វប្បធម៌ Cham Islam គឺជាចំណុចលេចធ្លោនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមក្នុងខែតុលា

15:24 | 06/10/2026 ម៉ាញដាត

យុគសម័យ - នៅក្នុងខែតុលា ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមនៅ Doai Phuong ទីក្រុង Ha Noi បានរៀបចំសង្វាក់សកម្មភាព «ពណ៌សម្បុរនិងក្លិនក្រអូបនៃព្រៃព្រឹក្សា» ដោយឧទ្ទេសនាមនូវតម្លៃវប្បធម៌ពិសេសដោយឡែកនៃសហគមន៍បណ្តាជនជាតិវៀតណាម។ ចំណុចលេចធ្លោ គឺជាកម្មវិធីឧទ្ទេសនាមវប្បធម៌ Cham Islam ខេត្ត An Giang ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែតុលា។

ខេត្ត Quang Tri កសាងលំហវប្បធម៌សន្តិភាពចេញពីការចងចាំនៃសង្គ្រាម Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍

សង្វាក់សកម្មភាពបានប្រព្រឹត្តទៅនៅតំបន់បណ្តាភូមិជនជាតិទី I, II, III ដោយមានការចូលរួមពីបងប្អូនជនរួមជាតិជាង ១០០ នាក់ មកពី ១៦ ជនជាតិ នៃ ១១ ខេត្ត ក្រុង និងសិប្បករ បងប្អូនជនរួមជាតិ Cham Islam ខេត្ត An Giang ចំនួន ៣០ នាក់។

បណ្តាកម្មវិធីបានរួមបញ្ចូលគ្នានូវការជួបប្រាស្រ័យទាក់ទង ការសម្តែង ការបង្កើតឡើងវិញនូវពិធីសាសនាប្រពៃណី និងការពិសោធជាក់ស្តែង តាមរយៈនោះជួយឱ្យសាធារណជនស្វែងយល់ពីជីវភាពរស់នៅ ទំនៀមទម្លាប់ សិល្បៈ និងម្ហូបអាហាររបស់សហគមន៍បណ្តាជនជាតិ។

សកម្មភាពជាច្រើនឆ្ពោះទៅកាន់បេតិកភណ្ឌ និងឫសគល់ដើម

នៅថ្ងៃទី ១០ និងថ្ងៃទី ១១ ខែតុលា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Ha Noi បានរៀបចំព្រឹត្តិការណ៍ «ឫសគល់បេតិកភណ្ឌចំកណ្តាលរាជធានី» ផ្សារភ្ជាប់ជាមួយតំបន់ពិធីសាសនាគោរពបូជាបុព្វការីជន នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។

ចំណុចលេចធ្លោ គឺពិធីថ្វាយគ្រឿងសក្ការបូជារំលឹកគុណបណ្តាស្តេច Hung នាថ្ងៃទី ១០ ខែតុលា នៅតំបន់ពិធីសាសនាគោរពបូជាបុព្វការីជន។ ពិធីសាសនានេះសម្លឹងឆ្ពោះទៅកាន់ឫសគល់ដើម លើកតម្កើងជំនឿគោរពបូជាស្តេច Hung ផ្សព្វផ្សាយប្រពៃណី «ផឹកទឹកនឹកដល់ប្រភពដើម» អប់រំទឹកចិត្តស្នេហាជាតិ និងស្មារតីមហាសាមគ្គីជាតិ។

ក្នុងឱកាសនេះ ភូមិបានសហការជាមួយមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam រៀបចំការតាំងពិព័រណ៍តាមប្រធានបទ «៩៥០ ឆ្នាំនៃ Quoc Tu Giam Thang Long (១០៧៦-២០២៦)» នៅទីលានបុណ្យទាននៃភូមិទី III។

បងប្អូនជនរួមជាតិចូលរួមបង្កើតឡើងវិញនូវពិធីសាសនានៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។
បងប្អូនជនរួមជាតិចូលរួមបង្កើតឡើងវិញនូវពិធីសាសនានៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។

