"ខ្សែរថភ្លើងឯករាជ្យ" រំលឹកឡើងវិញនូវអនុស្សាវរីយ៍រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ

09:18 | 30/08/2026 ម៉ាញដាត

យុគសម័យ - ក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា រថភ្លើង Ha Noi 5 Cua O ត្រូវបានតុបតែងលម្អនូវរូបរាងថ្មី ដោយមានទង់ក្រហមផ្កាយមាស ពាក្យស្លោក និងរូបភាពជាច្រើនដែលរំលឹកដល់បណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រជាជាតិ។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត

ឆ្ពោះទៅរកការរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា រថភ្លើង Ha Noi 5 Cua O ត្រូវបានតុបតែងលម្អតាមប្រធានបទ «ខ្សែរថភ្លើងឯករាជ្យ - ផ្ទុកនូវមោទនភាពវៀតណាម»។

នៅក្នុងបណ្តាថ្ងៃចុងខែសីហា និងឱកាសបុណ្យជាតិ តំបន់ទទួលភ្ញៀវ ផ្លូវឡើងរថភ្លើង និងបណ្តាទ្វារថភ្លើងអ្នកដំណើរត្រូវបានតុបតែងលម្អដោយពណ៌ក្រហមជាចម្បង។ ផ្លូវឡើងរថភ្លើងត្រូវបានក្រាលកម្រាលព្រំក្រហម នៅខាងក្នុងទ្វារថភ្លើងនានាមានបង្ហាញរូបភាព និងសារជាច្រើនអំពីក្តីស្រឡាញ់ចំពោះស្រុកកំណើត ស្មារតីសាមគ្គីភាព និងមោទនភាពជាតិ។

រថភ្លើង Ha Noi 5 Cua O មានរូបរាងពិសេសក្នុងឱកាសរំលឹកខួបបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
រថភ្លើង Ha Noi 5 Cua O មានរូបរាងពិសេសក្នុងឱកាសរំលឹកខួបបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

ចំណុចលេចធ្លោមួយនៃកម្មវិធី គឺប្រព័ន្ធពាក្យស្លោកដែលត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើននៅលើខ្សែរថភ្លើង។

បណ្តាសារដូចជា «ឯករាជ្យ - សេរីភាព - សុភមង្គល» «គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពឡើយ» «ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ» «មានមោទនភាពជាជនជាតិវៀតណាម» «ភាពរុងរឿងនៃទឹកដីមាតុភូមិ»... បានរួមចំណែកបង្កើតនូវលំហដែលរំលឹកដល់បរិយាកាសនៃបណ្តាថ្ងៃរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ។

សកម្មភាពនេះប្រព្រឹត្តទៅក្នុងបរិបទដែលទូទាំងប្រទេសកំពុងឆ្ពោះទៅរកព្រឹត្តិការណ៍សំខាន់ៗទាំងពីរគឺ៖ ខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh លោកប្រធាន Ho Chi Minh បានអានសេចក្តីប្រកាសឯករាជ្យ ដោយបង្កើតឡើងនូវប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពីរឿងរ៉ាវ Ha Noi ដល់អនុស្សាវរីយ៍ឯករាជ្យ

រថភ្លើង Ha Noi 5 Cua O ត្រូវបានឧទ្ទេសនាមជូនសាធារណជនក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ចំឱកាសរំលឹកខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

លំហខាងក្នុងនៃរថភ្លើង Ha Noi 5 Cua O ជាមួយនឹងរូបភាពជាច្រើនដែលរំលឹកដល់បណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់។
លំហខាងក្នុងនៃរថភ្លើង Ha Noi 5 Cua O ជាមួយនឹងរូបភាពជាច្រើនដែលរំលឹកដល់បណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់។

ខ្សែរថភ្លើងនេះត្រូវបានកសាងឡើងតាមទិសដៅជាលំហវប្បធម៌ចល័តមួយ ដោយយកគំនិតបំផុសចេញពីរាជធានី Thang Long បុរាណ។

ទ្វារថភ្លើងអ្នកដំណើរទាំងប្រាំមានឈ្មោះថា O Cau Den, O Quan Chuong, O Cau Giay, O Cho Dua និង O Dong Mac។ ទ្វារថភ្លើងនីមួយៗត្រូវបានរចនាឡើងដូចជាផ្ទាំងទិដ្ឋភាពមួយអំពីស្ថាបត្យកម្ម អនុស្សាវរីយ៍ និងជីវភាពរស់នៅរបស់ Ha Noi។

បច្ចុប្បន្ន ដំណើរការតភ្ជាប់ស្ថានីយ Ha Noi - ស្ថានីយ Tu Son - ស្ថានីយ Long Bien - ស្ថានីយ Ha Noi ដោយនាំយកអ្នកដំណើរឆ្លងកាត់បណ្តាលំហដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ Thang Long - Kinh Bac។

ជាមួយនឹងប្រធានបទ «ខ្សែរថភ្លើងឯករាជ្យ» ខ្លឹមសារនៃការទទួលបានបទពិសោធន៍ក្នុងឆ្នាំនេះ ត្រូវបានពង្រីកពីរឿងរ៉ាវអំពី Ha Noi ទៅជាបណ្តាអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ។

