ខេត្ត Lam Dong សហការបង្កើនចំនួនភ្ញៀវទេសចរឥណ្ឌា

09:03 | 17/08/2026 វ៉ាន់ណាំ

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែសីហា នៅ Da Lat គណៈកម្មាធិការប្រជាជនខេត្ត Lam Dong និងអគ្គស្ថានកុងស៊ុលឥណ្ឌាប្រចាំទីក្រុង Ho Chi Minh បានរៀបចំកម្មវិធីប្រាស្រ័យទាក់ទងតភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍។ សកម្មភាពនេះបានបើកចេញនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រែក្លាយសក្តានុពលទៅជាផលិតផល និងលំហូរភ្ញៀវទេសចរជាក់ស្តែងរវាងខេត្ត Lam Dong និងឥណ្ឌា។

វៀតណាម - ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាព ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា

ជាមួយនឹងលំហដែលបានបើកទូលាយបន្ទាប់ពីការអនុវត្តការច្របាច់បញ្ចូលគ្នា ខេត្ត Lam Dong មានសក្តានុពលជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរឥណ្ឌា ហើយតម្រូវការ និងឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែលេចធ្លោច្បាស់ឡើង។ ក្នុងឆ្នាំ ២០២៥ Lam Dong ទទួលបានភ្ញៀវទេសចរឥណ្ឌាប្រមាណ ៩.០០០ លើកនាក់; ដោយឡែកក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សម្រេចបានប្រមាណ ៦.០០០ លើកនាក់។

លោក Kukunuru Ranga Reddy នាយក Garuda Tourism ចែករំលែកបទពិសោធន៍ទទួលភ្ញៀវទេសចរឥណ្ឌា។
លោក Kukunuru Ranga Reddy នាយក Garuda Tourism ចែករំលែកបទពិសោធន៍ទទួលភ្ញៀវទេសចរឥណ្ឌា។

នៅក្នុងកម្មវិធីប្រាស្រ័យទាក់ទងតភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍រវាងខេត្ត Lam Dong ជាមួយដៃគូនានារបស់ឥណ្ឌា សហគ្រាស និងសមាគមអាជីវកម្មទេសចរណ៍ចំនួន ១៥ ដែលមកពីប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក បានវាយតម្លៃថា វៀតណាមគឺជាគោលដៅទេសចរណ៍ថ្មីលេចធ្លោដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារទេសភាពស្រស់ស្អាត និងតម្លៃសមរម្យ។ ចំពោះខេត្ត Lam Dong តាមរយៈការសិក្សាស្រាវជ្រាវ និងការចុះអង្កេតជាក់ស្តែង បណ្តាសហគ្រាសឥណ្ឌាមានបំណងឱ្យមូលដ្ឋានបង្កើនព័ត៌មានអំពីផលិតផលទេសចរណ៍; ធ្វើឱ្យល្អឥតខ្ចោះនូវនីតិវិធីដឹកជញ្ជូន និងទទួលភ្ញៀវ; បណ្តាខ្សែ និងគោលដៅទេសចរណ៍រៀបចំបន្ថែមសកម្មភាពពិសោធន៍ជាក់ស្តែងជាច្រើន; ធ្វើពិពិធកម្មវប្បធម៌ម្ហូបអាហារ ក្នុងនោះមានម្ហូបអាហារឥណ្ឌាផងដែរ…

ខេត្ត Lam Dong និងដៃគូនានារបស់ឥណ្ឌា ពិភាក្សាជ្រើសរើសផលិតផលដើម្បីទាក់ទាញភ្ញៀវទេសចរនៃភាគីទាំងពីរ។
ខេត្ត Lam Dong និងដៃគូនានារបស់ឥណ្ឌា ពិភាក្សាជ្រើសរើសផលិតផលដើម្បីទាក់ទាញភ្ញៀវទេសចរនៃភាគីទាំងពីរ។

លោក Vo Thanh Huy អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong បានឱ្យដឹងថា ពីការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌា Lam Dong នឹងកសាងផលិតផលទេសចរណ៍ដែលសមស្រប មានគុណភាព និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីទាក់ទាញភ្ញៀវ។

លោក Vo Thanh Huy បានអះអាងថា៖ «Lam Dong ផ្តល់អាទិភាពដល់ផលិតផលដូចជា លម្ហែកាយ ទេសចរណ៍រៀបអាពាហ៍ពិពាហ៍ MICE ថែទាំសុខភាព Halal ព្រមទាំងបោះជំហានធ្វើឱ្យល្អឥតខ្ចោះនូវគុណភាពសេវាកម្ម និងធនធានមនុស្សបម្រើភ្ញៀវអន្តរជាតិ។ យើងខ្ញុំមានបំណងឱ្យកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង Lam Dong – ឥណ្ឌា ផ្តោតលើខ្លឹមសារគន្លឹះ។ រួមគ្នាអភិវឌ្ឍផលិតផលទេសចរណ៍ដែលសមស្របនឹងទីផ្សារឥណ្ឌា។ ពង្រឹងការតភ្ជាប់សហគ្រាស ដំណើរទេសចរណ៍ និងខ្សែផ្លូវទេសចរណ៍។ ជំរុញការតភ្ជាប់ផ្លូវអាកាស និងការផ្សព្វផ្សាយទីផ្សារ បង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់ការបង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមក»៕

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា
យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្រីលង្កា បានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា បង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា។
វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ០៦ ខែឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញូវដេលី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា រៀបចំ “វេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា” ក្រោមប្រធានបទ៖ “សហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល”។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានអញ្ជើញចូលរួម និងមានប្រសាសន៍ដឹកនាំនៅក្នុងវេទិកានេះ។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Lam Dong សហការបង្កើនចំនួនភ្ញៀវទេសចរឥណ្ឌា
បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា
ជំរុញល្បឿននៃការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng
សន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី ជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
វៀតណាម – អេស្ប៉ាញ៖ ពង្រីកពីការផ្លាស់ប្តូរមិត្តភាព ទៅជាការតភ្ជាប់មនុស្សជាតិ ចំណេះដឹង និងមូលដ្ឋាន

អានច្រើនបំផុត

សេចក្តីសម្រេចចិត្តលេខ 06-NQ/TW បង្កើតកម្លាំងចលករពង្រីកកម្លាំងទន់វៀតណាម
បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា
ខេត្ត Lam Dong សហការបង្កើនចំនួនភ្ញៀវទេសចរឥណ្ឌា