ពិព័រណ៍នេះរួមមាន ៤ ផ្នែក ដោយឧទ្ទេសនាមនូវឯកសារ រូបថត វត្ថុតាងដែលបានកែច្នៃឡើងវិញ ការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រនៃសាលាជាតិដំបូងបង្អស់របស់វៀតណាម ព្រមទាំងបណ្តាសកម្មភាពពិសោធជាក់ស្តែងអំពីការអប់រំ និងការប្រឡងជ្រើសរើសបញ្ញវន្ត។

នាថ្ងៃទី ១១ ខែតុលា ចាប់ពីរមណីយដ្ឋានវត្ត Khmer រហូតដល់ភូមិជនជាតិ Khmer បងប្អូនជនរួមជាតិបានបង្កើតឡើងវិញនូវពិធីបុណ្យសែនដូនតាប្រពៃណី។ ពិធីបុណ្យសែនដូនតា បង្ហាញពីកតញ្ញូតាធម៌ ការចងចាំគុណូបការៈនៃការបង្កើត និងចិញ្ចឹមបីបាច់ថែរក្សារបស់បុព្វការីជន ព្រមទាំងបួងសួងសុំសេចក្តីសុខក្សេមក្សាន្ត និងភាពរុងរឿងជូនដល់ភូមិ ស្រុក។

នាថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែតុលា នៅសួនបដិមា Tay Nguyen នៃតំបន់បណ្តាភូមិជនជាតិទី II បានប្រព្រឹត្តទៅនូវកម្មវិធីជួបប្រាស្រ័យទាក់ទង «ពណ៌សម្បុរនិងក្លិនក្រអូបនៃព្រៃព្រឹក្សា» រួមបញ្ចូលគ្នាជាមួយទិដ្ឋភាពជាក់ស្តែង «សួនបដិមាចេះនិទានរឿង»។

បងប្អូនជនជាតិដើមភាគតិចនៅ Tay Nguyen បានឧទ្ទេសនាមនូវទម្រង់សម្តែងគងឃ្មោះ ឧបករណ៍តន្ត្រីបុរាណ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ដោយនាំសាធារណជនឱ្យកាន់តែខិតជិតទៅនឹងជីវភាពវប្បធម៌នៃសហគមន៍បណ្តាជនជាតិនៅទីនេះ។

ពិសោធជាក់ស្តែងនូវលំហវប្បធម៌ Cham Islam

សកម្មភាពស្នូលប្រចាំខែនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែតុលា ដោយឧទ្ទេសនាមនូវវប្បធម៌ Cham Islam ខេត្ត An Giang។

នៅភូមិជនជាតិ Cham បងប្អូនជនរួមជាតិនឹងបង្កើតឡើងវិញនូវបុណ្យចូលឆ្នាំ Roya របស់ជនជាតិ Cham អ៊ីស្លាម។ ពិធីសាសនានេះកត់សម្គាល់ពេលវេលានៃការបញ្ចប់ខែតមបួស Ramadan ដែលបង្កប់នូវអត្ថន័យអំពីក្តីស្រឡាញ់ និងការអភ័យទោស។

កម្មវិធី «បទចម្រៀងស្នេហានៃភូមិ Cham» នាំមកនូវបណ្តាការសម្តែងសិល្បៈជួបប្រាស្រ័យទាក់ទងគ្នារបស់បងប្អូនជនរួមជាតិ Cham Islam និងបងប្អូនជនរួមជាតិ Khmer។

លំហពិសោធជាក់ស្តែងឧទ្ទេសនាមអំពីស្ថាបត្យកម្មផ្ទះសំបែង សិល្បៈត្បាញចរបាប់ដោយដៃ និងសម្លៀកបំពាក់ប្រពៃណីរបស់បងប្អូនជនរួមជាតិ Cham Islam។ ភ្ញៀវទេសចរក៏អាចស្វែងយល់ និងអនុវត្តផ្ទាល់ក្នុងការធ្វើនំប្រពៃណីនានា ដូចជា នំ ha-ka-ling និងនំ ha-pay-ka-rah ផងដែរ។