យោងតាមអង្គភាពរៀបចំ អ្នកដំណើរអាចថតរូបនៅក្រោមទង់ក្រហមផ្កាយមាស ស្វែងយល់អំពីបណ្តាសារប្រវត្តិសាស្ត្រ ឬទទួលយកបទពិសោធន៍ក្នុងលំហតុបតែងលម្អនៅលើទ្វារថភ្លើងនីមួយៗ។

ចំពោះកុមារ និងយុវជន ខ្សែរថភ្លើងនេះត្រូវបានរំពឹងថានឹងក្លាយជាវិធីសាស្ត្រនៃការចូលទៅស្វែងយល់ប្រវត្តិសាស្ត្របែបមើលឃើញជាក់ស្តែងបន្ថែមទៀត តាមរយៈរូបភាព ពណ៌សម្បុរ សំឡេង និងដំណើរកម្សាន្តជាក់ស្តែង។ ចំពោះភ្ញៀវអន្តរជាតិ នេះក៏ជាឱកាសដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់របស់វៀតណាមផងដែរ។

រថភ្លើង Ha Noi 5 Cua O មានរូបរាងពិសេសក្នុងឱកាសរំលឹកខួបបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
រថភ្លើង Ha Noi 5 Cua O មានរូបរាងពិសេសក្នុងឱកាសរំលឹកខួបបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

យោងតាមទិសដៅដំបូង រថភ្លើង Ha Noi 5 Cua O បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្ម សិល្បៈ តន្ត្រី ម្ហូបអាហារ និងការទទួលបានបទពិសោធន៍ ដើម្បីរៀបរាប់ពីរឿងរ៉ាវអំពី Ha Noi និងតំបន់ Kinh Bac។

នៅក្នុងកម្មវិធីនាឱកាសបុណ្យជាតិឆ្នាំនេះ របៀបរៀបរាប់នោះត្រូវបានបន្តពង្រីកជាមួយនឹងប្រធានបទអំពីដូវស្លឹកឈើជ្រុះឯករាជ្យ និងមោទនភាពជាតិ។

តាមរយៈការតុបតែងលម្អខ្សែរថភ្លើងឡើងវិញ និងការកសាងបណ្តាចំណុចទទួលបានបទពិសោធន៍ កម្មវិធីនេះបានឆ្ពោះទៅរកការនាំយករឿងរ៉ាវប្រវត្តិសាស្ត្រឱ្យកាន់តែខិតជិតនឹងជីវភាពរស់នៅបច្ចុប្បន្ន ព្រមទាំងបង្កើតបន្ថែមនូវលំហវប្បធម៌មួយដែលផ្សារភ្ជាប់ជាមួយនឹងឱកាសបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា នៅលើដំណើរផ្លូវដែកកាត់ Ha Noi ផ្ទាល់តែម្តង៕

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ វិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡានិងទេសចរណ៍វៀតណាមនៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានចាត់តាំងសិក្ខាសាលា «វិស័យម្ហូបអាហារជាមួយនិងការអភិវឌ្ឍទេសចរណ៍វៀតណាម»។ សិក្ខាសាលាគឺប្រមូលផ្តុំទៅដោយបណ្តាអ្នកគ្រប់គ្រង ជំនាញការ អ្នកស្រាវជ្រាវព្រមទាំងសហគ្រាសនានាក្នុងគោលបំណងលើកឡើងនូវបណ្តាដំណោះស្រាយពង្រីកតម្លៃម្ហូបអាហារដូចជាប្រភពធនធានវប្បធម៌មួយ រួមចំណែកលើកកម្ពស់កម្លាំងប្រកួតប្រជែងព្រមទាំងកសាងម៉ាកយីហោទេសចរណ៍វៀតណាមនៅក្នុងបរិបទសមាហរណកម្មអន្តរជាតិ។
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦ វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
យុគសម័យ - ទិន្នន័យចុងក្រោយបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) បានបង្ហាញឱ្យឃើញថា រយៈពេលប្រាំមួយខែដើមឆ្នាំ ២០២៦ ភ្ញៀវអន្តរជាតិមកដល់វៀតណាមសម្រេចបាន ១២.៣ លានវេនមនុស្ស កើនឡើង ១៤.៩% បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូចនេះវិស័យទេសចរណ៍គឺសម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ២៥ លានវេនមនុស្សនៅក្នុងឆ្នាំ ២០ core២៦។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា
ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន
ទីក្រុង Ho Chi Minh ប្រគល់ផ្លាកសញ្ញាបក្សជូនចំពោះបណ្តាសមាជិកបក្សជើងចាស់ ក្នុងឱកាសបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
ឯកសារជាង ២៥០ បង្ហាញឡើងវិញនូវបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ផ្សារភ្ជាប់ជាមួយលោកប្រធាន Ho Chi Minh

អានច្រើនបំផុត

ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព
ទីក្រុង Can Tho គ្របដណ្តប់ដោយពណ៌ក្រហមឆើតឆាយអបអរសាទរបុណ្យជាតិ ២ កញ្ញា
"ខ្សែរថភ្លើងឯករាជ្យ" រំលឹកឡើងវិញនូវអនុស្សាវរីយ៍រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ
ទីក្រុង Ha Noi បាញ់កាំជ្រួចនៅទីតាំងចំនួន ៥ អបអរសាទរទិវាបុណ្យជាតិ ២ កញ្ញា