
យុគសម័យ - នៅថ្ងៃទី ២០ ខែសីហា មន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh បានរៀបចំវគ្គបណ្តុះបណ្តាលដំបូងនៅក្នុងខ្សែសង្វាក់នៃកម្មវិធីបណ្តុះបណ្តាលចំនួន ៣ ស្តីពីការគ្រប់គ្រង ប្រតិបត្តិការ និងការអភិវឌ្ឍសេវាកម្មសណ្ឋាគារតាមស្តង់ដារបៃតង និងនិន្នាការសមាហរណកម្មឆ្នាំ ២០២៦។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងបរិបទដែលចំនួនភ្ញៀវទេសចរ និងចំណូលពីវិស័យទេសចរណ៍កើនឡើងយ៉ាងខ្លាំងក្លា ដោយបានដាក់ចេញនូវតម្រូវការឱ្យបណ្តាគ្រឹះស្ថានស្នាក់នៅ ទាំងលើកកម្ពស់ស្តង់ដារបម្រើសេវាកម្ម ទាំងសន្សំសំចៃធនធាន និងអភិវឌ្ឍតាមទិសដៅប្រកបដោយចីរភាព។
ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព
យុគសម័យ - ក្រោយពេលលំហទេសចរណ៍ត្រូវបានពង្រីកទីក្រុង Can Tho កំពុងឈរពីចំពោះមុខតម្រូវការរៀបចំឡើងវិញនូវបណ្តាប្រភពធនធាន ស្របតាមទិសដៅនៃការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ សហគ្រាស និងសហគមន៍។ គោលដៅមិនត្រឹមតែជាការមានបន្ថែមគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្កើតខ្សែច្រវាក់បទពិសោធន៍ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរក្សាទុកភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរជាងមុន ព្រមទាំងលើកកម្ពស់តម្លៃសម្រាប់តំបន់ដីសណ្តទន្លេមេគង្គទាំងមូលផងដែរ។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
ក្រុម K ទាំងបីប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩ នៅកម្ពុជា នាថ្ងៃទី ៥ ខែតុលា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់
លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ

អានច្រើនបំផុត

ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន
ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសចំនួន ៥០ ចូលរួមពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុង Ha Noi
កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ
ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧
Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