ឧទ្ទេសនាមវប្បធម៌ Cham Islam ខេត្ត An Giang នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។
ឧទ្ទេសនាមវប្បធម៌ Cham Islam ខេត្ត An Giang នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម។

ទន្ទឹមនឹងបណ្តាព្រឹត្តិការណ៍ជាចំណុចលេចធ្លោ សកម្មភាពប្រចាំថ្ងៃ និងកម្មវិធីពិសោធជាក់ស្តែងនៅចុងសប្តាហ៍នៅតែបន្តរក្សាទុកជាប្រក្រតី។

ភ្ញៀវទេសចរអាចទស្សនាលំហជីវភាពរស់នៅរបស់ក្រុមជនជាតិទាំង ១៦ ពិសោធជាក់ស្តែងការត្បាញសំពត់ ការត្បាញកន្ត្រក ការផលិតឧបករណ៍តន្ត្រី ការកែច្នៃថ្នាំបុរាណ ទទួលទានបាយដំណើបចំហុយ ត្រីអាំង សាច់ព្យួរផ្សែង កាហ្វេ កាកាវ Tay Nguyen និងចូលរួមល្បែងប្រជាប្រិយនានា ដូចជា ដើរឈើទ្រនល់ បោះកូនឈូង និងរាំឫស្សី។

ពិធីពុទ្ធសាសនា និងជំនឿសាសនានៅរមណីយដ្ឋានវត្ត Khmer ប៉ម Cham និងតំបន់ពិធីសាសនាគោរពបូជាបុព្វការីជនស្តេច Hung នៅតែបន្តបម្រើតម្រូវការទស្សនា គោរពបូជា និងការរៀបចំពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខក្សេមក្សាន្ត។

ដំណើរទេសចរណ៍ពិសោធជាក់ស្តែងកញ្ចប់ «ស្នាមជើងភូមិឋាន» «វិលត្រឡប់ទៅកាន់ព្រៃព្រឹក្សា Tay Nguyen» រួមជាមួយសេវាកម្មរថយន្តអគ្គិសនី និងម្ហូបអាហារតាមតំបន់ នឹងបម្រើដល់ភ្ញៀវទេសចរ សិស្ស និស្សិត និងបណ្តាគណៈប្រតិភូទេសចរណ៍៕

មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះដើរ ដោយឆ្ពោះទៅរកកំណត់ត្រាពិភពលោក Guinness មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះដើរ ដោយឆ្ពោះទៅរកកំណត់ត្រាពិភពលោក Guinness
យុគសម័យ - នាព្រឹកថ្ងៃទី ៣០ សីហា ប្រជាជននៅតាមបណ្តាខេត្ត ក្រុងចំនួន ៣៤ ទូទាំងប្រទេស នឹងចូលរួមព្រមៗគ្នាក្នុងយុទ្ធនាការដើរ «រួមជាមួយវៀតណាមឈានទៅមុខ» ឆ្នាំ ២០២៦ ដោយឆ្ពោះទៅរកការបង្កើតកំណត់ត្រាពិភពលោក Guinness ស្តីពីសកម្មភាពដើរដើម្បីបរិស្ថានដែលប្រព្រឹត្តទៅក្នុងពេលតែមួយ។
“ខ្សែរថភ្លើងឯករាជ្យ” រំលឹកឡើងវិញនូវអនុស្សាវរីយ៍រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ
យុគសម័យ - ក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា រថភ្លើង Ha Noi 5 Cua O ត្រូវបានតុបតែងលម្អនូវរូបរាងថ្មី ដោយមានទង់ក្រហមផ្កាយមាស ពាក្យស្លោក និងរូបភាពជាច្រើនដែលរំលឹកដល់បណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រជាជាតិ។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
ក្រុម K ទាំងបីប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩ នៅកម្ពុជា នាថ្ងៃទី ៥ ខែតុលា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់
លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ

អានច្រើនបំផុត

ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន
ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសចំនួន ៥០ ចូលរួមពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុង Ha Noi
កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ
ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧
Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